ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៤នាក់ទៀត សរុបកើនដល់៣៧នាក់

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៣៧នាក់ហើយ ។  សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីថ្មីនេះ មានជនជាតិម៉ាឡេស៊ី២នាក់ អាយុ៦០ និង៦៤ឆ្នាំ នៅខេត្តកំពត និងជនជាតិខ្មែរ២នាក់ អាយុ៧១ និង៥២ឆ្នាំ នៅខេត្តត្បូងឃ្មុំ។ សូមបញ្ជាក់ថា ៤នាក់ ដែលក្រសួងប្រកាសនៅយប់ថ្ងៃនេះ ពីរនាក់ដែលជាជនជាតិម៉ាឡេស៊ី...

បុរសពោះម៉ាយកូន១ តាមសុំស្នេហ៍ស្រ្តីមេម៉ាយកូន២មិនបាន ខឹងយកដែកកែច្នៃចាក់នាងរបួសពេញខ្លួន

ភ្នំពេញ ៖ ស្រ្តីម្នាក់មេម៉ាយកូន២ បានរងរបួសធ្ងន់ធ្ងរត្រូវក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈដែលប្រុសស្នេហ៍ដែលជាពោះម៉ាយកូន១ មកតាមសុំស្នេហ៍ជាលើកទី២ តែនាងមិនព្រមធ្វើឲ្យបុរសរូបនោះខឹងបានយកដែកកែច្នៃមកចាក់ចំពោះនាងជាច្រើនកន្លែង បណ្ដាលឲ្យរងរបួសភ្លាមនោះត្រូវបានក្រុមគ្រួសារជនរងគ្រោះនាំគ្នាចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។ ករណីប៉ុនប៉ងឃាតកម្មខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៥៥នាទីល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហូរ លីលីន ភេទប្រុស...

ជាងជួសជុលរថយន្ត និងអ្នកបោចមាន់២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយឆក់ទូរស័ព្ទមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ម្នាក់ជាជាងជួសជុលរថយន្ត និងម្នាក់ទៀតជាអ្នកបោចមាន់ បាននាំគ្នាជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិនម្នាក់ កំពុងដើរតាមផ្លូវ ប៉ុន្តែមិនបានសម្រេចបង្កការភ្ញាក់ផ្អើលដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះ ចេញជួយធ្វើអន្តរាគមន៍តាមពីក្រោយក្របួចជាប់តែម្តង ។ ករណីឃាត់ខ្លួនចោរឆក់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ០០និង៤៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចមុខសួនច្បារសម្ដេចជួន ណាត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទលួច...

កម្មង់ទិញ បន្លែ ផ្លែឈើ ត្រី សាច់ គ្រប់មុខ ពីផ្សារទំនើបកសិផល ឡេង ណាវ៉ាត្រា ទូរសព្ទមកលេខ ០១១ ៤៤៤ ៤៤៤ ដឹកជញ្ជូនដោយឥតគិតថ្លែ

ភ្នំពេញ ៖ ផ្សារទំនើបកសិផល ឡេង ណាវ៉ាត្រា ដែលលក់តែ កសិផល បន្លែ ផ្លែ ឈើ ត្រី សាច់ ធម្មជាតិ ផលិតដោយកសិករខ្មែរបានដាក់ឲ្យដំណើរការសាកល្បង ហើយកាលប៉ុន្មានថ្ងៃមកនេះ ដោយទទួលបានការគាំទ្រជាខ្លាំងពីមហាជន។ ក្រៅតែគុណភាពផ្សារទំនើបមួយនេះ បានសម្រួលដល់ការកម្មង់ទិញរបស់អតិថិជន កាន់តែ ងាយស្រួល គឺលោកអ្នកគ្រាន់តែទូរស័ព្ទ មកលេខ ០១១ ៤៤៤ ៤៤៤...

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ អ្នកឆ្លងជំងឺ Covid-19 កើនឡើងដល់៣៥នាក់ ក្រោយរកឃើញលើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀត គិតត្រឹមថ្ងៃ១៨មីនា!

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានប្រកាសថា កម្ពុជាបានរកឃើញនូវករណីឆ្លងជំងឺ Covid-19 ចំនួន២ករណីថែមទៀត នៅលើខ្លួនជនជាតិម៉ាឡេស៊ី២នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានកើនដល់៣៥នាក់ ។ ការប្រកាសរបស់អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ត្រី នៅព្រឹកនេះ។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចំនួនអ្នកផ្ទុកវីរុសកូវីដ១៩ទាំងអស់នេះ គឺជាករណីនាំចូល...

ក្រុមមស្រាវជ្រាវវេជ្ជសាស្រ្តយោធារបស់ចិន រកឃើញវ៉ាក់សាំងនៃជំងឺ Covid-19 បានយ៉ាងជោគជ័យ

ភ្នំពេញ៖ យោងតាមស្ថានទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ បានចេញប្រកាសព័ត៌មានដ៏សំខាន់មួយសម្រាប់ពិភពលោកទាំងមូលថា ក្រុមស្រាវជ្រាវវេជ្ជសាស្រ្តយោធារបស់ចិន រកឃើញវ៉ាក់សាំងនៃជំងឺ Covid-19 បានយ៉ាងជោគជ័យ។ Facebook ផ្លូវការរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រុមស្រាវជ្រាវវិទ្យាសាស្រ្តដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជម្ងឺCOVID-19យ៉ាងជោគជ័យ! វ៉ាក់សាំងប្រភេទនេះទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជម្ងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះត្រូវបានចាត់ជាកិច្ចការរៀបចំបឋមដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព...

ឈ្មួញកំពុងកាប់ ដើមស្មាច់ក្នុងអាងស្តុកទឹក តំបន់ភ្នំវល្លិ៍

ប្រភពពីប្រជាពលរដ្ឋនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ មានឈ្មួញយកត្រាក់ទ័រមកធ្វើសកម្មភាពឈូស ឆាយដើមស្មាច់ក្នុងអាងស្តុកទឹកនៅតំបន់ភ្នំវល្លិ ភូមិអន្ទង់ស ឃុំពងទឹក ដោយគ្មាន ញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុកទេនោះគឺគ្មានជនណាអាចធ្វើសកម្មភាពរំលោភ កាន់កាប់ អាងស្តុកទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋបានឡើយ។ ទាល់តែមានការឃុបឃិតជាប្រព័ន្ធ ទើបឈ្មួញអាចប្រើត្រាក់ទ័រឈូសឆាយទន្ទ្រាន កាន់កាប់ដីអាងស្តុកទឹកក្នុងភូមិអន្ទង់ស ជាប់តំបន់ភ្នំវល្លិ ឃុំពងទឹក តាមអំពើចិត្ត។ ប្រជាពលរដ្ឋនៅក្នុងឃុំពងទឹក បានអំពាវនាវឲ្យលោក កែន...

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមជប៉ុន-កម្ពុជា

នៅវិមានសន្តិភាព នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម តាកាហាស៊ី ហ្វ៊ូមីអាគី(Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម តាកាហាស៊ី បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន...

តោះចង់ដឹងអត់! ហេតុអ្វីហាមជនបរទេសមកពីអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ មិនឲ្យចូលកម្ពុជា តែបែរជាអត់ហាមជនជាតិចិន

ភ្នំពេញ៖ ដើម្បីឲ្យអស់ចង្ងល់ និងពន្យល់ដល់សាធារណៈជនយល់កាន់តែច្បាស់ថា ហេតុអ្វីហាមជនបរទេសមួយចំនួនមកពីអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ មិនឲ្យចូលកម្ពុជា តែបែរជាអត់ហាមជនជាតិចិន ។ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០យ៉ាងដូច្នេះថា «នៅពេលបច្ចុប្បន្ននេះ ប្រទេសចិនការរាតត្បាតក៏ដូចជាការកើតឡើងនូវវីរុស Covid-19 បើតាមរបាយការណ៍របស់...

ចាប់ខ្លួនមន្ត្រីយោធាកងវិស្វកម្មម្នាក់ ក្រោយលើកគ្នាទៅវាយនិងកាប់ពលរដ្ឋដល់ផ្ទះ

ខេត្តព្រៃវែង៖ ដោយសារតែទំនាស់រឿងរថយន្តដឹកដីរបស់ប្រជាពលរដ្ឋ និងរថយន្តដឹកដីរបស់មន្ត្រីយោធាកងវិស្វកម្មក្រសួងការពារជាតិម្នាក់ បានលើកគ្នាប្រមាណជា ១០នាក់ ទៅកាប់និងវាយប្រជាពលរដ្ឋដល់ផ្ទះ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលស្រុកពាមជរ ចុះទៅអន្តរាគមន៍ចាប់ខ្លួនបានមន្រ្តីយោធាម្នាក់ ។ ចំណែកបក្ខពួកផ្សេងទៀតនាំគ្នារត់គេចខ្លួនបាត់អស់ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅភូមិពងទឹក ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ។ លោកវរសេនីយ៍ឯក ជា ហេង...
19,750FansLike
67,938FollowersFollow
0SubscribersSubscribe