(ម៉ានីល)៖ វេជ្ជបណ្ឌិតហ្វីលីពីនយ៉ាងតិច៩នាក់បានបាត់បង់ជីវិត ដោយសារតែ COVID-19 ស្របពេលដែលមន្ទីរពេទ្យមួយចំនួន កំពុងតែរងសម្ពាធដោយសារការកើនឡើងនៃចំនួនអ្នកជំងឺ បូករួមជាមួយបញ្ហាកង្វះខាតនៃបរិក្ខាការពារ ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺនេះនៅជួរមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០។

នាថ្ងៃព្រហស្បតិ៍នេះ សមាគមគ្រូពេទ្យនៃប្រទេសហ្វីលីពីន បានឲ្យដឹងថា វេជ្ជបណ្ឌិតសរុបចំនួន៩នាក់ហើយត្រូវបាន COVID-19 ឆក់យកអាយុជីវិត ខណៈដែលក្រុមគ្រូពេទ្យពុំទទួលបានសម្ភារៈសម្រាប់ការពារខ្លួនគ្រប់គ្រាន់នោះឡើយ។ កាលពីថ្ងៃពុធសប្តាហ៍ នេះ មន្ទីរពេទ្យធំៗចំនួន៣នៅរដ្ឋធានីម៉ានីល បានប្រកាសថា ពួកគេគឺពេញអស់ហើយ ដោយនឹងមិនទទួលយកករណី COVID-19 ថ្មីទៀតនោះទេ។

គួរជម្រាបថា នាថ្ងៃព្រហស្បតិ៍ដដែលនេះ ក្រសួងសុខាភិបាលហ្វីលីពីន បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ៧១ករណី និងស្លាប់៧ករណីថែមទៀត ដែលជាហេតុធ្វើឲ្យតួលេខសរុបនៃអ្នកឆ្លងកើនដល់៧០៧នាក់ និងស្លាប់៤៥នាក់។ បើតាមអាជ្ញាធរ ហ្វីលីពីនគិតមកទល់ពេល មនុស្សមិនដល់២,០០០នាក់ឡើយ ត្រូវបានធ្វើតេស្តរក COVID-19។ ជាមួយគ្នានេះដែរ កោះ Luzon ដែលមានប្រជាជនហ្វីលីពីនប្រមាណ៥៥លាននាក់រស់នៅ កំពុងស្ថិតក្នុងសប្តាហ៍ទី២នៃការបិទទ្វារ ដើម្បីទប់ស្កាត់ការរាលដាល នៃ COVID-19៕

LEAVE A REPLY

Please enter your comment!
Please enter your name here