ប្រជាជនអូស្រ្តាលីរាប់រយនាក់នាំគ្នាប្រមូលផ្ដុំនៅថ្ងៃបុណ្យណូអែល លែងខ្លាចឆ្លងកូវីដ-១៩ ត្រូវប៉ូលីសអូស្ដ្រាលីតាមបំបែក

អន្តរជាតិ៖ ប៉ូលីសអូស្រ្តាលីផ្នែកបង្រ្កាបកុបកម្ម កាលពីរសៀលថ្ងៃសុក្រទី២៥ ធ្នូម្សិលមិញនេះ បានព្យាយាមបំបែកហ្វូងមនុស្សជាច្រើនរយនាក់ ដែលបានប្រមូលផ្ដុំគ្នា ដើម្បីអបអរពិធីបុណ្យណូអែលនៅឆ្នេរ ​Bronte ជាឆ្នេរដ៏ពេញនិយមប្រចាំទីក្រុងស៊ីដនី បើទោះបីជាករណីឆ្លងវីរុសកូរ៉ូណានៅតែបន្ដរាលដាលទូទាំងទីក្រុងមួយនេះក៏ដោយ។ បើយោងតាមរយៈវីដេអូឃ្លីបខ្លីមួយ បានបង្ហាញឲ្យឃើញថា មនុស្សមួយហ្វូងធំដែលភាគច្រើនពាក់មួកណូអែល បាននាំគ្នារាំអបអរយ៉ាងសប្បាយរីករាយ ដោយពុំបានគោរពវិធានការគម្លាតសង្គមនោះទេ ហើយអ្វីដែលរឹតតែគ្រោះថា្នក់ទៀតនោះ គឺពួកគេមិនបានពាក់ម៉ាស់ការពារ​ជំងឺឡើយ។ សូមជម្រាបថា ហេតុការណ៍នេះបានកើតឡើង ខណៈពេលការរឹតត្បិតត្រូវបានបន្ធូរបន្ថយក្នុងរយៈពេល៣ថ្ងៃ

Read more

ឥណ្ឌា ដើម្បីចែកចាយវ៉ាក់សាំងកូវីដ-១៩ ប្រហែល៦០០លានដូស ទៅកាន់ប្រជាជនងាយរងគ្រោះខ្លាំងបំផុតនោះ ត្រូវការពេលពី ៦-៨ខែទៀត

អន្តរជាតិ៖ ដើម្បីចែកចាយវ៉ាក់សាំង COVID-19 ប្រហែលជា ៦០០លានដូស ជូនដល់ពលរដ្ឋងាយរងគ្រោះបំផុតក្នុងរយៈពេលពី ៦–៨ខែខាងមុខ ប្រទេសឥណ្ឌា នឹងដាក់ពង្រាយម៉ាស៊ីន នៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន CNA បានដកស្រង់ចេញផ្សាយនៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០នេះ។ បើតាមប្រធានក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងវ៉ាក់សាំងលោក ផូល (VK

Read more

ល្អាងពស់ដ៏អាថ៌កំបាំង ដែលកំពុងល្បីខ្លាំងលើបណ្ដាញសង្គមហ្វេសប៊ុកនោះ តាមពិតនៅប្រទេស….

អន្តរជាតិ៖ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន នាពេលថ្មីៗនេះ បាននាំគ្នាបង្ហោះចែករំលែកព្រោងព្រាតពីទីតាំងល្អាងពស់ដ៏អាថ៌កំបាំងមួយកន្លែង ជាពិសេសមានចម្លាក់ពស់នាគរាជធំៗ នៅក្នុងព្រៃស្រោងដ៏ស្ងប់ស្ងាត់ ព្រមទាំងមានទឹកធ្លាក់ត្រជាក់ស្រេបគួរឱ្យខ្លាច ។ មិនតែប៉ុណ្ណោះ ត្រូវបានមហាជនជាច្រើនបានសួរនាំថា តើទីតាំងនេះនៅឯណា? ខេត្តណាដែរ? ដោយសារពួកគេឃើញអ្នកបង្ហោះទាំងនោះដាក់ថា កន្លែងអាថ៌កំបាំងថ្មីទើបរកឃើញ ហើយនាំគ្នាគិតថាប្រហែលជានៅប្រទេសកម្ពុជា ។ ជាក់ស្តែងក្រោយពីមានសំនួរជាច្រើន បានសាកសួររកទីតាំងខាងលើនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវ រករូបភាពទាំងនេះ

Read more

អ្នកដឹកនាំរឿងជើងចាស់ល្បីឈ្មោះរបស់កូរ៉េ លោក Kim Ki Duk ក្នុងវ័យ៦០ឆ្នាំ ត្រូវកូវីដ១៩ ផ្ដាច់យកជីវិត

អន្តរជាតិ៖ លោក Kim Ki Duk ដែលជាអ្នកដឹកនាំរឿងល្បីឈ្មោះមួយរូបនឹងធ្លាប់ដឹកនាំរឿង «Crocodile» ឆ្នាំ១៩៩៦នោះ ពេលនេះបានទទួលមរណភាពក្នុងវ័យ៦០ឆ្នាំ ដោយសារឆ្លងជំងឺកូវីដ១៩។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់កូរ៉េ Soompi បានចុះផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។ សារព័ត៌មានក្នុងស្រុករបស់កូរ៉េ បានបញ្ជាក់ថា អ្នកដឹកនាំរឿងល្បីឈ្មោះរូបនេះ បានទៅប្រទេស Latvia

Read more

ប៉ូលីសថៃ ៧នាក់ ក្រោយពាក់ព័ន្ធរឿងជំរិតទារប្រាក់ពីឈ្មួញជួញដូរថ្នាំញៀន និងរឹបអូសថ្នាំញៀនយកទៅលក់បន្ត ត្រូវតុលាការកាត់ទោសជាប់គុកម្នាក់ ៨ឆ្នាំ

អន្តរជាតិ៖ ប៉ូលីសជំនាញនៅក្នុងអង្គភាពប្រតិបត្តិការពិសេស នៃស្នងការនគរបាលខេត្តយ៉ាឡា ភាគខាងត្បូងនៃប្រទេសថៃចំនួន ៧នាក់ក្រោយពាក់ព័ន្ធករណីជំរិតទារប្រាក់ពីឈ្មួញជួញដូរថ្នាំញៀន និងរឹបអូសថ្នាំញៀនយកទៅលក់បន្ត ត្រូវបានតុលាការកាត់ទោសឲ្យម្នាក់ៗជាប់គុក ៨ឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នាពេលថ្មីៗនេះ។ បើយោងតាមកាស៊ើបអង្កេតរបស់មន្រ្តីជំនាញ ជុំវិញបទឧក្រិដ្ឋគ្រឿងញៀនដ៏រសើបមួយនេះ ត្រូវបានរកឃើញ​ថា ក្នុងពេលចុះទៅធ្វើបេសកម្មក្នុងការបង្រ្កាបគ្រឿងញៀនប៉ូលីសទាំង ៧ នាក់ខាងលើនេះ បានជំរិតទារប្រាក់ពីឈ្មួញគ្រឿងញៀនជាច្រើនជាថ្នូរ នឹងការមិនចាប់ខ្លួនឈ្មួញគ្រឿងញៀននោះ។ មិនតែប៉ុណ្ណោះពួកគាត់ក៏បានរឹបអូសយកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន

Read more

អ្នកជំនាញរុស្សីណែនាំឲ្យពលរដ្ឋខ្លួនផ្អាកផឹកស្រាមុន ឬក្រោយចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ព្រោះវាអាច…

អន្តរជាតិ៖ បន្ទាប់ពីអាជ្ញាធរសុខាភិបាលរុស្ស៉ី បានជូនដំណឹងដល់ប្រជាជនរបស់ខ្លួនដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គួរផ្អាកការទទួលទានគ្រឿងស្រវឹងជាច្រើនសប្តាហ៍ទាំងមុននិងក្រោយពេលចាក់វ៉ាក់សាំង។ ប៉ុន្តែការណែនាំនេះ ត្រូវបានពលរដ្ឋរុស្ស៉ីមួយចំនួនហាក់មិនសប្បាយចិត្តទាល់តែសោះ។ បើតាមលោកស្រី  Anna Popova ដែលជាគ្រូពេទ្យនិងជាមន្ត្រីសុខាភិបាលសាធារណៈជាន់ខ្ពស់មួយរូបរបស់រុស្ស៉ី បានបញ្ជាក់ថា ចំពោះការផ្តល់ដំបូន្មាននេះ ដោយសារតែមូលហេតុដែលពលរដ្ឋត្រូវចាក់វ៉ាក់សាំង គួរតែផ្អាកទទួលទានគ្រឿងស្រវឹងទាំងនោះ ដើម្បីឲ្យប្រព័ន្ធការពាររាងកាយរបស់ពួកគាត់រឹងមាំអាចឆ្លើយតបជាមួយនឹងវ៉ាក់សាំងបាន។ អ្នកជំនាញរុស្ស៉ីរូបនេះ បន្តថា មុនពេលចាក់វ៉ាក់សាំងម្តង គឺពលរដ្ឋគួរផ្អាកទទួលទានគ្រឿងស្រវឹងចំនួន ២សប្តាហ៍

Read more

វៀតណាម ទើបរកឃើញពស់ចម្លែកថ្មី ដែលមានស្រកាឡើងពណ៌ដូចឥន្ទធនូ

អន្តរជាតិ៖ បើយោងតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រអាមេរិកនិងវៀតណាម បានអោយដឹងថា សត្វពស់ដែលមានរូបរាងចម្លែក គឺមានសម្បុរខ្មៅឡើងពណ៌ដូចឥន្ទធនូ ដែលស្រការបស់វានឹងដេញពណ៌គ្នានៅពេលត្រូវពន្លឺ។ មិនតែប៉ុណ្ណោះស្រការបស់វាមានរាងល្អិតនិងក្រឡាយ៉ាងប្លែក។ ប្រភពខាងលើបន្តទៀតថា ក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថាន Smithsonian នៅសហរដ្ឋអាមេរិក និង Vietnam Academy of Science and Technology ទើបតែបានចេញផ្សាយការរកឃើញរបស់ពួកគាត់នៅក្នុងទិន្នានុប្បវត្តិ Copeia

Read more

រដ្ឋាភិបាលគុយបា សម្រេចបោះបង់ចោលប្រព័ន្ធរូបិយបណ្ណពីរផ្សេងគ្នារបស់ខ្លួន នៅដើមឆ្នាំ២០២១ខាងមុខនេះ!

អន្តរជាតិ៖ នៅក្នុងសេចក្តីប្រកាសដែលត្រូវបានផ្សាយតាមវិទ្យុជាតិនិងកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូម្សិលមិញនេះប្រធានាធិបតីគុយបា លោក មីហ្គូល ឌីអាស ខានែល (Miguel Diaz-Canel) បានអះអាងថា ប្រទេសលោក នឹងបង្រួមប្រព័ន្ធរូបិយបណ្ណជាតិខ្លួន ដែលកន្លងមកមានចំនួន២ផ្សេងគ្នាឲ្យមកនៅត្រឹម១វិញ ខណៈប្រព័ន្ធរូបិយបណ្ណពីរខុសគ្នានេះ ត្រូវបានប្រើរហូតមកអស់រយៈពេលប្រមាណ២៥ឆ្នាំ។ ជាក់ស្តែងនៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០នេះ ទីភ្នាក់ងារសារព័ត៌មាន

Read more

ហុងកុងត្រៀមទទួលវ៉ាក់សាំងកូវីដ-១៩ សរុប ១៥លានដូស ពីក្រុមហ៊ុនចិន និងអាមេរិក

អន្តរជាតិ៖ នៅថ្ងៃសុក្រទី១១ ខែធ្នូ ឆ្នាំ២០២០នេះ លោកស្រី ខារី ឡាំ (Carrie Lam) នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR) បានអះអាងនៅក្នុងសន្និសីទកាសែតមួយថា៖ ទីក្រុងហុងកុងនឹងទទួលបានវ៉ាក់សាំង COVID-19 ដំបូងបង្អស់នៅដើមខែមករាឆ្នាំ២០២១ខាងមុខនេះ គោលដៅរបស់រដ្ឋបាលទីក្រុងហុងកុង គឺផ្ដល់ការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនប្រមាណ ៧,៥លាននាក់របស់ខ្លួន «ដោយឥតគិតថ្លៃ»។ ជាក់ស្តែង ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ

Read more

ប្រុសៗប្រុងប្រយ័ត្នទៅ! ស្ត្រីម្នាក់ ព្រោះតែខឹងសង្សារស្រឡាញ់គ្នាយូរហើយមិនព្រមចូលស្តីដណ្តឹង សម្រេចដាក់ពាក្យប្តឹងទៅតុលាការ

អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់សារព័ត៌មាន Daily Mail បានបញ្ជាក់ថា ស្ត្រីម្នាក់ ព្រោះតែខឹងសង្សារស្រឡាញ់គ្នាអស់រយៈពេល៨ឆ្នាំមកហើយមិនព្រមចូលស្តីដណ្តឹង ក៏សម្រេចចិត្តដាក់ពាក្យប្តឹងទៅតុលាការ។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងក្រុង Ndola នៃប្រទេ Zambia ខណៈស្រ្តីជាដើមបណ្ដឹងមានឈ្មោះថា Gertrude Ngoma អាយុ២៦ ឆ្នាំ និងបុរសជាសង្សារមានឈ្មោះថា Herbert

Read more