ជាងជួសជុលរថយន្ត និងអ្នកបោចមាន់២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយឆក់ទូរស័ព្ទមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ជាជាងជួសជុលរថយន្ត និងម្នាក់ទៀតជាអ្នកបោចមាន់ បាននាំគ្នាជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់ កំពុងដើរតាមផ្លូវ ប៉ុន្តែមិនបានសម្រេចបង្កការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះ ចេញជួយធ្វើអន្តរាគមន៍តាមពីក្រោយក្របួចជាប់តែម្តង ។ ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ០០និង៤៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខសួនច្បារសម្ដេចជួន ណាត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទលួច...

រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកបណ្តោះអាសន្នសេវា ដឹក ជញ្ជូនរថយន្ដក្រុង និងកាណូតមួយរយៈ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ មីនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់សាធារណជន និងបងប្អូនប្រជាពល រដ្ឋដែលជាអ្នកប្រើប្រាស់សេវារថយន្តក្រុង (City Bus) និងសេវាកាណូត (Taxi Boat) របស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ ទាំងអស់ ឱ្យបានជ្រាបថា បច្ចុប្បន្ន មេរោគកូវីដ ១៩ (Covid-19) កំពុងរាតត្បាតនៅ...

​លោក Daniel Dae Kim តារាសម្តែងអាមេរិក ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​កូវីដ១៩

(បរទេស)៖ តារាសម្តែងប្រុសជនជាតិអាមេរិក គឺលោក Daniel Dae Kim ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា បានឆ្លងកូវីដ១៩ នៅពេលដែលកំពុងមានកុងត្រាថតខ្សែភាពយន្ត ក្នុងទីក្រុងញូយ៉ក គឺរឿង «New Amsterdam»។ តាមរយៈវីដេអូរយៈពេល១០នាទី ដែលបានបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម តារាប្រុសសម្តែងក្នុងរឿង «Lost» និងរឿង «Hawaii 5-0» រូបនេះ បានឲ្យដឹងថា លោកចាប់ផ្តើមឈឺបំពងក នៅពេលធ្វើដំណើរត្រឡប់ទៅ ហាវ៉ៃ...

លោក ព្រាប សុវត្ថិ ទទួលស្គាល់ថា ខ្លួនពិតជាបាន សាងសង់រំលោភលើចិញ្ចើមផ្លូវមែន

ភ្នំពេញ ៖ ជារឿងមួយដែលនឹកស្មានមិនដល់ តារាចង្រៀងដ៏ល្បីឈ្មោះ ប្រចាំទេស បែរជាពេលនេះទើបតែទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើរបងរំលោភលើ ចិញ្ចើមផ្លូវ ដែលពីពេលមុន តារាចង្រៀងម្នាក់នេះ បានបដិសេធថាខ្លួន មិនបានធ្វើដូចការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននោះទេ។ លោកព្រាប សុវត្ថិ បានទទួលថាខ្លួនពិតជាមានកំហុសមែន ក្រោយពីមន្ទីសូរិយោដី រួមទាំងចៅសង្កាត់ខណ្ឌសែនសុខ នៅព្រឹកថ្ងៃច័ន្ទទី៦ ខែកក្កដា ឆ្នាំ២០២០ បានចុះធ្វើការត្រួតពិនិត្យនិងវាស់វែងដោយបាញ់ GPS នៅចំណុចដែលមានបញ្ហា...

កម្ពុជាមានខេត្ត ចំនួន ៥ ដែលនាំមុខគេក្នុង ការផលិត ស្រូវ នៅក្នុង ឆ្នាំ ២០១៩

ភ្នំពេញ ៖ លោក វេ ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់ នៅក្នុង គណនី ហ្វេ ស ប៊ុ កផ្ទាល់ខ្លួនកាលពីថ្មីៗនេះថា ខេត្ត ចំនួន ៥ នៅ កម្ពុជា គឺ...

ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន បានមកដល់កម្ពុជាហើយ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩

ព្រឹកថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យ៧នាក់របស់ចិនបានមកដល់ប្រទេសកម្ពុជាហើយ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ដែលពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យនោះ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ គិតរហូតមកដល់យប់ថ្ងៃទី២២ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៨៤ករណីហើយ ក្នុងនោះមានប្រុស៦៣នាក់ និងនារីចំនួន២១នាក់ ខណៈដែលក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ៕...

កម្លាំងទាហានអាហ្វហ្គានីស្ថាន បាញ់ច្រឡំកាំភ្លើងត្បាល់ចូលផ្សារ ពលរដ្ឋ២៣នាក់ស្លាប់

កម្លាំងទាហានអាហ្វហ្គានីស្ថាន បានបាញ់ច្រឡំកាំភ្លើងត្បាល់ចូលផ្សារដែលមានមនុស្សច្រើន ស្ថិតនៅភាគខាងកើតខេត្ត Helmand បង្កឲ្យមានពលរដ្ឋស្លាប់និងរបួសជាច្រើន។ សារព័ត៌មាន AP នៅថ្ងៃទី១ ខែកក្កដា បានផ្សាយថា ការវាយប្រហារកើតឡើងកើតឡើងតាំងពី២ថ្ងៃមុន។ ការិយាល័យខេត្ត Helmandបានបញ្ជាក់ថា រថយន្តផ្ទុកគ្រាប់បែក និងកាំភ្លើងត្បាល់ បានបាញ់ចូលក្នុងផ្សារស្ថិតនៅស្រុក Sangin បណ្តាលឲ្យមនុស្ស២៣នាក់ស្លាប់ ក្នុងនោះមានទាំងកុមារផងដែរ។ ក្រោយការវាយប្រហារ កម្លាំងទាហានអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក។ ប៉ុន្តែគណៈប្រតិភូរបស់អង្គការសហប្រជាជាតិជួយដល់ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់ថា កម្លាំងទាហានអាហ្វហ្គានីស្ថានបានបាញ់កាំភ្លើងត្បាល់តបតទៅលើក្រុមតាលីបង់ ប៉ុន្តែបែរជាខុសគោលដៅ ធ្លាក់ចំផ្សារទៅវិញ។...

បារាំងបានសម្រេចចិត្ត​បើក​សាលារៀន​ឡើងវិញ​ ទោះបីអង្គការ​ជាច្រើន រិះគន់​ខ្លាំងយ៉ាងណាក៏ដោយ ក្នុងការទប់ស្កាត់​COVID-19

ភ្នំពេញ៖ ក្រោយពីរដ្ឋាភិបាល​បារាំង បានចាប់ផ្ដើម​បន្ធូរបន្ថយបទ​បញ្ជា​បិទ​ប្រទេស​របស់ខ្លួន ក្នុងការទប់ស្កាត់​COVID-19 បើទោះ​រងការព្រមាន​ខ្លះ​ពាក់ព័ន្ធ «​រលក​ឆ្លងទី​២»ក៏ដោយ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០២០នេះ សាលារៀន​រាប់ពាន់​នៅ​ទូទាំងប្រទេស​បារាំង ត្រូវបានបើកទ្វារ​ទទួល​សិស្ស​ឲ្យ​ចូល​អង្គុយ​រៀន​ក្នុង​ថ្នាក់​ជាថ្មី ។ នេះបើ​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ រដ្ឋមន្ត្រី​អប់រំ​បារាំង លោក Jean-Michel Blanquer សាទរ​ចំពោះ​ការបើក​ដំណើរ​សាលារៀន​ឡើងវិញ​នេះ ដែល​នឹង​អនុវត្ត​ជា​បណ្ដើរៗ​នៅ​ទូទាំងប្រទេស រួមទាំង សាលារៀន​ក្នុង​រដ្ឋធានី បារី​ស ផងដែរ នា​ថ្ងៃទី​១៤ខែឧសភា​ខាងមុខ​។ សាលារៀន​កម្រិត​អនុវិទ្យាល័យ​ខ្លះ...

តោះចង់ដឹងអត់! តើ COVID-19 មានប្រភពដើមត្រូវគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ ដូចពាក្យចចាមអារ៉ាមមែនឬយ៉ាងណា?

ប៉េកាំង៖ ខណៈ COVID-19 កំពុងបន្តរាតត្បាតពាសពេញពិភពលោក សំនួរជាច្រើនត្រូវបានចោទសួរថា តើវីរុសបង្កជាជំងឺនេះមានប្រភពមកពីណា។ អ្នកខ្លះថាចិន ជាអ្នកបង្កើត ហើយខ្លះទៀតថាសហរដ្ឋអាមេរិកជាបង្កើត។ ប៉ុន្តែអ្វីដែលគេដឹង គឺទាំងសហរដ្ឋអាមេរិក និងចិន ព្រមទាំងពិភពលោក បានខាតបង់សេដ្ឋកិច្ចមិនតិចនោះទេ ដោយសារជំងឺដ៏កាចសាហាវមួយនេះ។ យ៉ាងណាមិញ នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថាន Scripps Research សហការជាមួយសាស្រា្តចារ្យមកពីសាកលវិទ្យាល័យ Tulane University, សាកលវិទ្យាល័យ...

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប»

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ស្អែកនេះ ។ កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នេះ...
20,222FansLike
67,931FollowersFollow
0SubscribersSubscribe