បរទេស៖ ការវិភាគថ្មីមួយពីអង្គការផ្តល់ជំនួយ CARE បានចុះបញ្ជីប្រទេសចំនួន ១៥ ថាអាចមាន​ហានិភ័យ​ខ្ពស់បំផុតក្នុងការក្លាយជាតំបន់(ក្រហម)សម្រាប់ Covid19 រាតត្បាតបន្ទាប់។ តាមការផ្ទៀងផ្ទាត់ទិន្នន័យ​និងវិភាគរបស់ពួកគេ គេគិត​ថា បណ្តាប្រទេសក្រីក្រ នឹង​អាចក្លាយជាចំណុចក្តៅ ដែលរងគ្រោះធ្ងន់ធ្ងរ​ដោយការ​រាតត្បាតនៃមេរោគ​កូវីដ១៩ បន្ទាប់ពីអាមេរិក អ៊ីតាលី និងអេស្បាញដែលអាចដោះស្រាយរួច។

ភាគច្រើនកូវីដ១៩ដែលអាចប្រឈម​ការផ្ទុះ​ធំ នៅក្នុងប្រទេសមជ្ឈឹមបូព៌ា អាហ្វ្រិក ប្រទេសស៊ីរីអ៊ីរ៉ាក់ យេម៉ែន អាហ្វហ្គានីស្ថាន សូម៉ាលី ស៊ូដង់ខាងត្បូង សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ​អេត្យូពី​នីហ្សេរីយ៉ា អ៊ូហ្គង់ដា សាធារណរដ្ឋអាហ្វ្រិកកណ្តាលឆាដ នីហ្សេរីយ៉ា និងហៃទី។

គេបានរកឃើញទៀតថា បើផ្ទុះនៅកន្លែងទាំងនោះ ពួកគេនឹង​មានផលប៉ះពាល់ខ្ពស់ជាងប្រទេសអ្នកមាន​ដល់ទៅបីដង និងមាន​ហានិភ័យខ្ពស់ជាង ៦ ដងទាក់ទងនឹងសង្គ្រោះ​។ លោក Sally Austin ប្រធានផ្នែកប្រតិបត្តិការបន្ទាន់របស់អង្គការឃែរអន្តរជាតិបាននិយាយថា“ ទិន្នន័យនេះ ធ្វើឱ្យ​យើង​ស្រឡាំងកាំងនិងការស្វែងរក​អ្វីទៅដែលជាដំណោះស្រាយបន្ទាន់?” ។

បុគ្គលិកមនុស្សធម៌ បានព្រមានទៀតថាការផ្ទុះឡើងនៃវីរុសឆ្លងកូវីដនេះ ទោះ​ផ្នែកខ្លះនៃមហាសមុទ្រប៉ាស៊ីហ្វិកនិងអាស៊ី ក៏អាចបង្ហាញពីការបំផ្លិចបំផ្លាញដំណំផងដែរ ដោយសាររចនាសម្ព័នសេដ្ឋកិច្ចនិងភាពទន់ខ្សោយនៃសុខាភិបាល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here