បរទេស៖​ អាជ្ញាធរអេស្បាញ បានចេញការ​ហាមប្រាម រាល់ពិធីបុណ្យសព នៅចំពេលមានវិបត្ដិនៃជំងឺឆ្លង ដែលរួមដោយសារមិនចង់ឃើញការចូលរួម​នៃមិត្តភក្តិនិងក្រុមគ្រួសារនៅក្នុងផ្ទះឯកជននៃសព ។ ដោយមិនគិតពីមូលហេតុនៃការស្លាប់ គេនឹង​ហាម​ការធ្វើបុណ្យទាំងអស់តែម្តង។

នៅចំពេលកំពុង​មានការហាមឃាត់តឹងតែងនិងបម្រាមគោចរ​នៅទូទាំងប្រទេស រដ្ឋាភិបាលអេស្បាញ​ប្រកាស​ថា ពិធីសាសនា និងពិធីបុណ្យសពជនស៊ីវិលត្រូវបិទចោល រហូតដល់មាន​ការជូនដំណឹង​ថ្មី នៅថ្ងៃទី ១១ ខែមេសា។

យោងតាមបទបញ្ជាដែលបានប្រកាសកាលពីថ្ងៃច័ន្ទម្សិលមិញ មនុស្សត្រឹមតែ​បីនាក់ត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីបញ្ចុះសពឬបូជាសពតែមិនធ្វើបុណ្យអ្វីឡើយ។ អ្នកចូលរួមក៏តម្រូវឱ្យរក្សាចម្ងាយសុវត្ថិភាពគត់មត់ផងដែរ។

អេស្បាញមានអ្នកស្លាប់ដោយវីរុសឆ្លងចំនួន ៧.៣៤០ នាក់ ដែល​ច្រើនជាងប្រទេសដទៃទៀតនៅអឺរ៉ុបលើកលែងតែប្រទេសអ៊ីតាលីដែលចំនួនអ្នកស្លាប់មានដល់ ១១.៥៩១ នាក់។ ដោយឡែកអាជ្ញាធរអ៊ីតាលីបានអនុវត្តវិធានការស្រដៀងគ្នារួចហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here