ចាប់ផ្តើមទទួលនិស្សិតចូលរៀនហើយ! កម្មវិធីសិក្សា SUMMER នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)

ភ្នំពេញ ៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលជាគ្រឹះស្ថានឧត្តមសិក្សាអន្តរជាតិលំដាប់កំពូលនៅកម្ពុជាចាប់ផ្តើមទទួលនិស្សិតឱ្យចូលរៀនកម្មវិធីសិក្សានារដូវក្តៅ (Summer Class) ឆ្នាំសិក្សាថ្មី២០២០-២០២១។ ដោយផ្តល់អាទិភាពសំខាន់ទៅលើសុខភាព សុវត្ថិភាព និងការសិក្សារបស់និស្សិត និងសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ ព្រមទាំងស្របតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីសិក្សានារដូវក្តៅនេះនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអ៊ិនធឺណេត (online classes) ។ កម្មវិធីសិក្សានេះមានគោលបំណងជួយសម្រួលដល់សិស្សានុសិស្សមួយចំនួនដែលមិនទាន់បានសម្រេចចិត្តជ្រើសរើសសាកលវិទ្យាល័យ ក៏ដូចជាសិស្សានុសិស្សដែលមិនចង់ខាតបង់ពេលវេលាសិក្សាដោយការអាក់ខានទៅសិក្សានៅបរទេសដោយសារការរីករាតត្បាតនៃជំងឺ COVID-19 ។ អ្វីដែលពិសេសជាងនេះទៅទៀតគឺគ្រប់មុខវិជ្ជាដែលនិស្សិតបានបញ្ចប់នៅ AUPP អាចផ្ទេរទៅសហរដ្ឋអាមេរិកដោយមិនចាំបាច់ខាតពេលវេលារៀនលើមុខវិជ្ជាដដែលឡើងវិញ ។ AUPP ចាប់ផ្តើមទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។...

ក្រុមហ៊ុន ធី អ អ៊ី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហការគ្នា ជាមួយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដើម្បីទប់ស្កាត់ផលិតផលក្លែងក្លាយ

ភ្នំពេញ ៖ ក្រុមហ៊ុន ធី អ អ៊ី អ៊ឹមផត អិចផតឯ.ក (T R E IMPORT EXPORT CO., LTD.) និង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហការគ្នា ទប់ស្កាត់ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ ដល់សុខភាពនិងសុវត្ថិភាព...

ស្ថានទូតចិនប្រចាំនៅកម្ពុជា ៖ WHO ប្រកាសថា វ៉ាក់សាំងសម្រាប់ជំងឺ COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលលើកទី២នេះ

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២០នេះឲ្យដឹងថា វ៉ាក់សាំងពិសេសមួយរបស់ចិន សម្រាប់ជំងឺ COVID-19 បានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២ ហើយក៏ត្រូវបាន WHO ប្រកាសថា ជាវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលលើកទី២នេះ។ ស្ថានទូតចិន ប្រចាំកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួនយ៉ាងដូច្នេះថា «នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំង Adenovirus...

លោកជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន ប្រកាសបរិច្ចាកប្រាក់បៀវត្ស ចំនួន៥ខែ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)

ភ្នំពេញ ៖ លោកជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករង នៃនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាកប្រាក់បៀវត្ស ចំនួន ១០០.០០០រៀល ចំនួន៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)។ ចាប់ពីដើមខែមេសាមក មានប្រមុខថ្នាក់ដឹកនាំ នៅគ្រប់ស្ថាប័ន និងអង្គភាព...

លោកវរសេនីយ៍ត្រី ឃឹម ប៉ាល់សុភា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ លោកវរសេនីយ៍ត្រី ឃឹម ប៉ាល់សុភា នាយរងការិយាល័យទី៣ កងពលតូចអន្តរាគមន៍លេខ៨ ដែលមានទីតាំងឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្រ្តប្រាសាទព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាកប្រាក់បៀវត្ស ចំនួន៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)។ ចាប់ពីដើមខែមេសានេះ មានប្រមុខថ្នាក់ដឹកនាំ នៅគ្រប់ស្ថាប័ន និងអង្គភាព ជាបន្តបន្ទាប់ បានធ្វើការកាត់ប្រាក់បៀវត្សរបស់ខ្លួនមានចំនួន៥...

មានតែអ្នកជាសះស្បើយ ពីជំងឺកូវីដ19 ពុំមានអ្នកឆ្លងទេ អ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹមចំនួន៦១នាក់

ភ្នំពេញ ៖ នេះដំណឹងល្អ៣ថ្ងៃជាប់គ្នាសម្រាប់កម្ពុជា ! ក្រសួងសុខាភិបាលប្រកាសថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០ ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែជាសះស្បើយចំនួន៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយ សរុបកើនដល់៥៣នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹមចំនួន៦១នាក់។ ៣ថ្ងៃជាប់គ្នាហើយដែលកម្ពុជា ពុំមានអ្នកឆ្លងជំងឺកូវីដថ្មីទេ មានតែជាសះស្បើយ ដែលមានចំនួនសរុបកើនដល់៥៣នាក់។ សង្ឃឹមថា ស្ថានភាព នឹងវិលមករកធម្មតាវិញឆាប់ៗ អរគុណក្រុមគ្រូពេទ្យជួរមុខ ដែលបានខិតខំប្រឹងប្រែងដើម្បីប្រជាជន និងប្រទេសជាតិ។ រួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ19៕ ...

បន្តអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រសួងបរិស្ថានផ្តល់ថវិកា ២០.០០០ដុល្លារ ដល់លោក បេន ដេវីស និងសហគមន៍តាបស ខេត្តព្រះវិហារ

ភ្នំពេញ ៖ នៅឆ្នាំ២០១៩ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូន លោកបេន ដេវីស នូវរថយន្ត pickup ចំនួន ០១គ្រឿង ម៉ូតូចំនួន០២គ្រឿង និងថវិកា USD ២០,០០០ ពីមូលនិធិបរិស្ថាន​ និងសង្គមនៃក្រសួងបរិស្ថាន។ ឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបន្តអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន...

ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន០២នាក់ទៀត ខណៈអ្នកជាសះស្បើយសរុប២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុប១០៩នាក់

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បើគិតត្រឹមព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន០២នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយពីជំងឺកូវីដ១៩ សរុបមានចំនួន២៣នាក់ និងកំពុងសម្រាកព្យាបាល៨៦នាក់ នៃអ្នកឆ្លងសរុបកើនដល់១០៩នាក់  ។ អ្នកឆ្លងជំងឺកូវីដ១៩ ថ្មី២នាក់នោះ រួមមានស្រ្តីជនជាតិខ្មែរអាយុ៣៩ឆ្នាំ និងកូនប្រុសអាយុ១២ឆ្នាំ រស់នៅខេត្តសៀមរាប។ ពួកគាត់ទាំងពីរគឺជាប្រពន្ធ និងកូន បុរសម្នាក់ដែលមានផ្ទុកកូវីដ១៩ ក្រោយពេលត្រឡប់ពីចូលរួមបុណ្យសាសនានៅប្រទេសម៉ាឡេស៊ី។ ពេលនេះ ម្តាយ និងកូនខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប។ យ៉ាងណាក៏ដោយ...

ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃស្អែក

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ស្អែកនេះ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើតាមព្រះរាជសារ របស់ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។ ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្របានបញ្ជាក់យ៉ាងដូច្នេះថា...

សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ជាទិញម៉ាស់កើនដល់ ៥លាន២សែន សម្រាប់ចែកចាយប្រជាពលរដ្ឋ និងផ្តល់ជូនគ្រូពេទ្យ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រលប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចបញ្ជាទិញម៉ាស់ពី៣លាន កើនឡើងដល់ ៥លាន២សែនម៉ាស់ ដើម្បីសម្រាប់ចែកចាយជូនប្រជាពលរដ្ឋ និងផ្តល់ជូនគ្រូពេទ្យនៅកម្ពុជា នៅក្នុងរដូវកាលបញ្ហា Covid-19 ។ នៅក្នុងការបញ្ជាទិញម៉ាស់ចំនួន៥លាន ២សែននេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា សម្តេចចាត់ឲ្យក្រសួងសុខាភិបាល បញ្ជាទិញក្រៅប្រទេស ចំនួន៤លានម៉ាស់ និងបញ្ជាទិញពីរោងចក្រផ្ទាល់នៅខេត្តព្រះសីហនុ...
19,717FansLike
67,950FollowersFollow
0SubscribersSubscribe