ជនរងគ្រោះ កំពុងរង់ចាំ ការផ្តល់សំណង កាន់តែយូរទៅ ក្នុងហេតុការណ៍ បាក់រលំរបងថ្ម នៅស្រុកុខកំពូល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ ដោយសារតែការ ធ្វេសប្រហែស ចំពោះបញ្ហាបច្ចេកទេស បានធ្វើអោយយុវជនម្នាក់ ទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ក្រោយពីការដួលរលំ សំណង់ របងព្រំដីមួយកន្លែង បានបាក់ ចំនួនពីរលើក ដោយលើកទៅ១ ការដួលរលំ របងថ្ម ដែលមានកំពស់ជាង៤ម៉ែត្រ នៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បណ្តាលអោយខូចខាត ផលដំណាំ មាន់ ទា និងសម្ភារៈ មួយចំនួន ប៉ុន្តែមិនបណ្តាលអោយ មនុស្សរងរបួសនោះទេ។ ក្រោយមកទៀត របងជញ្ជាំថ្មនេះ ក៏បានដួលរលំ ជាលើកទី២ បណ្តាលអោយ កូនប្រុសម្ចាស់ដី ទទួលរងរបួសធ្ងន់ និងបន្តខូចខាត សម្ភារៈ ជាច្រើន សរុប ជាទឹកប្រាក់ ប្រមាណជា៣ម៉ឺនដុល្លារ។

ក្រោយកើតហេតុការណ៍នេះឡើង ម្ចាស់របង មានឈ្មោះ លោក សំ សារ៉ាត់ និងប្រពន្ធ ឈ្មោះ លី សុធារី ដែលជាម្ចាស់របង នៅជាប់ព្រំដីគ្នា គឺមិនបាន អើពើ មកសួរនាំ អ្វីនោះទេ គ្រាន់តែអោយតំណាង មកនិយាយ សម្របសម្រួល ក្នុងការផ្តល់សំណង។ ប៉ុន្តែការផ្តល់សំណងនោះ ហាក់ដូចជា មិនសមនិងតំលៃនៃទំហំ ក្នុងការខូចខាត ដោយការផ្តល់សំណងនោះ ត្រូវបានលោក ឈុំ ចំរើន អាយុ៤៥ឆ្នាំ ដែលជាជនរងគ្រោះ រៀបរាប់ថា សរុបចំពោះការខូចខាត ក្នុងហេតុការណ៍ ដួលរលំ របងថ្ម ទាំងពីរលើកនេះ គិតជាទឹកប្រាក់ ជាង៣ម៉ឺនដុល្លារ លោក សំ សារ៉ាត់ និងប្រពន្ធ ឈ្មោះ លី សុធារី ដែលជាម្ចាស់របង នៅជាប់ព្រំដីគ្នា បានចាត់តំណាង មកសម្របសម្រួលដែរ ក៏ប៉ុន្តែ ការផ្តល់សំណង់ គ្រាន់តែ សង របស់របរ តែរបស់ជាងបន្តិចបន្តួចប៉ុណ្ណោះ គឺមិនទាន់គ្រប់ផង ហើយចំពោះករណីដែលបង្ក អោយកូនប្រុស របស់លោក រងរបួស និងផលដំណាំ សត្វចិញ្ចឹម ដែលសរុបតំលៃ ប្រមាណ៣ម៉ឺនដុល្លារ គឺលោក សំ សារ៉ាត់ និងប្រពន្ធ ឈ្មោះ លី សុធារី ហាក់បីដូចជា អូសបន្លាយពេល កាន់តែយូរទៅៗហើយ គឺមិនបានផ្តល់សំណង ដល់ជនរងគ្រោះនោះទេ។

បើគិតតាំងពីថ្ងៃកើតហេតុ រហូតមកដល់ពេលនេះ ប្រមាណជាង៣ខែមកហើយ ការផ្តល់សំណង មកលោកវិញ គឺដូចជាស្ងប់ស្ងាត់ តែម្តង។ លោកសុំសំណូមពរ ដល់ លោក សំ សារ៉ាត់ និងប្រពន្ធ ឈ្មោះ លី សុធារី មេត្តា គីតគូរ ផ្តល់សំណង អោយបានឆាប់រហ័សផង។ ក្នុងនោះដែរលោកក៏សុំអោយ អាជ្ញាធរមូលដ្ឋាន មេត្តាជួយ ពន្លឿន និងចាត់ការ ករណីនេះ អោយបានលឿនផង ព្រោះលោកត្រូវការថវិកា មករៀបចំ រោងចិញ្ចឹមមាន់ និងថ្លៃព្យាបាល របួសកូនប្រុស។ ហើយលោកក៏សុំសំណូមពរដល់ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន មេត្តា ជួយកូនចៅផង ព្រោះលោក សំ សារ៉ាត់ និងប្រពន្ធ ឈ្មោះ លី សុធារី ជាអ្នកមានមុខមាត់ និងជាអ្នកធ្វើការងារធំផង ទើបភាគីខាងលើនេះ ហាក់ដូចជា មិនខ្វល់ពីការផ្តល់សំណងមកវិញនោះទេ បើទោះបីជាមានកិច្ចសន្យា ដែលមានការចូលរួមជាសាក្សី ពីលោកមេប៉ុស្តិ៍ឃុំសំបួរមាស និងមានលោកអធិការស្រុកមុខកំពូល ផងដែរនោះ ក៏ភាគីលោក សំ សារ៉ាត់ និងប្រពន្ធ ឈ្មោះ លី សុធារី នៅតែមិនព្រមផ្តល់សំណងនៅឡើយទេ។

ពាក់ព័ន្ធករណីនេះផងដែរ ក្រុមអ្នកសារព័ត៌មានយើង មិនអាចទាក់ទងលោក សំ សារ៉ាត់ និងប្រពន្ធ ឈ្មោះ លី សុធារី សុំការបំភ្លឺបានទេ៕