សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា​ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់៣១០លានដុល្លារ

ភ្នំពញ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣៤.១៣៨ លានយ៉េន (ប្រមាណ៣១០លានដុល្លារអាមេរិក) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា។ ពិធីចុះហត្ថលេខានេះ នឹងត្រូវធ្វើឡើង នាវេលាម៉ោង...

សិល្បៈខ្មែរមួយចំនួនតូច ស្រែកថ្ងូរពីការបាត់បង់ចំណូលក្រោយមានការបិទការប្រគំតន្ដ្រី ខណៈតារាល្បីៗកូរ៉េ ចិន យកប្រាក់ជួយដល់អ្នកជម្ងឺទៅវិញ

ភ្នំពេញ៖ ដោយសារជម្ងឺកូវីដ ១៩ កំពុងអង្រួនពិភពលោកធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះជាបន្ដបន្ទាប់នោះ ប្រជាជនទូទៅបានជួបវិប្បត្តិសេដ្ឋកិច្ចគ្រួសារជាពិសេសអ្នកមានចំណូលទាប ជាហេតុធ្វើឲ្យតារាច្រៀងនិងកំប្លែងខ្មែរមួយចំនួនតូចក៏បាននាំគ្នាត្អូញត្អែពីការបាត់បង់ចំណូលដែរបន្ទាប់ប្រមុខរាជរដ្ឋាភិបាលបិទការជួបជុំក៏ដូចជាការប្រគំតន្ដ្រីតាមទីសាធារណៈផ្សេងៗនោះ ។ ឆ្លើយតបទៅនឹងការត្អូញត្អែរបស់តារាទាំងនោះ មហាជនជាច្រើនបានសម្ដែងការរិះគន់ខ្លាំងៗទៅកាន់តារាចម្រៀង និងតារាកំប្លែងមួយចំនួននោះ ដោយលើកហេតុផលថាតារាស្រុកខ្មែរត្អូញត្អែពីការបាត់ចំណូល ស្របពេលតារានៅកូរ៉េគេបញ្ចេញប្រាក់ដើម្បីជួយដល់អ្នកជម្ងឺ ពាក់ព័ន្ធទៅនឹងជម្ងឺកូវីដ ១៩នេះ ពោលគឺផ្ទុយគ្នាស្រឡាះតែម្ដង។ ការបាត់បង់ប្រាក់ចំណូលរបស់ប្រជាជននៅទូទាំងពិភពលោកបានក្លាយជាចំណុច មួយដែលកំពុងតែមានការព្រួយបារម្ភ ស្របពេលដែលជំងឺ Covid-19 បាននឹងកំពុងគំរាមកំហែងទៅលើគ្រប់វិស័យរបស់បណ្តាប្រទេសជាច្រើននៅលើសាកលលោក។ នៅកម្ពុជាមានពលរដ្ឋជាច្រើនបានបង្ហាញក្តីបារម្ភព្រោះតែបញ្ហាជីវភាពកាន់តែប្រឈមពិសេសសម្រាប់អ្នកមានចំណូលទាប និងមធ្យម ខណៈក្រុមហ៊ុន សហគ្រាស ភោជនីយដ្ឋាន ដែលពួកគេធ្វើការត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។ រាជរដ្ឋាភិបាលបានសម្រេចបិទជាបណ្តោះអាសន្នផងដែរនូវទីកន្លែងជួបប្រមូលផ្តុំគ្នាច្រើនៗ...

តារាល្បីៗចូលរួមលើកទឹកចិត្ត វិធីសាស្ត្រាប្រយុទ្ធនឹងសង្គ្រាមជំងឺ រាតត្បាតCovid -19

ភ្នំពេញ៖ ស្របពេលដែលជំងឺរាតត្បាតCovid-19 បាននឹងកំពុងធ្វើឲ្យប្រជាជននៅទូទាំងពិភពលោកមានការព្រួយបារម្ភនោះ សិល្បករប្រុសស្រីល្បីឈ្មោះជាច្រើនបានបង្ហាញសារអប់រំដាស់តឿនឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពអនាម័យឲ្យបានខ្ពស់ និងជាកិច្ចប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺមួយនេះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដែលសិល្បករខ្មែរល្បីៗបានបង្ហាញដើម្បីបង្កាការពារខ្លួនពីជំងឺដ៏កាចសាហាវមួយនេះ។ ​តារាសម្តែង គង់ ចាន់ស្រីមុំ បានបង្ហាញពីវិធីមួយចំនួនដើម្បីបង្ការជំងឺមួយនេះទាំងការលៀងដៃនិងសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ។ នាងការលាងដៃឲ្យបានសប់កន្លែងយ៉ាង ដែលសូម្បីតែលាងដៃនឹងទឹកអាល់កុលក៏ត្រូវឲ្យសប់គ្រប់ចន្លោះផងដែរយ៉ាងតិចត្រឹម៣០វិនាទី។ នាងថាការពាក់និងដោះម៉ាស់ចេញពីមុខក៏ត្រូវមានការប្រុងប្រយ័ត្នជៀសវាងការប៉ះពាល់ផ្នែកខាងមុខនៃម៉ាស់ ហើយបោះចោលក្នុងធុងសម្រាប់ដោយប្រុងប្រយ័ត្ន។ សម្រាប់ការធ្វើដំណើរទៅខាងក្រៅពីត្រូវប្រុងប្រយ័ត្នសម្រាប់ការប៉ះបង្កាន់ដៃដែលមាននៅទីសាធារណៈ។ ការទទួលទានទឹកក្តៅ និងទឹកខ្ញីគឺជាវិធីសាស្ត្រដែលនាងបានធ្វើដើម្បីបង្កើនកម្តៅនៅក្នុងខ្លួនផងដែរ។ តារាចម្រៀង មាស សុខសោភា បានផ្ញើសារឲ្យសូមបងប្អូនថែរក្សារសុខភាព និងអនាម័យខ្លួនឯងជាប់ជានិច្ច ហើយនាងបានផ្តល់ជា កំលាំងចិត្តដល់អ្នកមានជំងឺ Covid...

ហ្គេមបាញ់ត្រីរបស់ ឈ្មោះ ភ័ក្រ នៅតាមផ្លូវ២៧១ក្បាលថ្នល់កំពុងបេីកឲ្យអ្នកញៀនល្បែង និងអ្នកញៀនថ្នាំចូលលេងយ៉ាងរលូនមិនខ្លាចសមត្ថកិច្ច ឬជំងឺកូវីដ-19ឡើយ

ភ្នំពេញ៖ មានទីតាំងហ្គេមបាញ់ត្រីនៅតាមផ្លូវ២៧១ (ផ្ទះអ៊ុតសក់)ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលស្គាល់ថាជារបស់ ឈ្មោះ ភ័ក្រ កំពុងដំណើរការយ៉ាងរលូន ដើម្បីស្វាគមន៍អតិថិជនដែលញៀនល្បែង និងញៀនថ្នាំ ដែលមកពីគ្រប់ទិសទីប្រជុំគ្នា ដោយមិនខ្លាចសមត្ថកិច្ចមូលដ្ឋាន ឬជំងឺកូវីដ-19 ឡើយ ។ តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅ ក្បែរនោះសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា កូន ៗរបស់គាត់ មួយ ថ្ងៃៗងប់ងុល នៅ តែទីតាំង...

យករថយន្ត និងគ្រឿងចក្រ ៧គ្រឿង លួចឈូសឆាយយកដីរដ្ឋ ក្នុងអាងស្តុកទឹកពហុបំណងសេកសក ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចចាប់ខ្លួនមេការម្នាក់

ខេត្តបាត់ដំបង៖ ក្រោយទទួលបានពាក្យប្តឹងពីមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កម្លាំងអាវុធហត្ថស្រុកសំឡូត និងស្រុករតនៈមណ្ឌល ក្រោមការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចុះឃាត់ខ្លួនបុរសម្នាក់ និងគ្រឿងចក្រមួយចំនួន ពីបទឈូសឆាយយកអាចម៍ដីសារធារណរបស់រដ្ឋ ដីអាងស្តុកទឹកពហុបំណង សេកសក យកទៅធ្វើផ្លូវកម្មសិទ្ធិឯកជនដោយគ្មានការអនុញ្ញាត រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តដើម្បីចាត់ការបន្តតាមច្បាប់។ មន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា នៅវេលាម៉ោង១០៖០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ដោយមើលឃើញបទល្មើសជាក់ស្តែង ដែលជនសង្ស័យបានប្រើគ្រឿងចក្រ...
video

មើលវីដេអូឃ្លីប ទើបដឹងថា សកម្មភាពទាហាន១ក្រុមប្រមាណ១០នាក់ មកប្រើហិង្សាលើជនពិការតែម្នាក់ បង្ហាញពីភាពសហាវឃោឃៅបំផុត

ខេត្តប៉ៃលិន៖ តាមវីដេអូឃ្លីបជាច្រើន អាចជាភ័ស្តុតាងដល់មន្ត្រីនគរបាលយុត្តិធម៍ កងរាជអាវុធហត្ថខេត្តប៉ៃលិន ធ្វើកំណត់ហេតុស្តាប់ចម្លើយ សំយោគបទល្មើស កសាងសំណុំរឿងបញ្ជូនខ្លួន ក្រុមជនសង្ស័យដែលបានប្រព្រឹត្តក្នុងបទល្មើសជាក់ស្តែង ទៅសាលាដំបូងតាមនីតិវិធី។ សូមបញ្ជាក់ថា៖ មានមន្រ្តីយោធាមួយក្រុម អាចស្រវឹងស្រាផង គ្នាប្រហែល១០នាក់ បានបើករថយន្តចំនួន ២គ្រឿង ចូលវាយបុគ្គលិកអគ្គិសនី ជាជនពិការជើង តែម្នាក់ឯង កំពុងធ្វើការ ដល់បន្ទប់ធ្វើការ ខណ:ខឹងក្រុមហ៊ុនផ្តាច់ភ្លើងអគ្គិសនី ដោយសារអង្គភាពយោធានោះ អត់បានបង់ប្រាក់៦ខែ។ បុគ្គលិកក្រុមហ៊ុន អគ្គិសនីនៅស្រុកសាលាក្រៅ ជាជនពិការជើងទាំងសងខាង...

លោកវរសេនីយ៍ត្រី ឃឹម ប៉ាល់សុភា ប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន ៦ខែ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ ៖ លោកវរសេនីយ៍ត្រី ឃឹម ប៉ាល់សុភា នាយរងការិយាល័យទី៣ កងពលតូចអន្តរាគមន៍លេខ៨ ដែលមានទីតាំងឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែន ក្នុងភូមិសាស្រ្តប្រាសាទព្រះវិហារ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាកប្រាក់បៀវត្ស ចំនួន៦ខែ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)។ ចាប់ពីដើមខែមេសានេះ មានប្រមុខថ្នាក់ដឹកនាំ នៅគ្រប់ស្ថាប័ន និងអង្គភាព ជាបន្តបន្ទាប់ បានធ្វើការកាត់ប្រាក់បៀវត្សរបស់ខ្លួនមានចំនួន៥...

ក្រុមហ៊ុនបុរីប៉េងហួត បូមខ្សាច់លុបដីដែលតុលាការចេញដីការក្សាការពារតាមបណ្តឹងរបស់ពលរដ្ឋ បន្ទាប់ពីក្រុមហ៊ុននេះទិញពីលោកស្រីឧកញ៉ា ស៊ុយ សុផាន

ភ្នំពេញ៖ បើទោះជាមានដីការក្សាការពារពីស្ថាប័នតុលាការ ក៏ដោយចុះ ក៏ក្រុមហ៊ុនបុរីប៉េងហួត នៅតែបន្តបូមខ្សាច់ចាក់លុប ដីដែលកំពុងមានទំនាស់ ទំហំ ៥,៣៩០.៤៩ម៉ែត្រការ៉េ រវាងម្ចាស់ដីឈ្មោះ គង់ វិចិត្រ និងឈ្មោះ ចាន់ ស្រីយ៉ា ជាមួយលោកស្រីឧកញ៉ា ស៊ុយ សុផាន ដែលមានទីតាំងស្ថិតនៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រហូតមកដល់រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ ដីទំនាស់ដែលមានទទឹង...

ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងទៅពិនិត្យព្យាបាលព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃស្អែក

ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ និងព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០ស្អែកនេះ នឹងយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើតាមព្រះរាជសារ របស់ព្រះមហាក្សត្រនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ។ ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្របានបញ្ជាក់យ៉ាងដូច្នេះថា...

ប្រសិនបើ​សំណើ​ច្បាប់​ភ្លេងជាតិក្រុងហុងកុង ចូល​ជា​ធរមាន​មែន​នោះ អ្នក​ល្មើសច្បាប់ អាចនឹងឈានទៅដល់ការដាក់​ពន្ធនាគារ​

អន្តរជាតិ៖ កិច្ចប្រជុំសភា​ហុងកុង ស្តីពី​សំណើ​ច្បាប់​ភ្លេងជាតិ​ជា​លើក​ទី​២ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែឧសភា​ ឆ្នាំ២០២០នេះ ចំពោះប្រជាជន​ហុងកុង ដែល​មិន​ពេញចិត្ត​នឹង​សំណើ​ច្បាប់​ភ្លេងជាតិ​ថ្មី​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ហុងកុង ចេញមក​បាតុកម្ម​ជាថ្មី និង​ក្នុង​ទ្រង់ទ្រាយ​ធំ នៅពេល​សភា​ហុងកុង​បើក​កិច្ចពិភាក្សា​លើ​សំណើ​ច្បាប់​ភ្លេងជាតិ​ជា​លើក​ទី​២​។ ​ទាក់ទិន​នឹង​កិច្ចប្រជុំ​នេះ រដ្ឋបាល​ហុងកុង បាន​ពង្រាយ​សមត្ថកិច្ច​ជាច្រើន​នាក់ ដើម្បី​មើល​ការខុសត្រូវ និង​គ្រប់គ្រង​ក្រុមបាតុករ និង​ជៀសវាង​ការ​បង្ហប​ញ្ហា​ណាមួយ​។ ក្រៅពី​កម្លាំង​សមត្ថកិច្ច រដ្ឋបាល​ហុងកុង បានដាក់​របាំង ១,៨៣​ម៉ែត្រ​នៅតាម​បរិវេណ​សភា​ហុងកុង ក្នុង​គោលបំណង​ការពារ​ក្រុមបាតុករ​ហុងកុង​ពី​ការបង្ក​ហេតុ​ណាមួយ​។ ​សម្រាប់​សំណើ​ច្បាប់​ភ្លេងជាតិ និង​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ហុងកុង​នេះ ត្រូវបាន​ប្រជាជន​ហុងកុង​ជាច្រើន...
19,749FansLike
67,938FollowersFollow
0SubscribersSubscribe