បែកធ្លាយរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួក រឿងទិញម៉ាស ឆបោកលុយពីជនរងគ្រោះជាង ៣១ម៉ឺនដុល្លារ

ភ្នំពេញ ៖ បែកធ្លាយរឿងលោក អ៊ុំ វុទ្ធទី និងបក្ខពួកបានរងការចោទប្រកាន់ឆបោកលុយពីជនរងគ្រោះប្រមាណជាង ៣១ម៉ឺនដុល្លារ រឿងទិញម៉ាសតែមិនមានម៉ាសឲ្យជនរងគ្រោះ។ រហូតមកដល់ពេលនេះ លោក អ៊ុំ វុទ្ធទី កំពុងតែដើរហើរសេរីដោយមិនមានសមត្ថកិច្ចណាហ៊ានចាត់ការនោះទេ ដោយសារមានបុគ្គលមានឥទ្ធិពលមួយចំនួន (សុំមិនបញ្ចេញឈ្មោះ) ចាំជួយអន្តរាគមន៍។ នៅពេលដែលមានរឿង គឺបុគ្គលរូបនេះ តែងតែប្រើឈ្មោះកូនមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល។

ក្នុងរឿងនេះ ស្ត្រីដែលជាជនរងគ្រោះកំពុងតែស្វែងរកយុត្តិធម៌ និងសុំឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយរកយុត្តិធម៌។

ជនរងគ្រោះឈ្មោះ ហៃមុនី វីរៈសុធីតា បានប្ដឹងចោទប្រកាន់ពីឈ្មោះ អ៊ុំ វុទ្ធទី ឈ្មោះ អ៊ុំ ស្រីល័ក្ខ និងឈ្មោះ ពេជ្រ សុខបូរមី ពីបទឆបោកប្រាក់ (ទិញ-លក់ម៉ាសការពារជម្ងឺកូវីត ១៩) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

តាមបណ្តឹងឈ្មោះ ហៃមុនី វីរៈសុធីតា បានឲ្យដឹងថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនបាន ទំនាក់ទំនងជាមួយឈ្មោះ អ៊ុំ វុទ្ធទី ដើម្បីទិញម៉ាសយកមកលក់បន្ត ដោយគាត់បានអះអាងថា មានស្គាល់អ្នកលក់ម៉ាសសម្រាប់ការពារជម្ងឺកូវីដ ១៩ ហើយគាត់បានប្រាប់ទៀតថា មានស្គាល់ស្ត្រីម្នាក់ឈ្មោះ ពេជ្រ សុខបូរមី មានបងប្អូនធ្វ ការក្នុងរោងចក្រផលិតម៉ាសក្នុងប្រទេសថៃ ។ ពេលឮឈ្មោះ អ៊ុំវុទ្ធទី ប្រាប់ដូច្នេះ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនបានទំនាក់ទំនងទៅគាត់ដើម្បីបញ្ហាទិញម៉ាសប្រភេទបីស្រទាប់ចំនួន ២៩៨៧៥ប្រអប់ (ពីរម៉ឺនប្រាំបួនពាន់ប្រាំបីរយចិតសិបប្រាំ) ក្នុងមួយប្រអប់តម្លៃ៩ដុល្លារអាមេរិក (ប្រាំបួន) ដោយឈ្មោះ អ៊ុំ វុទ្ធទី តម្រូវឲ្យខ្លួនកក់ប្រាក់មុន ៥០% ស្មើនឹងទឹកប្រាក់ចំនួន ១៣៤៤៣៧.៥ដុល្លារអាមេរិក បន្ទាប់ពីមានការព្រមព្រៀងរួចហើយ ខ្លួនបានវេរប្រាក់ចំនួន ១៣៤៤៣៧.៥ដុល្លារអាមេរិក ទៅឲ្យឈ្មោះ អ៊ុំ វុទ្ធទី តាមរយៈធនាគារ ABA ហើយគាត់សន្យាប្រគល់ម៉ាសមកឲ្យខ្លួនគ្រប់ចំនួននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ និងទទួលយកប្រាក់បង្គ្រប់ផងដែរ ។

បន្ទាប់ពីទទួលយកប្រាក់ពីរូបខ្លួនរួចហើយ លុះដល់ថ្ងៃកំណត់ឈ្មោះ អ៊ុំ វុទ្ធទី មិនមានម៉ាសយកមកប្រគល់ឲ្យខ្លួនទេ ពេលខ្លួនសួរនាំគាត់ចេះតែសុំពន្យាពេលម្ដងថ្ងៃនេះ ម្តងថ្ងៃនោះមិនចេះចប់សោះ ដោយសារ គ្មាន ទំនុកចិត្តខ្លួនបានទាមទារយកប្រាក់មកវិញ ហើយឈ្មោះ អ៊ុំ វុទ្ធទី បានឲ្យលេខទូរស័ព្ទរបស់ឈ្មោះ ពេជ្រ សុខបូរមី មក ឲ្យរូបខ្លួនទុកសម្រាប់ទាក់ទងសួរនាំ ។ បន្ទាប់មកខ្លួនបានទំនាក់ទំនងទៅសួរឈ្មោះ ពេជ្រ សុខបូរមី ពេលនោះគាត់ប្រាប់ថា គ្មានម៉ាសទេ ខ្លួនក៏ទាមទារយកប្រាក់មកវិញ តែឈ្មោះ ពេជ្រ សុខបូរមី បានវេរប្រាក់មកឲ្យខ្លួនវិញបានតែចំនួន ៣០០០០ដុល្លារអាមេរិក (បីម៉ឺន) ប៉ុណ្ណោះ ។ ក្រោយមកទៀតខ្លួនបានទំនាក់ទំនងទិញម៉ាសប្រភេទ 3M ពី ឈ្មោះ អ៊ុំ វុទ្ធទី ដដែល ដោយគាត់ប្រាប់ថា ម៉ាសប្រភេទនេះនាំចូលពីប្រទេសអាហ្វ្រិកខាងត្បូង ហើយលក់ក្នុងមួយប្រអប់តម្លៃ១០ដុល្លារអាមេរិក (ដប់) ពេលនោះខ្លួនក៏បានបញ្ជាទិញចំនួន៣០ម៉ឺនប្រអប់ ។

បន្ទាប់ពីនិយាយគ្នារួច ហើយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនបានកក់ប្រាក់ចំនួន ៥០០០០ដុល្លារអាមេរិក (ប្រាំម៉ឺន) ឲ្យទៅឈ្មោះ អ៊ុំ វុទ្ធទី ហើយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនបានកក់ប្រាក់ជូនគាត់ចំនួន ២០០០០ដុល្លារអាមេរិក (ពីរម៉ឺន) ទៀត ជាប្រាក់ថ្លៃឃ្លាំង និងចុងក្រោយថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កក់ប្រាក់ចំនួន ២០០០ដុល្លារអាមេរិក (ពីរពាន់) ។ បន្ទាប់មកដោយខ្លួនចង់ដឹងថា តើទំនិញបានបញ្ចូនដល់ណាហើយ ? ឈ្មោះ អ៊ុំ វុទ្ធទី បានឲ្យលេខទូរស័ព្ទរបស់ឈ្មោះ អ៊ុំ ស្រីល័ក្ខ មករូបខ្លួនដើម្បីទាក់ទង បើចង់ដឹងទំនិញមកដល់ណា ។ ពេលខ្លួនទូរស័ព្ទសួរឈ្មោះ អ៊ុ ស្រីល័ក្ខ គាត់ក៏ប្រាប់ថា បើចង់ដឹងទំនិញដឹកដល់ណា លុះត្រាតែខ្លួនបញ្ចូលទឹកប្រាក់ចំនួន ១០៥០០០ដុល្លារអាមេរិកទៀត ដើម្បីចូលឆែកមើលអំពីការដឹកជញ្ជូនទំនិញ (Trucking Number DHL) ខ្លួនក៏វេរប្រាក់ចំនួន ១០៥០០០ ដុល្លារអាមេរិក ឲ្យទៅឈ្មោះ អ៊ុំ ស្រីល័ក្ខ ប៉ុន្តែនៅតែពុំអាចដឹងអំពីទំនិញដល់ទីកន្លែងណាទៀត ពេលខ្លួនសួរនាំគាត់ ឈ្មោះ អ៊ុំ ស្រីល័ក្ខ ចេះតែទាមទារប្រាក់ពីខ្លួនបន្តបន្ទាប់ទៀត តែរូបខ្លួនមិនព្រម រហូតមកដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២០ ខ្លួន និងឈ្មោះ អ៊ុំ ស្រីល័ក្ខ បានជួបគ្នានៅក្នុងហាងកាហ្វេម្ដុំខ័ណ្ឌទួលគោក ក្នុងពេលនោះដែរឈ្មោះ អ៊ុំ ស្រីល័ក្ខ បាននិយាយថា បើមិនអាចឆែកដឹងពីទំនិញទេ គាត់នឹងសងប្រាក់ទ្វេរមួយជាពីរ ។ បន្ទាប់មកទៀតនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឈ្មោះ អ៊ុំ ស្រីល័ក្ខ បានធ្វើកិច្ចសន្យាទិញ-លក់ម៉ាសមកឲ្យខ្លួនទៀត ព្រមទាំងបានចេញមូលប្បទានបត្រ០១សន្លឹកលេខ ៥៨៦៣០១ ចុះទឹកប្រាក់ចំនួន ៦៥០០០ដុល្លារអាមេរិក ចុះថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ របស់ធនាគារកាណាឌីយ៉ា ដាក់តម្កល់នៅលើរូបខ្លួន ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះឈ្មោះ អ៊ុំ វុទ្ធទី និងឈ្មោះ អ៊ុំ ស្រីល័ក្ខ ពុំមានម៉ាសយកមកប្រគល់ឲ្យរូបខ្លួននោះទេ ចំណែកឯមូលប្បទានបត្រក៏ពុំអាចបើកយកប្រាក់បានដែរ។ សរុបទឹកប្រាក់ដែលពួកគាត់ទាំង០៣នាក់បានឆបោកយកពីរូបខ្លួនមានចំនួន ៣១១៤៣៥.៥ដុល្លារអាមេរិក។

យោងតាមដីកាសន្និដ្ឋានស្ថាពររបស់លោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានយល់ឃើញថា តាមចម្លើយរបស់ដើមបណ្តឹងឈ្មោះ ហៃមុនី វីរៈសុធីតា ភេទស្រី ដែលបានឆ្លើយនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលចៅក្រមស៊ើបសួរបានឆ្លើយមានភាពប្រហាក់ប្រហែលគ្នាឲ្យដឹងថា នៅថ្ងៃកើតហេតុជនត្រូវចោទខាងលើ គឺពិតជាបានធ្វើសកម្មភាព ឆបោកប្រាក់ពីដើមបណ្តឹងពិតមែន ។ ក្រោមរូបភាពឆបោកប្រាក់ពីដើមបណ្តឹងដោយអះអាងថា ខ្លួនមានម៉ាស់លក់ឲ្យមកដើមបណ្តឹង លុះដល់បានប្រាក់ពីដើម បណ្ដឹងរួចហើយជនត្រូវចោទក៏បានយកប្រាក់នោះទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនតែម្តង ដោយមិនមាន ម៉ាសយកមកប្រគល់ឲ្យដើមបណ្តឹងនោះទេ ទោះបីជាដើមបណ្តឹងព្យាយាមទាក់ទងយ៉ាងណា ក៏ជនត្រូវចោទ ខាងលើយកលេសគេចវសរហូត លុះដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដើមបណ្តឹងក៏នាំជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ប្រគល់ឲ្យសមត្ថកិច្ចនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញតែម្ដង រីឯជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរបី និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ បានរត់គេចបាត់ ។

តាមចម្លើយរបស់ជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធ ភេទប្រុស ដែលបានឆ្លើយនៅដំណាក់កាលមន្ត្រី នគរបាលយុត្តិធម៌, នៅដំណាក់កាលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងនៅដំណាក់កាលចៅក្រម ស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឆ្លើយមានភាពប្រហាក់ប្រហែលគ្នាឲ្យដឹងថា៖ នៅថ្ងៃកើតហេតុ ខ្លួន គឺពិតជាបានទទួលយកប្រាក់ពីដើមបណ្តឹងដោយសន្យាថាយកម៉ាស់ទៅលក់ឲ្យដើមបណ្ដឹង ហើយមិនមាន ម៉ាស់ប្រគល់ឲ្យដើមបណ្ដឹងពិតមែន។ ចំពោះប្រាក់ដែលខ្លួនបានទទួលពីដើមបណ្តឹងនោះគឺខ្លួនបានយកទៅ ប្រគល់ឲ្យជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរបី និងជនត្រូវចោទឈ្មោះ អ៊ុ ស្រីល័ក្ខ។

តាមចម្លើយរបស់ជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរមី ដែលបានឆ្លើយនៅដំណាក់កាលចៅក្រមស៊ើប សួរសាលាដំបូងរាជធានីភ្នំពេញ បានឆ្លើយថា៖ ខ្លួនគឺពិតជាបានទទួលប្រាក់ពីជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ជា ប្រាក់ថ្លៃកម្មង់ទិញម៉ាស ពិតមែន ។ ដោយការកម្មង់ទិញម៉ាសនោះគឺឈ្មោះ អ៊ុ វុទ្ធទី កម្មង់ទិញដើម្បីយកមក ប្រគល់ឲ្យដើមបណ្តឹង ។ នៅក្នុងរឿងនេះជនត្រូវចោទឈ្មោះ ពេជ្រ សុខបូរមី ក៏បានសងប្រាក់ទៅឲ្យឈ្មោះ ដើមបណ្តឹងឈ្មោះ ហៃ មុនីវីរៈសុធីតា ចំនួន៣០,០០០៛ (បីម៉ឺនដុល្លារអាមេរិក) និងប្រគល់ម៉ាស់ចំនួន ២០ កេស ស្មើនឹងប្រាក់ចំនួន ២១,០០០$ (ពីរម៉ឺនមួយពាន់ដុល្លារអាមេរិក) ផងដែរ ។

តាមរបាយការណ៍សំយោគលេខ ០៦៧/២០ រ.ប.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ របស់កង រាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងភស្តុតាងជាឯកសារផ្សេងៗ គឺមានភាពស៊ីសង្វាក់គ្នាឲ្យតំណាង អយ្យការកំណត់អង្គហេតុបានថា៖ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច រាជធានីភ្នំពេញ ពិតជាមាន ករណី៖ ឆបោក មួយបានកើតឡើង ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ អ៊ុំ វុទ្ធទី ភេទប្រុស អាយុ៣២ ឆ្នាំ (ក្រៅឃុំ) , ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុំ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពិតមែន។

-ទង្វើរបស់ជនត្រូវចោទឈ្មោះ អ៊ុំ វុទ្ធទី ភេទប្រុស អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុំ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ដែលបានប្រព្រឹត្ត គឺជាអំពើដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលច្បាប់បានហាមឃាត់ហើយ ជនត្រូវចោទជានីតិជន ដែលមានស្មារតីល្អ មានសមត្ថភាពគ្រប់គ្រាន់ ដែលច្បាប់ព្រហ្មទណ្ឌកំណត់ឱ្យ ទទួលខុសត្រូវនូវអំពើដែលខ្លួនបានប្រព្រឹត្ត ។

មានភស្តុតាង និងធាតុផ្សំគ្រប់គ្រាន់សំរាប់ដាក់បន្ទុកទៅលើជនត្រូវចោទឈ្មោះ អ៊ុំ វុទ្ធទី ភេទប្រុស – អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុំ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពីបទៈ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ ២០២០, បទល្មើសដែលមានបញ្ញតិនិងឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។

តាមរបាយការណ៍សំយោគលេខ ០៦៧/២០ រ.ប.ក ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងភស្តុតាងជាឯកសារផ្សេងៗ គឺមានភាពស៊ីសង្វាក់គ្នាឲ្យតំណាង អយ្យការកំណត់អង្គហេតុបានថា៖ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច រាជធានីភ្នំពេញ ពិតជាមាន ករណី៖ ឆបោក មួយបានកើតឡើង ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ ឆ្នាំ (ក្រៅឃុំ) , ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពិតមែន។

ទង្វើរបស់ជនត្រូវចោទឈ្មោះ អ៊ុ វុទ្ធទី ភេទប្រុស អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ដែលបានប្រព្រឹត្ត គឺជាអំពើដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលច្បាប់បានហាមឃាត់ហើយ ជនត្រូវចោទជានីតិជន ដែលមានស្មារតីល្អ មានសមត្ថភាពគ្រប់គ្រាន់ ដែលច្បាប់ព្រហ្មទណ្ឌកំណត់ឱ្យ ទទួលខុសត្រូវនូវអំពើដែលខ្លួនបានប្រព្រឹត្ត។

មានភស្តុតាង និងធាតុផ្សំគ្រប់គ្រាន់សំរាប់ដាក់បន្ទុកទៅលើជនត្រូវចោទឈ្មោះ អ៊ុំ វុទ្ធទី ភេទប្រុស – អាយុ៣២ឆ្នាំ (ក្រៅឃុំ), ឈ្មោះ ពេជ្រ សុខបូរមី ភេទស្រី អាយុ២៧ឆ្នាំ (ក្រៅឃុំ) និងឈ្មោះ អ៊ុំ ស្រីលក្ខណ៍ ភេទស្រី អាយុ២២ឆ្នាំ (គេចខ្លួន) ពីបទៈ ឆបោក ប្រព្រឹត្តនៅចំណុច រាជធានីភ្នំពេញ កាលពីកំឡុងខែកុម្ភៈ ឆ្នាំ ២០២០, បទល្មើសដែលមានបញ្ញតិនិងឲ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

ទាក់ទងករណីនេះ លោក អ៊ុំ វុទ្ធទី មិនអាចសុំការអត្ថាធិប្បាយបានទេ ជុំវិញការចោទប្រកាន់ខាងលើនេះ៕