អភិបាល​ខេត្តតាកែវ មិន​ចែក​លាភ នៃ​ច្រកចេញចូល​តែមួយ ទើបបុគ្គលិក​ប្តឹងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ

ភ្នំពេញ​៖ ពាក់ព័ន្ធនឹងលោក អ៊ុច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ពុករលួយ កេងលើកម្លាំងញើសឈាមបុគ្គលិក មន្ត្រីរាជការ យកប្រយោជន៍បំពេញតម្រូវការខ្លួនឯង ពីចំណូលច្រកចេញចូលតែមួយ ឈានដល់មន្ត្រីប្តឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ។ ដោយ​ក្នុង​ពាក្យបណ្ដឹង​នោះ បាន​រៀបរាប់​ប្រាប់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា អភិបាល​ខេត្តតាកែវ មិន​បែងចែក​ភាគលាភ ដែល​បានមកពី​ការផ្ដល់សេវា នៃ​ច្រកចេញចូល​តែមួយ ដល់​បុគ្គលិក​នោះទេ ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់ ចំពោះ​មន្ត្រីរាជការ​មួយចំនួន​។​ ដោយឡែក អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ថ្ងៃទី២០ ខែមីនា​ឆ្នាំ២០២០...

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមឧបត្ថម្ភ ២០០លានរៀល ដល់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់កូវីដ១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានផ្ញើ លិខិតថ្លែងអំណរគុណដល់ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន២០០លានរៀល ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពប្រយុទ្ធប្រឆាំង និងការរាតត្បាតជំងឺកូវីដ១៩ ដែលកំពុងបង្ក គ្រោះ ភ័យ...

កត្តាដែលនាំឲ្យកូរ៉េខាងត្បូងជោគជ័យ ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 នាមួយរយៈចុងក្រោយនេះ

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថិភាពគ្រប់គ្រង និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺ COVID-19 នៅក្នុងប្រទេស។ ជាពិសេសគឺប្រព័ន្ធបច្ចេកវិទ្យាឃ្លាំមើល និងតាមដានអ្នកជំងឺ ព្រមទាំងកម្មវិធីតេស្តពិនិត្យរករោគ ដ៏ធំសម្បើមរបស់កូរ៉េខាងត្បូង ដែលបានដាក់ឲ្យប្រើប្រាស់នៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃសុក្រ ទី ២០ ខែមីនា ឆ្នាំ ២០២០។ កូរ៉េខាងត្បូងត្រូវបានគេចាត់ទុកថា ជាប្រទេសអាស៊ីមួយដែលបានរងគ្រោះ ធ្ងន់ធ្ងរបំផុតបន្ទាប់ពីចិន ដោយសារការផ្ទុះរីករាលដាលនៃជំងឺ COVID-19។...

តោះចង់ដឹងអត់! តើ COVID-19 មានប្រភពដើមត្រូវគេបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ ដូចពាក្យចចាមអារ៉ាមមែនឬយ៉ាងណា?

ប៉េកាំង៖ ខណៈ COVID-19 កំពុងបន្តរាតត្បាតពាសពេញពិភពលោក សំនួរជាច្រើនត្រូវបានចោទសួរថា តើវីរុសបង្កជាជំងឺនេះមានប្រភពមកពីណា។ អ្នកខ្លះថាចិន ជាអ្នកបង្កើត ហើយខ្លះទៀតថាសហរដ្ឋអាមេរិកជាបង្កើត។ ប៉ុន្តែអ្វីដែលគេដឹង គឺទាំងសហរដ្ឋអាមេរិក និងចិន ព្រមទាំងពិភពលោក បានខាតបង់សេដ្ឋកិច្ចមិនតិចនោះទេ ដោយសារជំងឺដ៏កាចសាហាវមួយនេះ។ យ៉ាងណាមិញ នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថាន Scripps Research សហការជាមួយសាស្រា្តចារ្យមកពីសាកលវិទ្យាល័យ Tulane University, សាកលវិទ្យាល័យ...

លោក David Beasley ប្រធានអង្គការស្បៀងអាហារពិភពលោក របស់UN ឆ្លង COVID-19

(វ៉ាស៊ីនតោន)៖ តាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះថា លោក David Beasley ប្រធានកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ (UN) នាថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែមីនា (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) បានឲ្យដឹងថា លោកត្រូវបានគេធ្វើតេស្តឃើញមានផ្ទុក COVID-19។ លោក Beasley ដែលធ្លាប់មានតួនាទីជាអភិបាលរដ្ឋ...

ចិន៖ បុគ្គលិកពេទ្យ១២,០០០នាក់ចាកចេញពីខេត្ត Hubei ខណៈពេទ្យជំនាញនៅបន្តវត្តមាន ដើម្បីបោសសម្អាត COVID-19

ប៉េកាំង៖ បុគ្គលិកពេទ្យចិនសរុប ១២,០០០នាក់បានចាប់ផ្ដើមចាកចេញពីខេត្ត ហ៊ូប៉ី (Hubei) ត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញ ចាប់ពីថ្ងៃអង្គារកន្លងទៅមក ខណៈស្ថានការណ៍ឆ្លង COVID-19 មានធូរស្រាលកាន់តែខ្លាំងឡើង ដោយរយៈពេលពីរថ្ងៃមកនេះ មិនមានករណីឆ្លងនៅក្នុងស្រុកនោះទេសូម្បីតែមួយករណី ប៉ុន្តែបែរជាមានករណីឆ្លងនាំចូលពីបរទេសទៅវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០។ បើតាមអាជ្ញាធរសុខាភិបាលចិន បុគ្គលិកពេទ្យដែលចាកចេញពីទីខេត្ត Hubei គឺជាអ្នកធ្វើការនៅមន្ទីរពេទ្យបណ្ដោះអាសន្ន និងមន្ទីរពេទ្យដែលទទួលព្យាបាលករណីមិនធ្ងន់ធ្ងរ។ ចំណែកឯក្រុមគ្រូពេទ្យ...

កាន់តែធ្ងន់ធ្ងរហើយ! អាល្លឺម៉ង់អាចប្រកាសបិទប្រទេសទាំងមូល ព្រោះតែស្ថានការណ៍ COVID-19

(ប៊ែរឡាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ពីប្រភពពីមន្ត្រីរដ្ឋាភិបាលអាល្លឺម៉ង់ នាល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះថា រដ្ឋាភិបាលអាល្លឺម៉ង់អាចនឹងប្រកាសបិទប្រទេស នៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតមេរោគ កូរ៉ូណាថ្មី (COVID-19) ដែលប្រទេសអឺរ៉ុបមួយនេះកំពុងតែរងគ្រោះខ្លាំងឡើងៗ។ មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់មួយរូបគឺលោក ហេក ប្រូន (Helge Braun) បានលើកឡើងថា «យើងនឹងពិនិត្យមើលឥរិយាបថជារួមរបស់ប្រជាជន នៅអំឡុងចុងសប្តាហ៍នេះ។ ថ្ងៃសៅរ៍នឹងជាថ្ងៃដែលយើងប្រកាសសេចក្តីសម្រេច»។ អាជ្ញាធរអាល្លឺម៉ង់បានចាត់វិធានការជាច្រើនរួចមកហើយ ប៉ុន្តែសន្ទុះនៃការឆ្លង...

ម៉ាឡេស៊ី ចំនួនអ្នកឆ្លង COVID-19 កើនលើស ១,០០០ករណី

គូឡាឡាំពួរ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២០នេះថា អាជ្ញាធរម៉ាឡេស៊ី បានប្រកាសថា ចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសនេះបានកើនឡើងដល់ ១,០៣០ករណីហើយ ដែលជាតួលេខខ្ពស់ជាងគេបំផុតប្រចាំតំបន់អាស៊ាន ខណៈករណីឆ្លងថ្មីៗ ៤៨ករណីទៀត ទើបត្រូវបានរកឃើញ។ ប្រភពពីមន្ត្រីម៉ាឡេស៊ីបានឲ្យដឹងថា ការឆ្លងបានកើនឡើងយ៉ាងគំហុកបែបនេះ ក៏ព្រោះតែអាជ្ញាធរសុខាភិបាលបានធ្វើតេស្តជាបន្តបន្ទាប់ ទៅលើអ្នកដែលមានជាប់ពាក់ព័ន្ធ ទៅនឹងការជួបជុំបែបសាសនាដ៏ធំមួយ ដែលត្រូវបានធ្វើឡើងនៅក្នុងទីក្រុងគូឡាឡាំពួ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ...

រដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩

ភ្នំពេញ៖ បន្ទាប់ពីជោគជ័យ ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្រៀនអំពីការព្យាបាលជំងឺកូវីដ១៩។ ដោយក្រុមគ្រូពេទ្យទាំងអស់ នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះ ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីស្ថានទូតចិន បញ្ជាក់កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ ។ គិតរហូតមកដល់ថ្ងៃទី២០ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤៧ករណីហើយ...

(បញ្ជីឈ្មោះខាងក្នុង)របស់សប្បុរសជន ដែលបានជួយចូលរួមឧបត្ថម្ភថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ នៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនជនរួមជាតិជាទីស្នេហា អំពីការកំណត់យកទីតាំចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ ទីតាំងទាំង២កន្លែងសម្តេចតេជោ ហ៊ុន សែន កំណត់យកសម្រាប់សម្រួលដល់ការទទួលជំនួយទាំងឡាយនោះរួមមាន៖ * កន្លែងទី១៖ គឺគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសម្តេចជាប្រធាន ហើយមានអាស័យដ្ឋាននៅក្រសួងសុខាភិបាល និងមានឈ្មោះមន្ត្រី និងលេខទូរស័ព្ទ អ្នកចាំទទួល៖ ០១២ ៨៤២ ៩៦៦, ០១២ ៨៣៨...
20,141FansLike
67,912FollowersFollow
0SubscribersSubscribe