តន់ ច័ន្ទសីម៉ា ពីក្មេងស្រីស្មូត តាមវត្ត ក្លាយជាកំពូលតារាចម្រៀង ចាប់ដៃគូជាមួយ លោក ព្រាប សុវត្ថិ

ភ្នំពេញ ៖ បន្ទាប់បានវិវត្តខ្លួនមកជា តារា ចម្រៀង អាជីពពេញលេញ ក្រោយ បានចុះកុងត្រា ផលិតកម្ម Galaxy Navatra ជីវិតថ្មី របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា បានធ្វើ ឲ្យនាង ផ្លាស់ប្ដូរ១៨០ដឺគ្រេ យ៉ាងលឿនបំផុត។ អតីតជាសិស្សជ័យលាភីស្មូតកំណាព្យលេខ១

Read more

ចុមនោះអត់បានក្រេបទឹកឃ្មុំ! កូនកំលោះត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងថ្ងៃរៀបការ ក្រោយផ្ទុះហិង្សាកែវហោះចានហើរ ជាមួយភាគីខាងកូនក្រមុំ

ខេត្តកណ្ដាល៖ ភាគីកូនកំលោះ៤នាក់ និងភាគីកូនក្រមុំ២នាក់ បើកឆាកប្រយុទ្ធផ្អើលពេញរោងការ ក្រោយពីផឹកស៊ីស្រវឹងរៀងៗខ្លួន។ ករណីហិង្សាដោយចេតនាទៅវិញទៅមកនេះ បានកើតឡើងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២២និង០០ នាទី ស្ថិតនៅចំណុចក្នុងរោងការភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យមាន២ក្រុមរួមមាន៖ ក្រុមទី១ មានគ្នា៤នាក់

Read more

សត្វទន្សោង ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN​ ព្រោះជាប្រភេទជិតផុតពូជនៅលើពិភពលោក​

ភ្នំពេញ៖ បើតាមការផ្សាយរបស់អង្គការ WCS Cambodia លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន​ បានបង្ហាញថា​ សត្វទន្សោង​ ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ពេលនេះត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។ ជាក់ស្តែងក្នុងរយៈពេលពីរ ទៅបីទសវត្សរ៍ចុងក្រោយនេះ​ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើន ដោយសារការបាត់បង់ទីជម្រក និងការបរបាញ់យកសាច់ និងស្នែង។ ចំណែកជំងឺមួយចំនួនដែលកើតមានលើពពួកសត្វពាហនៈ ក៏ជាកត្តាគំរាមកំហែងចំពោះប្រភេទសត្វនេះផងដែរ។ អង្គការ WCS

Read more

គួរយល់​ដឹង! តើអាហារ​ប្រភេទណា​ ដែល​ងាយ​នឹង​មាន​ប្រតិកម្ម​នឹង​ថ្នាំ​

ចំណេះដឹងទូទៅ៖​ បើតាមការអះអាងពីអ្នកជំនាញ​ខាង​ថ្នាំពេទ្យ​ បានបញ្ជាក់ថា អាហារ​ដែល​យើង​ញ៉ាំ​រាល់ដង​អាច​នឹង​មាន​រំខាន​ដល់​ថ្នាំ​ដែល​អ្នក​ញ៉ាំ​ដែរ​។ ខណៈអ្នកជំងឺ​ជា​ច្រើន​ប្រហែលជា​មិន​សម្គាល់​ដឹង​ទេ​ថា អាហារ​ផ្តល់​សុខភាព​ណាមួយ​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ពេល​ញ៉ាំ​ជាមួយនឹង​ថ្នាំ​។ អ្នកជំនាញ​ បានបញ្ជាក់បន្ថែមថា​ ជា​ពិសេស​ឱសថការី​ទាំងឡាយ​គួរតែ​សម្គាល់​ផង​ទៅ​លើ​មុខងារ​របស់​ថ្នាំ​ឱ្យ​បាន​ច្បាស់លាស់ ជា​ពិសេស​ការ​ប្រឈម​នឹង​ប្រតិកម្ម​នានា​ជាមួយនឹង​អាហារ ដោយ​មិន​ខ្វល់​ថា​ថ្នាំ​នោះ​ជា​ថ្នាំ​គ្មាន​វេជ្ជបញ្ជា ឬ​មាន​វេជ្ជបញ្ជា​ឡើយ​។ តើថ្នាំ និង​អាហារ​ដែល​មាន​ប្រតិកម្ម​នឹង​គ្នា ហើយ​មាន​គ្រោះថ្នាក់​បំផុត​មួយ​ចំនួន​ដែល​ឱសថការី​ទាំងឡាយ​អាច​ជួយ​បង្ការ​បាន​នោះមានអ្វីខ្លះ​? តោះបើចង់ដឹងច្បាស់លោកអ្នកសូមអានព័ត៍មានលម្អិតមានដូចខាងក្រោម​៖ អាហារ​សម្បូរ​កាល់ស្យូម និង​ថ្នាំ​ផ្សះ អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដូច​ជា ទឹកដោះគោ

Read more

អាសូរណាស់លោកអេីយ! ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់​ស្លាប់​ និងក្មេងស្រីអាយុ៧​ ឆ្នាំម្នាក់របួសធ្ងន់ ខណៈ​នាំ​គ្នា​ដើរ​ចាប់​សត្វ​គីង្គក់​យក​ទៅ​ដុត​ហូប

ខេត្តតាកែវ៖ នេះហើយដោយសារតែការធ្វេសប្រហែសរបស់អាណាព្យាបាល បានធ្វើឲ្យក្មេងប្រុសអាយុ៥ឆ្នាំម្នាក់​ស្លាប់​ និងក្មេងស្រីអាយុ៧​ ឆ្នាំម្នាក់រងរបួសធ្ងន់ ខណៈដែលពួកគេនាំ​គ្នា​ដើរ​ចាប់​សត្វ​គីង្គក់​យក​ទៅ​ដុត​ហូប។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពី​វេលា​ម៉ោង​១១​និង​១៦​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ។ តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋានដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពក្សពក្មេងប្រុសរងគ្រោះខាងលើ​នេះមានឈ្មោះ វិន

Read more

អ្នកចូលចិត្តញុំការ៉េមត្រូវប្រុងប្រយ័ត្ន! ព្រោះសូម្បីតែការ៉េម​ ក៏មានដានវីរុសកូវីដ១៩ដែរ

អន្តរជាតិ៖ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Daily Mail​ នាពេលថ្មីៗនេះ​ បាននិយាយថា​ អាជ្ញាធរសុខាភិបាលចិន​ បន្ទាប់ពីធ្វើតេស្តការ៉េមជិត ៥ ពាន់ប្រអប់​ ស្រាប់តែរកឃើញថាមានដានវីរុសកូវីដ១៩ ខណៈដែរសំណាកចំនួន ៣ប្រអប់​ដែលបង្ហាញថា​ ការ៉េមមានផ្ទុកនូវវីរុសនេះ​ នៅក្នុងទីក្រុងធានជីន ភាគខាងជើងនៃប្រទេសចិន។​ អាជ្ញាធរសុខាភិបាលចិន​ បានបញ្ជាក់បន្ថែមថា ការ៉េមទាំងអស់នោះគឺជាផលិតផលក្នុងស្រុក មានចំនួនជាក់ស្តែង

Read more

រកឃើញបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ ដែលរត់ចេញពីទីតាំងធ្វើចត្តាឡីស័ក វិញហើយ

ភ្នំពេញ៖ បើយោងតាមការបង្ហើបពីសមត្ថកិច្ច មុននេះបន្តិច បានអោយដឹងថា, នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១  សមត្ថកិច្ចបានរកឃើញបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ រត់ចេញពីទីតាំងធ្វើចត្តាឡីស័ក វិញហើយ ដោយពេលនេះ បាននាំខ្លួនគាត់ទៅធ្វើចត្តាឡីស័ក សាជាថ្មី និង យកវត្ថុសំណាកតេស្ត ផងដែរ ។  សូមបញ្ជាក់ថា, ការរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក មិនគួរប្រព្រឹត្តបែបនេះសោះ

Read more

ចុមនោះ! គណៈកម្មការអាចារ្យវត្ត​ និងពុទ្ធបរិស័ទ ផ្ទុះការតវ៉ាមិនព្រមទទួលស្គាល់ព្រះតេជគុណ អេង ផល្លា ក្រោយតែងតាំងធ្វើជាព្រះចៅអធិការវត្តវិហារសសរ១០០ ឡើងវិញ​

ខេត្តក្រចេះ៖ បន្ទាប់ពីសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត សម្រេចតែងតាំងព្រះតេជគុណ អេង ផល្លា ឲ្យធ្វើជាព្រះចៅអធិការវត្តវិហារធំសសរ១០០ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ឡើងវិញ ក្រោយបានផ្ទុះអធិករណ៍ពាក់ព័ន្ធការចាត់ចែងថវិកាវត្ត បានធ្វើឲ្យមានការតវ៉ា និងការមិនពេញចិត្តពីសំណាក់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងគណៈកម្មការ និងអាចារ្យវត្ត។ កាលពីអំឡុងខែសីហា ឆ្នាំ២០២០ ប្រជាពុទ្ធបរិស័ទ បានការតវ៉ា

Read more

បែកធ្លាយទៀតហើយ ! លោក អៀង វ៉ាន់ឌី កំណត់ឱ្យមេអាវុធហត្ថក្រុង-ស្រុក រកលុយម្នាក់ ៨ម៉ឺនដុល្លារដើម្បីសង់បន្ទាយរបស់ខ្លួន

ខេត្តស្ទឹងត្រែង ៖ ពិតជាអំណាចផ្ដាច់ការ គំនិតអាត្មានិយម ធ្វើអ្វីស្រេចតែទំនើងចិត្តរបស់ខ្លួន ខណៈបែកធ្លាយថា, លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានកំណត់ឱ្យមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ត្រូវរកលុយក្នុងម្នាក់ ៨ម៉ឺនដុល្លារ ដើម្បីយកមកកសាងបន្ទាយស្នាក់ការរបស់ខ្លួន។ ប្រភពគួរឱ្យជឿទុកចិត្តបានបង្ហើបហៅថា៖ ដំបូងគ្រប់មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំងអស់ ត្រូវយកប្រាក់ចំនួន ២ម៉ឺនដុល្លារមកឲ្យគាត់ផ្ទាល់ ដើម្បីទុកឲ្យគាត់ជាអ្នកចាត់ចែងក្នុងការបុកគ្រឹះ។ ប្រសិនបើអស់លោកជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មិនព្រមអនុវត្តតាម

Read more

ឧកញ៉ា ឡេង ណាវ៉ាត្រា​ ឧបត្ថម្ភ​ ២៥.០០០ដុល្លារ ​ជូនគ្រួសារ​សព​ និង​អ្នករងរបួស ក្នុង​គ្រោះ​ថ្នាក់​លោតឆត្រយោង

ភ្នំពេញ ៖ លោក​ឧកញ៉ា​ ឡេង​ ណាវ៉ាត្រា​ បាន​ធ្វើ​ការ​ឧបត្ថម្ភ​ទឹក​ប្រាក់​សុទ្ធ​ ២៥,០០០ដុល្លារ​ ដល់​គ្រួសារ​សព​លោក​ វរសេនីយ៍ត្រី លឹម សាយ និង​គ្រួសារ​រង​របួស​ ដែល​បាន​ធ្វើ​ខុស​លក្ខណៈ ​បច្ចេកទេស​ក្នុង​ការ​បញ្ជា​ឆត្រ​​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​កម្មុង់ដូរជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១៤ ខែ​មករា​

Read more