រឿងលក់ដីអាងទឹកដងទង់ ៖ លោក វ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពតទទួលលុយពីក្រុមហ៊ុនសេង សម្បត្តិ រាប់សិបម៉ឺនដុល្លារ និងធ្វើជាអ្នកបោះមេអោយមន្ត្រីពាក់ព័ន្ធមួយចំនួន

ភ្នំពេញ ៖ អាងទឹកដងទង់ ស្ថិតនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត ជាកន្លែងស្តុកទឹកស្រោចស្របស្រែប្រាំង កសិកម្ម និងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ដែលមានផ្ទៃដីទំហំជាង ១២ហិកតា ត្រូវបាន មន្ត្រី ពាក់ព័ន្ធ មួយចំ នួនចាប់តាំងពីថ្នាក់ភូមិឃុំថ្នាក់ស្រុក ថ្នាក់មន្ត្រីជំនាញ រហូតដល់ថ្នាក់ខេត្ត បានឃុបឃិតគ្នាលក់ទៅឲ្យក្រុមហ៊ុន សេង សម្បត្តិ ក្នុងតម្លៃរាប់លានដុល្លារដើម្បីសាងសង់ផ្ទះល្វែងលក់នោះ។

លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមមន្ត្រីទាំងនោះថា សុទ្ធតែពួកបំផ្លាញជាតិ។

មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្រសួងធនធានទឹក និងឧតុនិយម សុំមិនបញ្ចេញឈ្មោះបានបង្ហើបថា រឿងលួចលក់ដីអាងទឹកដងទង់ ខេត្តកំពត គឺមានមន្ត្រីជាប់ពាក់ព័ន្ធចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្តដូចសម្លកំពឹស ហើយនេះជាការភ្លាត់ស្នៀតមួយ។

ប្រភពច្បាស់ការណ៍បានទម្លាយថា មេចំណែកធំបែងចែកលុយពុករលួយពីការលក់ «អាងទឹកដងទង់» ដីរបស់រដ្ឋ គឺលោកវ៉ិត វឌ្ឍនា ជានាយករដ្ឋបាលខេត្តកំពត បានទទួលលុយសុទ្ធៗពីលោក សេង សម្បត្តិ ម្ចាស់ក្រុមហ៊ុន សេង សម្បត្តិ ទើបបង្កើតថ្មីដែលជាខែលបាំងមុខរាប់ម៉ឺនដុល្លារដើម្បីយកទៅចែកគ្នា។ ក្រុមលោក វ៉ិត វឌ្ឍនា បានធ្វើរបាយការណ៍ភូតភរកុហកថ្នាក់ដឹកនាំជាពិសេសគឺ ក្រសួងមហាផ្ទៃថាទីនោះគ្មានអាងទឹកនោះមានដូចជាលោក ប៉ិល កុសល អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុកដីធ្លី។ លោក ដាញ់ សារី ប្រធានមន្ទីរសុរិយោដីខេត្ត។ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។ លោក ស៊ីវ ផេង អភិបាល ស្រុកដងទង់។ លោក កែវ គឹម មេឃុំស្រែជាខាងជើង និងលោក តិល រិន មេភូមិសុភី។ ពួកគាត់ទាំងនោះសុទ្ធតែបានទទួលកញ្ចប់លុយពីលោក សេង សម្បត្តិ យ៉ាងច្រើនសន្ធឹកសន្ធាប់រៀងៗខ្លួន។

សូមជម្រាបថា អាងទឹកដងទង់ ដែលជាសម្បត្តិរដ្ឋមានតម្លៃរាប់លានដុល្លារត្រូវក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបកាលពី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ កន្លងទៅបានជាស្ថាពរដោយបើកលក់គម្រោងខ្យល់ បុរីដងទងធម្មជាតិដោយគ្មាន ច្បាប់អនុញ្ញាត។ ក្រុម ហ៊ុន សេង សម្បត្តិ បានលួចធ្វើប្លង់កម្មសិទ្ធិស្ងាត់ៗគ្របលើដីអាស្រ័យផលពលរដ្ឋចំនួន២៩គ្រួសារដោយក្នុង នោះមាន១៩គ្រួសារយល់ព្រមលក់ឱ្យឈ្មួញកណ្តាល ណែម សារឿន តែមិនទាន់ទទួលបានលុយគ្រប់ចំនួន ទេ។ ប៉ុន្តែករណីនេះបែរជាធ្លាយមានលិខិតរបស់លោក តិល រិន មេភូមិសុភី តំណាងប្រជាពលរដ្ឋ៣០គ្រួសារលក់ដីផ្តាច់ឱ្យលោកស្រី សុខ ហ្គិច លោកស្រី ចាន់ ស្រីឡែន និងលោក សេង សម្បត្តិ ទៅវិញ ? តើដី១កន្លែង អាចលក់បាន៤ដងមែនទេ ? ហើយការលក់ដីនោះស្របតាមច្បាប់រដ្ឋដែរឬទេ ? មូលហេតុអ្វីខ្លះនិងឯកសារ អ្វីខ្លះទើបមេឃុំ កែវ គឹម ហ៊ានបោះត្រាទទួលស្គាល់ការលក់ដូរដីកំពុងតែមានរឿងទំនាស់ ?

ប្រជាពលរដ្ឋនៅស្រុកដងទង់មានចម្ងល់ថា ឈ្មួញទិញដីតែ១៩គ្រួសារមានផ្ទៃដីសរុបប្រហែល៩ហិកតាសោះហេតុអ្វីក្រុមហ៊ុនទៅចាក់ដីលុបផ្ទៃអាងទឹកទាំងមូល រហូតដល់ជាង១២ហិកតាទៅវិញ ? តើ អាងទឹកដងទង់ នរណាខ្លះជាអ្នកលួចលក់ឱ្យឈ្មួញ សេង សម្បត្តិ ? តើនរណាចេញច្បាប់ឱ្យចាក់ដីសាងសង់លក់បុរីខ្យល់ ? ហេតុអ្វីឈ្មួញដឹកដីចាក់លុបអាងទឹកកក្រើក ស្រុកដង ទង់ អាជ្ញាធរមិនមានវិធានការ ? នេះជាសំណួរគ្មានចម្លើយ។

រឿងមន្ត្រីពាក់ព័ន្ធលួចលក់ អាងទឹកដងទង់ នេះធ្វើឱ្យប៉ះពាល់ដីអាស្រ័យផលរបស់ពលរដ្ឋយ៉ាងតិច២៩គ្រួសារ នេះមិនទាន់រាប់បញ្ចូលប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលបារម្ភពីទឹកជំនន់លិចភូមិដោយគ្មានកន្លែងដោះទឹកនោះ។ ក្រុមមន្ត្រីទាំងនោះបាននាំគ្នានិយាយបិទបាំងការពិត និងធ្វើរបាយការណ៍ភូតកុហកថ្នាក់ដឹកនាំខែត្រ និងក្រសួង ថា កន្លែង អាងទឹកដងទង់ ជាដីស្រែគឺដើម្បីតែផលប្រយោជន៍បក្ខពួកពុករលួយ។

សាក្សីម្នាក់សុំមិនបញ្ចេញឈ្មោះ និងជាអតីតមន្ត្រីបម្រើការងារជាមួយលោក ហៃ សូន អតីតអភិបាល ស្រុកដង ទង់ លើកឡើងថា កាលពីអំឡុង ឆ្នាំ១៩៨៦ កើតស្រុកដងទង់ ថ្មីលោក ហៃ សូន បានបញ្ជាឱ្យមេឃុំកែនប្រ មូលប្រជាជនមកជីកទំនប់ដើម្បីទប់ទឹកសម្រាប់អ្នកស្រុកប្រើប្រាស់។ ពីព្រោះតំបន់នោះជាកន្លែងខ្សត់ទឹកប្រើ ប្រាស់ គ្មានប្រភពទឹកហូរឆ្លងកាត់ ហើយក៍ជាកន្លែងលេនដ្ឋាននៃភូមិសាស្ត្រការពារស្រុកផងដែរ។

ការខិតខំបកស្រាយបង្វែងដានយកត្រូវពីសំណាក់លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខែត្រ បានលើកឡើងថា អាងទឹកដងទង់ ពុំមានសំណង់ដោះទឹកទេដំបូង ឡើយ។ នៅកន្លែងផ្ទៃអាងដែលមានទឹកដក់ជ្រៅនោះបើតាមលោកធ្លាប់វាស់វែងកន្លងមកតាមប្រព័ន្ធហ្គូហ្គល មានទំហំប្រហែលជាង២ហិកតាតែប៉ុណ្ណោះ។ អាងទឹកនេះពុំមានចារឹកលក្ខណៈជាប្រព័ន្ធធារាសាស្ត្រទេព្រោះ វាមានទំហំតូច។

លោកប្រធានមន្ទីរក៍មិនបានជូនដំណឹងទៅ ក្រសួងធនធានទឹក អំពីការចុះបញ្ជីដីអាងទឹកជាសម្បត្តិរដ្ឋនោះដែរ កន្លងមក។ ប៉ុន្តែកាល មន្ទីរសុរិយោដី ខែត្រកំពត បានចុះវាស់វែងដីធ្លីឱ្យពលរដ្ឋនៅម្ដុំនោះក៍ចង់ ចុះបញ្ជីដី អាងទឹកដងទង់ ជាសម្បត្តិរដ្ឋ។ ប៉ុន្តែមានប្រជាជនមិនព្រមហើយខាងអាជ្ញាធរក៍បានចុះបញ្ជីដីនេះថា «ដីគ្មានទិន្នន័យ» នោះទៅ…។

ត្រង់ចំណុចដែលគេថា «ដីគ្មានទិន្នន័យ» នេះហើយទើបធ្វើឱ្យពួកមន្ត្រីខិលខូចទាំងនោះលួចលក់ដីរដ្ឋ «អាង ទឹកដងទង់» បានដោយជោគជ័យ។
លោកវ៉ិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត មិនអាចសុំការបំភ្លឺបាន ទេ ដោយទូរស័ព្ទចូល គ្រាន់តែឮថា អ្នក កាសែតចុចបិទតែម្តង បើទោះ បីជាព្យាយាមទូរស័ព្ទចូលជាច្រើនដងក៏លែងលើកទូរស័ព្ទ។
ចំណែកលោក ប៉ិល កុសល អភិបាលរងខេត្តកំពត និងជាប្រធានគណៈកម្មការទទួលបន្ទុកដីធ្លីមិនធ្វើអត្ថាធិប្បាយទេ ដោយឲ្យសួរទៅអ្នកនាំពាក្យ រដ្ឋបាលខេត្ត។

ទាក់ទងការចោទ ប្រកាន់មន្ត្រីខេត្តកំពតមួយចំនួនឃុបឃិតគ្នាលក់អាងទឹកដងទង់ ត្រូវអ្នកនាំពាក្យរដ្ឋបាលខេត្តកំពតបានបញ្ជាក់នៅល្ងាចថ្ងៃទីថា “ខ្ញុំទទួល ព័ត៌មាននឹងមិនច្បាស់លាស់ ទេ គ្រាន់តែក្នុងនាម ជាអភិបាលរង ទទួលបន្ទុកព័ត៌មានដឹងតែពីរឿងអ្វីដែលជាការពិត យើងនិយាយការពិត តែមិនដឹងរឿងយើងមិនអាច និយាយបានទេ រឿងនឹងពិតឬមិនពិតយ៉ាងម៉េចយើងមិនដឹង”។

រីឯកលោកជាវ តាយ អភិបាលខេត្តកំពតបាន មានប្រសាសន៍ថា ពាក់ ព័ន្ធ រឿងនេះ សំណើ របស់ ប្រជា ពលរដ្ឋ ១៨គ្រួសារ ដែលក្នុងនោះមាន ៣០នាក់ ដែល ស្នើសុំប័ណ្ណ កម្មសិទ្ធិ ហើយសំណើនេះតាំងពីឆ្នាំ២០២០ ហើយត្រង់ថា ប្រជា ពលរដ្ឋលក់បន្តទៅឲ្យក្រុមយ៉ាងម៉េច គឺជាសិទ្ធិ របស់ គាត់ ប៉ុន្តែរដ្ឋបាល និងរដ្ឋអំណាចធ្វើ តាមនីតិវិធីមិនអាច ធ្វើខុសនីតិវិធីបានទេ។

លោកបានបញ្ជាក់ថា “ការចោទ ប្រកាន់ណាមួយជាការលើកឡើងរបស់បុគ្គល ធម្មតាការអភិវឌ្ឍន៍ត្រូវ តែមានច្បាប់មានទម្លាប់ ប៉ុន្តែ ជួន កាលអាចធ្វើមុនច្បាប់តិចតួច ហើយច្បាប់ ធ្វើតាមក្រោយសម្របសម្រួល ចឹង វាមានចឹងដែរ។ ហើយដំណោះស្រាអស់នឹងវានឹងចប់នៅពេល ខាងមុខ មានប្ជា ពលរដ្ឋ ៤គ្រួសារចេះតែទាមទារថា ខ្លួនមានដីនៅទីតាំងនឹងបានគាត់ចេះតែលើកពីនេះពីនោះចឹង ទៅ”៕