កម្ពុជាមានខេត្ត ចំនួន ៥ ដែលនាំមុខគេក្នុង ការផលិត ស្រូវ នៅក្នុង ឆ្នាំ ២០១៩

ភ្នំពេញ ៖ លោក វេ ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់ នៅក្នុង គណនី ហ្វេ ស ប៊ុ កផ្ទាល់ខ្លួនកាលពីថ្មីៗនេះថា ខេត្ត ចំនួន ៥ នៅ កម្ពុជា គឺ...

មិនដឹងថា ឈ្មោះ វេហារ ម្ចាស់ទីតាំងល្បែង ហ្គេមបាញ់ត្រីនៅខណ្ឌដូនពេញ មានអំណាចធំប៉ុណ្ណាទេ ទើបបើកលេងបានយ៉ាងរលូនជាប្រចាំ

ភ្នំពេញ ៖ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីចំនួន៥ កន្លែង ដែលមានម្ចាស់ឈ្មោះ វេហារ ជាមន្រ្តីនគរបាលក្រសួងមហាផ្ទៃ កំពុងបើកលេង និង ទទួលអតិថិជនចូល លេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យជាយូរឆ្នាំណាស់មកហើយ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬ មន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ។ ហើយគេបានដឹងទៀតថា ម្ចាស់ទីតាំល្បែងស៊ីសងហ្គេមបាញ់ត្រីនេះ ក៏ជាសមត្ថកិច្ចនៅក្រសួងមហាផ្ទៃ ផងដែរ។ ទីតាំងហ្គេមបាញ់ត្រីដែលសមត្ថកិច្ចមិនហ៊ានបង្ក្រាប ៖ ទី១,ទីតាំងហ្គេមបាញ់ត្រីដុះស្លែតាមបណ្ដោយផ្លូវលេខ៥១...

រងភាពអយុត្តិធម៌រាប់ឆ្នាំហើយ សូមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជួយផង រឿងឃាតកម្មវាយសម្លាប់ តែអាជ្ញាធរមូលដ្ឋាន ថាជារឿងគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ ៖ គ្រួសារជនរងគ្រោះ សូមក្តីមេត្តា ដល់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលទើបឡើងកាន់តំណែងថ្មី ជួយពិនិត្យមើល លើករណីអយុត្តិធម៌រាប់ឆ្នាំមកហើយ ក្នុងរឿងឃាតកម្មវាយសម្លាប់ តែអាជ្ញាធរមូលដ្ឋាន ថាជារឿងគ្រោះថ្នាក់ចរាចរណ៍។ គ្រួសារជនរងគ្រោះកំពុង រងចាំយុត្តិធម៌ ប៉ុន្តែហាក់ដូចទន្ទឹងផ្លូវមួយ កាន់តែឆ្ងាយទៅៗ ព្រោះតែសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដូចជាអូសបន្លាយ ដំណើររឿង ហាក់មិនអើពើ ងាកមកខាងតុលាការ ខេត្តព្រៃវែងវិញ ក៏ឆ្ងាត់បាត់សូន្យឈឹង ហាក់ដូចជា...

ពិធីចុះហត្ថលេខាពាណិជ្ជករNEW CITY WALKភ្នំពេញដ៏អស្ចារ្យ

ភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្មនៃNEW CITY WALK រួមជាមួយនឹងអ្នកតំណាងពាណិជ្ជករម៉ាកផលិតផលល្បីក្នុងនិងក្រៅប្រទេស បានរៀបចំ ពិធីចុះហត្ថលេខាពាណិជ្ជករ NEW CITY WALK ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំដែលមានទំហំជិត៥ម៉ឺនម៉ែត្រការ៉េ ដែលមានតែមួយគត់ក្នុងខណ្ឌជ្រោយចង្វារ ត្រូវបានរៀបចំពិធីចុះហត្ថលេខា កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ លោកឡ(LUO)តំណាងឲ្យក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្មNEW CITY WALKបានថ្លែងសុន្ទរកថាស្វាគមន៍ បានបង្ហាញពីភាពស្វាគមន៍ដ៏កក់ក្តៅ និងថ្លែងអំណរគុណដ៏ស្មោះជូនចំពោះពាណិជ្ជករ ស្ថានភាពនៃពិធីមានភាពអ៊ូអរ និងគាំទ្រយ៉ាងខ្លាំង បានយល់ស្របជាមួយប្រសាសន៍របស់លោកដែលបានលើកឡើងថា...

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ដល់នាយនគរបាលជាន់ខ្ពស់-នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

ភ្នំពេញ ៖ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានបញ្ជាក់ឲ្យដឹងថា តង់វៀតណាមការពារកូវីដ១៩ ចំនួន២៣ កន្លែង ត្រូវបានរុំរើ និងដកថយ ចេញពីព្រំដែនកម្ពុជា ខណៈភាគីវៀតណាមបានបោះតង់ ដោយឯកតោភាគីចំនួន២៥៦កន្លែង។ ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីកើតមានករណីមេរោគកូវិដ១៩មក ភាគីវៀតណាមបានបោះតង់ការពារជំងឺកូវីដ១៩ ដោយឯកតោភាគីចំនួន២៥៦កន្លែង នៅតាមខេត្តមួយចំនួនដែលជាប់នឹង ព្រំប្រទល់វៀតណាម ប៉ុន្តែដោយសារមានការតវ៉ាពីសំណាក់រដ្ឋបាលរបស់កម្ពុជា...

ប្រជាពលរដ្ឋ កំពុងព្រួយបារម្ភ ខ្លាចដាច់ពោះ ក្រោយពីដឹងថា លោក ផ្កាយ២ ភឺន ផល្លា មាន ស.ជ.ណ គ្រប់គ្រងលើបឹងធំ អតីតដីឡូត៌នេសាទលេខ៥

ភ្នំពេញ ៖ ស្ងាត់ៗ បែកធ្លាយដំណឹងថា ផ្កាយពីរ ភឺន ផល្លា មាន (ស.ជ.ណ) គ្រប់ដណ្តប់លើបឹងធំដែលជាឡូត៌នេសាទ៥ បឹងធំ ដែលស្ថិតក្នុងឃុំប្រសាទ ស្រុកស្អាងខេត្តកណ្តាល ដែលជាដែនឡូត៌នេសាទនិងជម្រកត្រីពងកូន ជាឃ្លាំងស្តុបទឹក និងការពារទឹកជំនន់ ជាដើម ត្រូវបានលោក ភឺន ផល្លា ដាក់កម្លាំងចុះកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ធ្វើសកម្មភាពបោះទីតាំង...

អាមេរិក៖ គណបក្ស​សាធារណរដ្ឋ​របស់លោកត្រាំ ​គំរាមថានឹង​បិទ​បណ្តាញ​សង្គម​Twitter

អន្តរជាតិ៖ សារព័ត៌មានរបស់​អាមេរិក ABC News នៅ​ថ្ងៃពុធទី​២៧ ខែឧសភាម្សិលមិញនេះ បាននិយាយថា បន្ទាប់ពី​បណ្តាញ​សង្គម​Twitter បានដាក់​សញ្ញា​ឲ្យ​អ្នកអាន​ផ្ទៀងផ្ទាត់​ការពិត​នៅលើ​សារ Twitter ចំនួន​២​ របស់លោក​ប្រធានាធិបតី​អាម​រិ​ក ដូ​ណា​ល់ ត្រាំ នោះ ។ លោក ត្រាំ ក៏បាន​គំរាមថា គណបក្ស​សាធារណរដ្ឋ​របស់លោក ​នឹង​ព្យាយាម​បិទ​បណ្តាញ​សង្គម​ Twitter ផងដែរ ។ ​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយតាមរយៈ​បណ្ដាញសង្គម Twitter ថា...

ប្រសិនបើ​សំណើ​ច្បាប់​ភ្លេងជាតិក្រុងហុងកុង ចូល​ជា​ធរមាន​មែន​នោះ អ្នក​ល្មើសច្បាប់ អាចនឹងឈានទៅដល់ការដាក់​ពន្ធនាគារ​

អន្តរជាតិ៖ កិច្ចប្រជុំសភា​ហុងកុង ស្តីពី​សំណើ​ច្បាប់​ភ្លេងជាតិ​ជា​លើក​ទី​២ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែឧសភា​ ឆ្នាំ២០២០នេះ ចំពោះប្រជាជន​ហុងកុង ដែល​មិន​ពេញចិត្ត​នឹង​សំណើ​ច្បាប់​ភ្លេងជាតិ​ថ្មី​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ហុងកុង ចេញមក​បាតុកម្ម​ជាថ្មី និង​ក្នុង​ទ្រង់ទ្រាយ​ធំ នៅពេល​សភា​ហុងកុង​បើក​កិច្ចពិភាក្សា​លើ​សំណើ​ច្បាប់​ភ្លេងជាតិ​ជា​លើក​ទី​២​។ ​ទាក់ទិន​នឹង​កិច្ចប្រជុំ​នេះ រដ្ឋបាល​ហុងកុង បាន​ពង្រាយ​សមត្ថកិច្ច​ជាច្រើន​នាក់ ដើម្បី​មើល​ការខុសត្រូវ និង​គ្រប់គ្រង​ក្រុមបាតុករ និង​ជៀសវាង​ការ​បង្ហប​ញ្ហា​ណាមួយ​។ ក្រៅពី​កម្លាំង​សមត្ថកិច្ច រដ្ឋបាល​ហុងកុង បានដាក់​របាំង ១,៨៣​ម៉ែត្រ​នៅតាម​បរិវេណ​សភា​ហុងកុង ក្នុង​គោលបំណង​ការពារ​ក្រុមបាតុករ​ហុងកុង​ពី​ការបង្ក​ហេតុ​ណាមួយ​។ ​សម្រាប់​សំណើ​ច្បាប់​ភ្លេងជាតិ និង​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ហុងកុង​នេះ ត្រូវបាន​ប្រជាជន​ហុងកុង​ជាច្រើន...

​ប្រធានាធិបតី​ចិន កងទ័ព​រំដោះប្រជាជន​ចិន ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ក្នុងការ​ប្រឈមមុខ​យោធា

ប្រទេសចិន៖ ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ភីង បានបញ្ជាក់នៅ​ថ្ងៃទី​២៦ ខែឧសភាម្សិលមិញថា កងទ័ព​រំដោះប្រជាជន​ចិន ត្រូវតែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់ ក្នុងការ​ប្រឈមមុខ​យោធា និង​ពង្រឹងសមត្ថភាព​បន្ថែមទៀត ​ដើម្បី​អាច​ទទួលបន្ទុក​ការងារ​បន្ថែម​។ខណៈដែល​ចិន កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) និង​មាន​ភាព​តានតឹង​ជាមួយ​អាមេរិក​លើ​បញ្ហា​ក្ដៅៗ​ដូចជា​តៃវ៉ាន់ និង​ហុងកុង​។ ​នៅក្រៅ​កិច្ចប្រជុំសភា​ប្រជាជន​ចិន លោក ស៊ី ជិន​ភីង ប្រធានាធិបតី​ចិន និង​ជា​ប្រធាន​គណៈកម្មការ​មជ្ឈិម​យោធា បានថ្លែង​នៅ​ចំពោះមុខ​ជាមួយ​មន្ត្រី​យោធា​ចិន​ជាច្រើន​នាក់​ ដោយសាទរ​ចំពោះ​កិច្ចការ​យោធា​ចិន​កន្លងមក​ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត COVID-19...

លោក ឌុយទែរតេ សិស្ស​ឬ​និស្សិត​អាចត្រលប់​ទៅ​សាលារៀន​វិញ​បាន ទល់តែមាន​វ៉ាក់សាំងCOVID-19​

ប្រទេសហ្វីលីពីន៖ ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌុយទែរតេ  បាន​បញ្ជាក់ថា លោក​នឹងមិន​អនុញ្ញាត​ឲ្យ​សិស្ស​ឬ​និស្សិត​ត្រលប់​ទៅ​សាលារៀន​វិញ​ឡើយ ពោលគឺ​រហូតដល់​មាន​វ៉ាក់សាំង COVID-19​។ ជំនួស​ឲ្យ​ចូល​អង្គុយ​រៀន​ក្នុង​ថ្នាក់ ក្រសួង​អប់រំ​ហ្វីលីពីន បានប្រកាស​យក​ការបង្រៀន​តាម​អន​ឡាញ​ទៅប្រើ​សម្រាប់​ឆ្នាំ​សិក្សា​ខាងមុខ ។​ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP បាននិយាថា ​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គោ ឌុយទែរតេ សង្កត់ធ្ងន់ថា​៖«​ត្រូវមាន​វ៉ាក់សាំង​សិន​។ ប្រសិនបើ​មាន​ហើយ លោក​នឹង​អនុញ្ញាត​បើក​សាលា​ឡើងវិញ​។ ប្រសិនបើ​គ្មាន​នរណា​រៀន​ចប់​ថ្នាក់​ទេនោះ (​គ្រប់គ្នា​)​ត្រូវ​ព្រម​ទទួលស្គាល់​ការពិត​បែបនេះ​»​។ សូមជម្រាបថា...
20,222FansLike
67,931FollowersFollow
0SubscribersSubscribe