ឧកញ៉ា លី សាមឺឌី សម្រេចចិត្តជ្រើសរើសទូតសុឆន្ទៈម្តងពីរក្នុងពេលតែមួយប្រចាំក្រុមហ៊ុន «ASPOR » គឺ លោកចឺម និង កញ្ញាវិរៈនិច!

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជនច្រើនលើសលប់ ក្រុមហ៊ុន «ASPOR» អេឡិចត្រូនិក ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនាំចូលគ្រឿងបរិក្ខារទូរស័ព្ទ គ្រឿងបន្លាស់ទូរស័ព្ទ ពិសេសឈុតធុងបាសខារ៉ាអូខេ កាលថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០២១ បានតែងតាំងតារាចម្រៀងក្នុងផលិតកម្មសាន់ដេ២រូបទៀតហើយ គឺលោក ចឺម និងកញ្ញា វិរៈនិច្ច ជាទូតសុឆន្ទៈ ប្រចាំប្រទេសកម្ពុជា។

តារាចម្រៀងលោក ចឺម និង កញ្ញា វិរៈនិច្ច បានឲ្យដឹងថា អ្នកទាំងពីរ ពិតមានអារម្មណ៍សប្បាយរីករាយនិងមានមោទនភាព ដែលត្រូវបានក្រុមហ៊ុនជ្រើសរើសពួកគេ តំណាងឲ្យម៉ាកសញ្ញា «ASPOR»ជាម៉ាកល្បី កំពុងវាយលុកទីផ្សារទាំងនៅលើពិភពលោក និងក្នុងប្រទេសកម្ពុជា។

លោកឧកញ៉ា លី សាមឺឌី អគ្គនាយក ក្រុមហ៊ុន «ASPOR» បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យលោកជ្រើសរើសតារាចម្រៀងទាំងពីខាងលើ មកធ្វើជាទូតសុឆន្ទៈ របស់ក្រុមហ៊ុនបន្ថែមលើ ទូតសុឆន្ទៈផ្សេងទៀតដែលមានស្រាប់ ក៏ព្រោះតែលោកឧកញ៉ា បានមើលឃើញថាលោកចឺមនិងកញ្ញា វិរៈនិច្ច កំពុងតែមានប្រជាប្រិយភាព វាសាកសមនិងក្រុមហ៊ុនរបស់លោក ដែលទទួលបានការគាំទ្រលើទីផ្សារបច្ចុប្បន្នផងដែរនោះ។

សូមបញ្ជាក់ផងដែរថា «ASPOR» ជាក្រុមហ៊ុនមួយ ផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសគ្រឿង Accessories ផ្សេងៗដូចជា ឆ្នាំងសាកទូរស័ព្ទ, Power Bank, ឈុតការ៉ាអូខេ និងកាស់ស្ដាប់ ជាដើមនោះ សុទ្ធសឹងតែមានគុណភាពល្អ លំដាប់អន្តរជាតិ ពេញនិយមច្រើន ក្នុងការប្រើប្រាស់សម្រាប់អតិថិជនទាំងក្នុង និងក្រៅប្រទេស។

សម្រាប់តំណែងទូតសុឆន្ទៈនេះផងដែរ «ASPOR» តារាចម្រៀង លោក ខាន់ ជេមស៍ ក៏កំពុងតែក្ដាប់តំណែងនេះជាង១ឆ្នាំមកហើយ និងពេលនេះតារាសម្លេងផ្អែមរូបនេះបានវិវឌ្ឍខ្លួនក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលបន្ថែមទៀតផងដែរ។

លោក ឧកញ៉ា លី សាមឺឌី បន្ថែមជាចុងក្រោយថា វត្តមានរបស់ លោក ចឺម និងកញ្ញា វិរៈនិច្ច និង ធ្វើឲ្យក្រុមហ៊ុន «ASPOR» កាន់តែមានប្រជាប្រិយភាពថែមទៀត៕