ទោះបីជាមានបញ្ជាពីថ្នាក់ដឹកនាំ អោយបង្ក្រាបល្បែងស៊ីងក្នុងមូលដ្ឋាន ប៉ុន្តែទីតាំងហ្គេមបាញ់ត្រីនៅសង្កាត់ចាក់អង្រែលើ កំពុងបើកលេងដដែល
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានដាក់ចេញនូវវិធានការណ៍ដល់អាជ្ញាធរត្រូវធ្វើយ៉ាងណាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទោះក្នុងរូបភាពអ្វីក៏ដោយដើម្បីធានាបានមកវិញនៅសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។ ក្នុងនោះដែរ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវមានវិធានការបង្ក្រាបល្បែងស៊ីសង។ ប៉ុន្តែទោះជាមានបទបញ្ជាពីថ្នាក់លើយ៉ាងណាក៏ដោយ ក៏គេសង្កេតឃើញល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីកំពុងបើកលេងដោយសេរី ហើយទីតាំងនោះស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
Read more