ភ្នំពេញ ៖ ក្រៅពីឡាយ (Live) បញ្ចេញសាច់ដ៏ត្រេកត្រអាល ព្រឺព្រួចស្ទើរលេចកេរ្តិ៍ខ្មាស់ និងបង្ហាញរូបរាងដ៏ស៊ិចស៊ី ម្ចាស់គណនីហ្វេសបុក ឈ្មោះ Siv Mey Online Shop ហាក់មិនអស់ចិត្តនោះទេ ដូចជាមានចិត្តច្រណែនឈ្នានីស ឬក៏មានខ្នងបង្អែកធំ ក្រែកៗណាមួយពីក្រោយ ទើបបន្តរិះគន់ ស្រែកជេរក្តែងៗ ប្រទេចអស់គេឯង ពេញក្នុងបណ្តាញសង្គម ដោយគ្មានក្រមសីលធម៌ មិនញញើតមាត់ ទាំងខ្លួនជានារីវង្សត្រកូលខ្មែរ ដែលមិនសក្តិសមអ្វីសោះជាមួយនិងរូបរាងស្រស់សោភា ប៉ុន្តែពាក្យសម្តី ពិបាកស្តាប់ចូលត្រចៀក ដែលមិនស្មើសូម្បីតែក្មេងរៀនត្រឹមបឋមសិក្សា។

ជាក់ស្តែងកាលពីថ្មីៗកន្លងទៅនេះ នារីរូបស្រស់ តែសំដីមិនសមនិងរូបរាង បានបន្តការរិះគន់ ស្តីជេរដល់នារីៗមួយចំនួន ដែលប្រកបមុខរបរដូចគ្នាតាមប្រព័ន្ធអនឡាញ ដូចជានារីម្នាក់នៅប្រទេសកូរ៉េ ,លោកស្រី ទ្រី ដាណា (ថៅកែហាងមាសពេជ្រ ក៏ដូចជានារីម្នាក់ផ្សេងទៀត ជាភរិយាលោក ជុំ កុសលដែលជាមន្រ្តីជាន់ខ្ពស់នៃកម្ពុជា ។ល។

ជុំវិញបញ្ហានេះ ក្រៅពីការលើកឡើងក្នុងបណ្តាញសង្គម ក៏ដូចជាមតិខាងក្រៅតែងតែឆ្ងល់ថា ហេតុអ្វីជនម្នាក់នេះ អាងអ្វីបានជាបំពានហើយ បំពានទៀត ក្រោយផ្ទុះព័ត៌មានដើរជេរគេ ជេរឯងគ្មានព្រឺព្រួចយ៉ាងនេះ ទាំងពាក្យសំដី និងទាំងការស្លៀកពាក់បង្ហាញអស់ហើយនូវភាពស៊ិចស៊ី ដែលនាំអោយប៉ះពាល់ដល់តម្លៃនារីខ្មែរ។ បន្ទាប់ពីជេរប្រទេចមក ជនម្នាក់នេះបានបង្ហោះបង្អួតអស់ខ្សែអ្នកធំ ប្រហែលជាអាងខ្លួនមានទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់ ឬអាងខ្នងបង្អែក ទើបហ៊ានបន្តទង្វើដូចជម្រាបជូនខាងលើ ដោយគ្មានអ្នកណាសោះហ៊ានលូកដៃ ឬហៅធ្វើការអប់រំអ្វីសោះដូចនារីកន្លងៗមក។

បើក្រឡេកមើលរូបរាង មើលឃើញការស្លៀកពាក់របស់ស្រ្តីឈ្មោះ Siv Mey ជាប្រភេទមនុស្ស ស្ថិតក្នុងលំដាប់អ្នកគួរសមដែរ ប៉ុន្តែសំដីសំដៅ និយាយចេញមកហាក់មើលងាយដល់មនុស្សនៅជុំវិញខ្លួន តាំងខ្លួនឯង ឡូយ ហ៊ីហា ឬក៏មានតែខ្លួនឯងដឹងគ្រប់រឿងរ៉ាវនៃជីវិតអ្នកដទៃ ទើបផ្គើនដោយគ្មានការគោរពសិទ្ធិដោយនិយាយបរិហារកេរ្តិ៍អ្នកដទៃ មិនស្មើនិងខ្លួន ឬប្រហែលជាស្គាល់អ្នកមាន អ្នកធំច្រើន ទើបនារីម្នាក់នេះហ៊ានដល់ថ្នាក់ហ្នឹង។

សំនួរ ថាតើបានន័យថាម៉េច ក្រោយពីការជំទាលជេរក្តែងៗ បន្ទាប់មកបង្ហោះរូបអមជាមួយអ្នកធំ លំដាប់ផ្កាយហូរហែរ……?

យ៉ាងណាក្តី ពលរដ្ឋក៏បានសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ មេត្តាអញ្ជើញនាងធ្វើការដុះក្អែលចេញម្តងទៅ ចំពោះការឡាយ ការស្លៀកពាក់ស៊ិចស៊ីបញ្ចេញសាច់ទ្រលុកទ្រលន់ និងការជេរប្រមាថអ្នកដទៃ។ បណ្តាញសារព័ត៌មានយើង ក៏កំពុងរង់ចាំ ការបកស្រាយ ពីម្ចាស់គណនីហ្វេសបុក ឈ្មោះ Siv Mey Online Shop៕

LEAVE A REPLY

Please enter your comment!
Please enter your name here