នាំគ្នាទៅដើរលេងចូលឆ្នាំចិន មកវិញចោរគាស់ផ្ទះលួចយកលុយ ម៉ូតូ គ្រឿងអលង្កា សរុបអស់ជាង២ម៉ឺនដុល្លារ
ភ្នំពេញ ៖ ម្ចាស់ផ្ទះម្នាក់មុនចាកចេញពីផ្ទះបានចាក់សោផ្ទះយ៉ាងត្រឹមត្រូវ តែពេលត្រលប់មកពីដើរលេងតាមខេត្តវិញបែរជាត្រូវចោរគាស់ផ្ទះលួចយកលុយ ម៉ូតូនិងគ្រឿងអលង្ការសរុបជាង២ម៉ឺនដុល្លារ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នៅចំណុច ផ្លូវលេខ៤៤០ ភូមិ២ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ផល ភេទប្រុសអាយុ៥៦ឆ្នាំ មុខរបរម៉ៅការសំណង់ស្នាក់នៅផ្ទះកេីតហេតុខាងលេីបានប្រាប់ឱ្យដឹងថា គាត់បានបាត់បង់សម្ភារដូចជាខ្សែដៃពេជ្រ១ខ្សែមានតម្លៃ១៤.០០០ដុល្លារ, ក្រវិលពេជ្រ៣គូ តម្លៃ៩.០០០ដុល្លារ,
Read more