(ម៉ានីល)៖ លោក Felimon Santos Jr. ដែលជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ្វីលីពីន បានឆ្លងជំងឺ COVID-19។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN Philippines នៅថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីរាយការណ៍ខាងលើ លោក Santos បានចាប់ផ្តើមអនុវត្តវិធានការនៅដាច់ដោយឡែកក្នុងផ្ទះរបស់លោក តាំងពីថ្ងៃទី២៤ ខែមីនា បន្ទាប់ពីលោកបានធ្វើប្រាស្រ័យទាក់ទងជាមួយមន្រ្តីជាន់ខ្ពស់ហ្វីលីពីនម្នាក់ ដែលត្រូវបានធ្វើតេស្តឃើញថាមានផ្ទុក COVID-19។ សម្រាប់លទ្ធផលធ្វើតេស្តរបស់លោក Santos ទើបតែចេញមកកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ហើយលោកក៏បានជូនដំណឹងនេះដល់ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Delfin Lorenzana។

គួរជម្រាបថា យោងតាមទិន្នន័យពីសាកលវិទ្យាល័យស្រាវជ្រាវអាមេរិក Johns Hopkins ហ្វីលីពីនមានអ្នកឆ្លង COVID-19 សរុប៧០៧នាក់ ក្នុងនោះ៤៥នាក់បានស្លាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here