អ្នកទ្រី ដាណា ម្ចាស់ប្រេនល្បី និងជាថៅកែហាងពេជ្រ ត្រូវបានប្រជាពលរដ្ឋ ជនជាតិភាគតិច ប្តឹងហើយ ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»

ភ្នំពេញ៖ ជម្លោះបែកបាក់គ្រួសាររបស់អ្នកស្រី ទ្រី ដាណា មិនទាន់ចប់ផុតរលត់បាត់ស្ងប់ផង ស្រាប់តែអ្នកស្រីពេលនេះ កំពុងរឿងមួយទៀតដោយប្រឈមនឹងច្បាប់ផងដែរគឺពេលនេះ ប្រជាពលរដ្ឋមួយភូមិ គឺ ជនជាតិភាគតិច បានដាក់ពាក្យបណ្តឹង អ្នកស្រី ទ្រី ដាណា ហើយដោយប្តឹងអ្នកស្រីជាបុគ្គលគជេរប្រមាថសាធាណៈមើលងាយទៅលើប្រជាជនភាគតិច។

ប្រជាពលរដ្ឋចំនួន ១២នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ក្នុងខេត្តមណ្ឌលគិរី បានចេញមុខប្ដឹងអ្នកស្រី ទ្រី ដាណា អ្នកលក់ផលិតផលអនឡាញល្បីឈ្មោះមួយរូប ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។

ក្នុងពាក្យបណ្ដឹង ដាក់ជូនប្រធានសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានរៀបរាប់ថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ឈ្មោះ ទ្រី ដាណា បានឡាយក្នុងហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណា Dana Try ជាសាធារណៈ និយាយអំពីលក់ផលិតផល និងអតីតប្ដឹងរបស់ខ្លួនឈ្មោះ (ម៉ៅ) ហើយនៅពេលដែលអ្នកស្រី ទ្រី ដាណា និយាយអំពីអតីតប្ដឹងរបស់ខ្លួននោះ គឺអ្នកស្រីបានពោលពាក្យ ទៅកាន់អតីតថា «អានេះចេញមកព្នងចុងស្រុកម៉ង» ដែលជាពាក្យសម្ដីប្រមាថមាក់ងាយ ដល់ពូជអំបូរព្នង (ពូនង) របស់ជនជាតិដើមភាគតិច។

លើសពីនេះទៀត ក៏បានធ្វើឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ពូជអំបូរជនជាតិដើមភាគតិច ជាសាធារណៈផងដែរ។ ដូច្នេះដើម្បីលុបបំបាត់ នូវផ្នត់គំនិតអវិជ្ជមាន តាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយ ជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយសរួម ព្រមទាំងសេចក្ដីថ្លៃថ្នូរ សម្រាប់ជនជាតិដើមភាគតិច ដែលមិនបានធ្វើអ្វីប៉ះពាល់ដល់អ្នកស្រី ទ្រី ដាណា ទាល់តែសោះនោះ គឺតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានសំណូមពរដល់ប្រធានតុលាការថា៖
ទី១. សុំឲ្យសុំទោសដល់ជនជាតិ ដើមភាគតិចព្នង (ពូនង) ជាសាធារណៈ។
ទី២. សុំឲ្យបង់ប្រាក់ពិន័យចំនួន ១០លានរៀល។
ទី៣. សុំឲ្យសងជំងឺចិត្តចំនួន ២០០,០០០ (ម្ភៃម៉ឺនដុល្លារ) គត់៕