ភ្នំពេញ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បាន បង្ហាញគណនី និង ទំព័រហ្វេសប៊ុកចំនួន ៥ ដែលបានបង្កើតព័ត៌មានក្លែងក្លាយ និងដំណឹងមិនពិត ក្នុងចេតនាបន្លំ បំភ្លៃ បង្វែរស្ថានការណ៍ដើម្បីបង្ខូចឈ្មោះរាជរដ្ឋាភិបាលកម្ពុជា និងបង្កឲប្រជាពលរដ្ឋមានការភ័យខ្លាច។
នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៅថ្ងៃទី២៦ខែមិនាឆ្នាំ២០១០នេះ។
គណនី និង ទំព័រហ្វេសប៊ុកចំនួន ៥ដែលបានបង្កើតព័ង៌មានក្លែងក្លាយរួមមាន :
១-ទំព័រហ្វេសប៊ុក (លោកតាសក់សភ្នំត្បែង)
២-គណនីហ្វេសប៊ុក (Ah Chorng)
៣-គណនីហ្វេសប៊ុក (julyna Sorensen)
៤-គេហទំព័រ (អាម៉ាប៉ាប៉ាព័ត៌មាន)
៥-គណនីហ្វេសប៊ុក (Phoenix Phanana)
អាខោន Facebook ទាំង៥ ខាងលើ ប្រឈមនឹងចំណាត់ការតាមផ្លូវច្បាប់ ពីក្រសួងព័ត៌មាន អគ្គស្នងការនគរបាលជាតិ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here