ស្មានតែស្រីស្អាត ខំឲ្យលុយខ្ចីលោះទូរស័ព្ទនៅកន្លែងបញ្ជាំ ពេលដឹងថាខ្ទើយឈ្លោះផ្អើលសមត្ថកិច្ច

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជាអ្នករត់ឡំប្រឺតា បានដឹកភ្ញៀវម្នាក់ស្មានតែស្រីស្អាតក៏លង់ស្នេហ៍នាងរហូតឲ្យខ្ចីលុយចំនួន៥៥ដុល្លារ ដើម្បីយកទៅលោះទូរស័ព្ទនៅកន្លែងបញ្ជាំ ក្រោយមកទើបបែបធ្លាយថាជាមនុស្សខ្ទើយ (បុរសតែងខ្លួនជាស្រី) ក៏បង្ខំឲ្យសងប្រាក់វិញ តែនាងគ្មានលិទ្ធភាពសងនាំប្រពន្ធមកឈ្លោះប្រកែកគ្នាផ្អើល សមត្ថកិច្ចចុះទៅជួយសម្របសម្រួលទាំងព្រឹក ។ ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅផ្សារធំទួលសង្កែហៅផ្សារសាំហាន់ ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលជាអ្នករត់ឡំប្រឺតាខាងលើនេះ...

នគរបាលខណ្ឌដូនពេញ ចាប់ម៉ូតូធំតូចកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮខ្លាំងៗ បង្កសំឡេងរំខានដល់ពលរដ្ឋ បានចំនួន១៦គ្រឿង

ភ្នំពេញ ៖ ដើម្បីអនុវត្តន៍ច្បាប់ចរាចរ និងបង្ក្រាបទប់ស្កាត់ក្រុមក្មេងទំនើងដែលប្រើប្រាស់ម៉ូតូធំតូច កែច្នៃបំពង់ស៊ីម៉ាំងលាន់ឮខ្លាំងៗ តែងតែបង្កសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្តែងកម្លាំងនគរបាលខណ្ឌដូនពេញ បានដាក់គោលដៅក្នុងមូលដ្ឋានរបស់ខ្លួន ចាប់ម៉ូតូបានចំនួន១៦គ្រឿងយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដូនពេញ ។ យោងតាមរបាយការណ៍របស់មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើង ចាប់ពីម៉ោង៧យប់ថ្ងៃទី១៩ខែមីនាឆ្នាំ២០២០  រហូតដល់ម៉ោង២រំលង អធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួនក្នុងទឹកដីខណ្ឌដូនពេញ ។  មន្រ្តីដដែលបន្តថា ការបង្រ្កាបក្រុមក្មេងទំនើង និងអ្នកប្រេីប្រាស់ម៉ូតូធំតូច ដែលកែច្នៃបំពង់ស៊ីម៉ាំងសម្លេងលឺខ្លាំងខាងលេីនេះ ព្រោះតែពួកគេធ្វេីឲ្យប៉ះពាល់ដល់សណ្តាប់ធ្លាប់...

ហ៊ុន ម៉ាណែត ៖ ប្រមុខរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនកងទ័ព

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថាប្រមុខរាជរដ្ឋាភិបាល, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំកងទ័ពជើងគោក តែងបានយកចិត្តទុកដាក់លើការងារហ្វឹកហ្វឺនកងទ័ព ដោយពីមួយជំនាន់ទៅមួយជំនាន់ តែងបានខិតខំពង្រឹងការងារធានាផ្គត់ផ្គង់ឱ្យបានកាន់តែល្អប្រសើរ ហើយចំពោះមុខនេះ កំពុងជំរុញធ្វើយ៉ាងណាឱ្យពលទាហានថ្មី ដែលមានស្មារតី និងឆន្ទៈនៅក្នុងការបម្រើជាតិមាតុភូមិ ទទួលបាននូវការហ្វឹកហ្វឺនបំពាក់បំប៉នជំនាញគ្រប់គ្រាន់ និងការផ្គត់ផ្គង់ធានាគ្រប់គ្រាន់។ ដូច្នេះ សូមពលទាហានថ្មីទាំងអស់ត្រូវខិតខំបង្កើនស្មារតីតស៊ូហ្វឹកហ្វឺនរៀនសូត្រ និងពង្រឹងទឹកចិត្តឱ្យកាន់តែរឹងមាំ ឱ្យស័ក្តិសមនឹងការបង្កលក្ខណៈលើកទឹកចិត្តឧបត្ថម្ភទំនុកបម្រុងរបស់ថ្នាក់ដឹកនាំ។ ការថ្លែងនេះក្នុងពិធីជួបសំណេះសំណាល...

Update៖ សមត្ថកិច្ចចាប់ខ្លួនជនដៃដល់ចាក់សម្លាប់សន្តិសុខនៅធនាគារភ្នំពេញ ពាណិជ្ជ PPC BANK បានហើយ ព្រោះខឹងជនរងគ្រោះថា” អាញៀនថ្នាំ”

ភ្នំពេញ៖ ពិតជា«ឈាមស្រែក ស្បែកហៅ»មែនទោះខំគេចខ្លួនដល់ជើងមេឃក៏មិនអាចគេចផុតពីទោសបានឡើយ ជាក់ស្តែងនៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ធំ ធ្វើការស្រាវជ្រាវអស់រយះពេលជាង១០ម៉ោង រហូតឈានទៅដល់ការចាប់ខ្លួនជនដៃដល់ម្នាក់ ក្រោយរត់គេចខ្លួនទៅសំងំនៅក្នុងភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពចាក់សម្លាប់សន្តិសុខម្នាក់ក្រុមហ៊ុនឯកជនCSC នៅចំណុចធនាគារភ្នំពេញ ពាណិជ្ជ PPC Bank ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រោះតែរឿងជនរងគ្រោះហៅខ្លួនថា”...

រឹបអូសអាកុលក្លែងក្លាយជាច្រើនលីត្រ ពីឱសថស្ថានមួយកន្លែង នៅក្បែរផ្សារអូឡាំពិក ក្រោយដាក់លក់ដើម្បីការពារ COVID-19

ភ្នំពេញ៖ មន្ត្រីនៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានបន្តចុះត្រួតពិនិត្យនៅតាមឱសថស្ថាននានា នៅក្បែរផ្សារអូឡាំពិក ដោយក្នុងប្រតិបត្តិការនោះ បានរឹបអូសអាកុលក្លែងក្លាយជាច្រើនលីត្រ ពីឱសថស្ថានមួយកន្លែង ខណៈកំពុងដាក់លក់ ។ យោងតាមមន្រ្តីកាំកុងត្រូលសាខារាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋថា មានឱសថស្ថានមួយចំនួន បានលក់អាកុលក្លែងក្លាយ ពេលនោះក្រុមការងាររបស់លោក បានធ្វើការឆែកឆេរ និងត្រួតពិនិត្យនៅបណ្តាឱសថស្ថានជាច្រើនកន្លែង នៅម្តុំផ្សារអូឡាំពិក ដោយប្រតិបត្តិការ នេះមានម្ចាស់ឱសថខ្លះ បានសហការជាមួយក្រុមការងារ...

Arsenal ដាក់តម្លៃ​៥០លានផោន​ទៅលើ Aubameyang សម្រាប់​ក្លិប​ដែល​ព្យាយាម​ចង់បាន

(ក្រុងឡុងដ៍)៖ ក្លិបកាំភ្លើងធំ Arsenal ដែលស្ថិតក្នុងលីគ Premier League បានដាក់តម្លៃប្រមាណ ៥០លានផោនទៅលើកីឡាករខ្សែប្រយុទ្ធ Pierre Emerick Aubameyang ក្នុងការផ្ទេរទៅកាន់ក្លិបផ្សេងនារដូវកាលទីផ្សារដោះដូរកីឡាករនៅរដូវក្តៅខាងមុខ ហើយក្នុងនោះក្លិប FC Barcelona ក៏ធ្លាប់បានជួបពិភាក្សាកាលពីខែមករាម្តងរួចមកហើយដែលជាគោលដៅដំបូងគេរបស់ក្រុមខ្លាំងនៅ LaLiga នេះ។ Aubameyang បានក្លាយជាគោលដៅដំបូងគេរបស់ក្លិបអេស្ប៉ាញ FC Barcelona ដោយហេតុផលដែលខ្សែប្រយុទ្ធ Luis Suarez...

FIFA ត្រៀម​បញ្ចេញ​លុយ​រាប់លាន ដើម្បី​សង្រ្គោះ​ក្លិប​មាន​កីឡាករ​ផុត​កិច្ចសន្យា

ហ្សូរិច៖ សហព័ន្ធគ្រប់គ្រងកីឡាអន្តរជាតិ FIFA ត្រៀមបញ្ចេញលុយរាប់លានដុល្លារ ដើម្បីជួយក្លិបទាំងឡាយណាដែលមានកីឡាករផុតកិច្ចសន្យានាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ខាងមុខ ដ្បិតការប្រកួតក្នុងលីគមិនទាន់ចប់ចុងចប់ដើម ដោយសារតែ Covid-19 វាយលុកខ្លាំងទូទាំងសកលលោក។ ស្ថិតក្នុងស្ថានការណ៍យ៉ាប់យឺន និងកំពុងដោះស្រាយបន្ទាន់ផងនោះ FIFA បានបង្កើតក្រុមការងារមួយ ដើម្បីពិភាក្សាទៅលើការរៀបចំការប្រកួតឡើងវិញ ដរាបណាស្ថានភាពជំងឺ Covid-19 មានភាពស្រួលឡើងវិញ។ ទន្ទឹមគ្នានោះ ស្ថាប័នពិភពលោកដែលមិនគិតពីប្រាក់កំរៃមួយនេះ ក៏ត្រៀមបញ្ចេញលុយមួយចំនួនជួយដល់ក្លិបដែល ត្រៀមតកិច្ចសន្យាជាមួយកីឡាករផុតកំណត់នាចុងខែមិថុនាខាងមុខនេះ ដើម្បីបន្តលេងឲ្យចប់កម្មវិធីផងដែរ។ លើសពីនេះទៀត FIFA...

រដ្ឋកាលីហ្វរញ៉ា៖ មនុស្សគ្មានផ្ទះសម្បែងជាង៦០,០០០នាក់ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19

វ៉ាស៊ីនតោន៖ អាជ្ញាធររដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិកបានអះអាងថា ប្រជាជនដែលគ្មានផ្ទះសម្បែងជាង ៦០,០០០ នាក់ អាចប្រឈមមុខនឹងការឆ្លងជំងឺ COVID-19 នៅក្នុងរយៈពេល ០៨សប្តាហ៍ខាងមុខ។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។ ដើម្បីជាវិធានការទប់ស្កាត់កុំឲ្យជំងឺ COVID-19 អាចរីករាលដាលដល់ក្រុមមនុស្សគ្មានផ្ទះសម្បែង លោក Gavin Newsom ដែលជាអភិបាលរដ្ឋកាលីហ្វរញ៉ា បានចេញបទបញ្ជាប្រតិបត្តិមួយដែលអនុញ្ញាតឲ្យបញ្ចេញកញ្ចប់ថវិកាចំនួន ១០០...

ពិតជាប្លែកពីគេមែន! មាស សុវណ្ណរតនា យកថ្ងៃបើកសម្ពោធ ក្រុមហ៊ុន ដើរចែកម៉ាសនិងអាល់កុល តាមដងផ្លូវ

ភ្នំពេញ ៖ ខុសពីក្រុមហ៊ុន ដទៃទៀត ដែលបានយកថ្ងៃសម្ពោធបើកលក់របស់ខ្លួន ដើម្បីកាត់ខ្សែបូ ប៉ុន្តែសម្រាប់ អ្នកនាង មាស សុវណ្ណរតនា ដែលជាពិធីការិនីនិងជាអ្នកសារព័ត៌មានមួយរូបនោះ រួមជាមួយសមាជិក បានយកថ្ងៃបើកសម្ពោធ ក្រុមហ៊ុន លក់ផលិតផល NUNA ដើរចែកម៉ាសនិងអាល់កុលជូន តាស៊ីក្លូ ម៉ូតូឌុប អ្នករត់កង់បី និង ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ទៅវិញ។ ពិធីការិនី រតនា...

សន្តិសុខឯកជនម្នាក់ ត្រូវជនមិនស្គាល់មុខចាក់សម្លាប់មុខធានាគារ ភ្នំពេញ ពាណិជ្ជ PPC Band

ភ្នំពេញ៖ សន្តិសុខឯកជនម្នាក់ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានមកចាក់សម្លាប់នៅមុខធនាគារភ្នំពេញ ពាណិជ្ជ PPC Band កន្លែងជនរងគ្រោះធ្វើការ ហើយធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់ ។ ករណីឃាតកម្មខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខធនាគារភ្នំពេញ ពាណិជ្ជ PPC ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  ។ ពាក់ព័ន្ឋករណីឃាតកម្មនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីជម្លោះបង្ករបួសស្នាម...
20,224FansLike
67,932FollowersFollow
0SubscribersSubscribe