បើកវិញហើយ! សមត្ថកិច្ច ចុះបិទមិនទាន់បាន១អាទិត្យផង ទីតាំងអ៊ិនធើណេតកាហ្វេ បង្កប់លេងល្បែងស៊ីសងតាមអនឡាញ នៅបឹងត្របែក ដំណើរការធម្មតាវិញ ដោយមិនខ្លាចឆ្លងជម្ងឺកូវីដ១៩ សោះ
ភ្នំពេញ ៖ នៅថ្ងៃទី១៧ មីនា ឆ្នាំ២០២១នេះ គេសង្កេតឃើញទីតាំងអាជីវកម្មសេវាអ៊ិនធើណេតកាហ្វេ ដែលស្ថិតនៅផ្ទះលេខ៣៦ ផ្លូវលេខ៤៦៦ កែងផ្លូវ១០១ ក្នុងភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានបើកដំណើរការលេងឡើងវិញហើយ បន្ទាប់ពីសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដឹកនាំដោយគណៈបញ្ជាការឯកភាពខណ្ឌចំការមន ចុះបង្ក្រាបនិងផ្អាកដំណើរការ កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១
Read more