របាយការណ៍ចារកម្មរបស់អាម៉េរិកនឹងចេញផ្សាយការកុហកដ៏ធំ

ដោយធ្វើតាមបញ្ជារយៈពេល៩០ថ្ងៃ កាលពីថ្ងៃទី ២៦​​ ខែឧសភា សហគមន៍ចារកម្មអាម៉េរិកនឹងបញ្ជូនរបាយការណ៍ទៅកាន់ប្រធានាធិបតីចូ បៃដិន ដោយកំណត់យកប្រទេសចិនជាប្រភពដើមនៃមេរោគកូរ៉ូណា។

ដើម្បីធានាថាសាររបស់លោកត្រូវបានដឹងឮគ្រប់ជ្រុងជ្រោយ នៅពេលប្រកាសបញ្ជានេះ លោកចូបៃដិនបានជ្រើសយកចិនជាប្រទេសដែលត្រូវឆ្លើយ “សំណួរច្បាស់លាស់” មួយចំនួន ដោយលោកសន្យាថា សហរដ្ឋអាម៉េរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បីគាបសង្កត់ចិនឱ្យចូលរួមក្នុងការស៊ើបអង្កេតជាអន្តរជាតិដែលពេញលេញ មានតម្លាភាព និងផ្អែកលើមូលដ្ឋានភស្តុតាង និងផ្ដល់សិទ្ធិចូលយកទិន្នន័យនិងភស្តុតាងពាក់ព័ន្ធទាំងអស់។

រឿងនេះបានន័យថា បើទោះជាអ្នកសរសេររបាយការណ៍ស្រាវជ្រាវនោះដឹងពីលទ្ធផលគួរតែជាបែបណាក៏ដោយ ក៏ការសន្និដ្ឋានចុងក្រោយនៅតែជាការប្រឈមដ៏លំបាកសម្រាប់ពួកគេ។

ដោយផ្អែកលើភាពខ្លាំងរបស់នាយកដ្ឋានចារកម្មអាម៉េរិក វាមិនអាចជៀសផុតបានឡើយដែលរបាយការណ៍នេះនឹងឈានដល់ការសន្និដ្ឋានដែលចង់បានមួយដោយជនមិនស្មោះត្រង់។ ប៉ុន្តែសូម្បីតែចោរ ជនកុហក និងជនបោកប្រាស់ពោរពេញដោយជំនាញនៅក្នុងពិភពលោកក៏មិនអាចបំពេញចន្លោះប្រហោងរវាងភស្តុតាងនិងសេចក្ដីសន្និដ្ឋានជាមួយនឹងការពិតនេះបានដែរ។

របាយការណ៍នៃការស្រាវជ្រាវនៅប្រទេសចិនចំពោះការស្វែងរកប្រភពដើមនៃវីរុសកូរ៉ូណា ដែលអង្គការសុខភាពពិភពលោក (WHO) បានចេញផ្សាយកាលពីខែមីនា ដែលថ្លែងថា ការបែកធ្លាយចេញពីមន្ទីរពិសោធន៍នៅទីក្រុងអ៊ូហានគឺហាក់មិនអាចទៅរួច គឺគួរតែចាត់ទុកជាការសន្និដ្ឋានផ្លូវការជាជាងនិយាយផ្ដេសផ្ដាសគ្មានភស្តុតាង។ រដ្ឋាភិបាលអាម៉េរិកកំពុងបដិសេធរបាយការណ៍នេះ ព្រោះថាការស្រាវជ្រាវនេះគឺប្រព្រឹត្តឡើងដោយក្រុមអ្នកជំនាញ។

របាយការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្ររបស់ WHO គួរតែជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចខំប្រឹងប្រែងស្រាវជ្រាវប្រភពមេរោគនាថ្ងៃអនាគត នៅផ្នែកដទៃទៀតក្នុងពិភពលោក ដោយរួមបញ្ចូលទាំងសហរដ្ឋអាម៉េរិក។

ការដែលរដ្ឋាភិបាលបៃដិនបានចោទសួរជាសាធារណៈចំពោះសុចរិតភាពនៃរបាយការណ៍និងអ្នកនិពន្ធ និងគំរាមចាប់ WHO ឱ្យទទួលខុសត្រូវចំពោះរបាយការណ៍នេះ មុនពេលណែនាំសហគមន៍ចារកម្មរបស់ខ្លួនឱ្យធ្វើការស៊ើបអង្កេត គឺបង្ហាញឱ្យឃើញពីធាតុពិតរបស់អាម៉េរិកក្នុងការព្យាយាមកេងប្រវ័ញ្ចលើជំងឺរាតត្បាតដើម្បីផលប្រយោជន៍របស់ខ្លួន។

ដោយណែនាំទីភ្នាក់ងារចារកម្មឱ្យធ្វើការ “ស្រាវជ្រាវបែបវិទ្យាសាស្ត្រ” បៃដិនបានបង្ហាញបំណងពិតរបស់លោកដើម្បីយកប្រទេសចិនជាគោលដៅស្តីបន្ទោសចំពោះជំងឺរាតត្បាតនេះ និងដើម្បីបង្វែរអារម្មណ៍ពីការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ដ៏បរាជ័យរបស់អាម៉េរិកនៅប្រទេសរបស់ខ្លួន ក៏ដូចជាប្រភពនៃមេរោគកូរ៉ូណា។

ការដែលរដ្ឋាភិបាលចូបៃដិនបង្ខំ WHO ឱ្យធ្វើការស៊ើបអង្កេតរកប្រភពនៃមេរោគកូរ៉ូណាក្នុងដំណាក់កាលទីពីរនៅប្រទេសចិន និងគាបសង្កត់ប្រទេសផ្សេងទៀតឱ្យគាំទ្រការស៊ើបអង្កេតឯករាជ្យដោយចាត់ទុកប្រទេសចិនជាអ្នកទទួលខុសត្រូវចំពោះជំងឺរាតត្បាតនេះ គឺបង្ហាញឱ្យដឹងច្បាស់អំពីភាពឃោរឃៅរបស់អាម៉េរិកក្នុងការយកនយោបាយជាអាទិភាពមុនវិទ្យាសាស្ត្រ។

គេសឹងតែអាចព្យាករណ៍បានថា របាយការណ៍អំពីប្រភពដើមនៃមេរោគកូរ៉ូណា ដែលសហគមន៍ចារកម្មអាម៉េរិកនឹងចេញផ្សាយនៅចុងខែនេះ នឹងក្លាយជាភាពឥតអៀនខ្មាស់របស់រដ្ឋាភិបាលអាម៉េរិកក្នុងការត្រៀមខ្លួនដើម្បីបំបិតមាត់វិទ្យាសាស្ត្រដើម្បីផលប្រយោជន៍នយោបាយ៕

https://mp.weixin.qq.com/s/pfkAYaoId2sbFEcJeRG9PA