អ្នកនាំពាក្យហ្វីលីពីន៖​ នឹងហាមឃាត់អ្នកទេសចរមកពីប្រទេសម៉ាឡេស៊ី និងថៃ ដើម្បីស្កាត់ការឆ្លងរាតត្បាតកូវីដី-១៩ បម្លែងថ្មី Delta

អន្តរជាតិ៖​ លោក ហារី រ៉ូក (Harry Roque) អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានប្រកាសនៅថ្ថ្ងៃសុក្រទី​២៣​ ខែកក្កដា​ ឆ្នាំ​២០២១នេះថា​៖ ប្រទេសហ្វីលីពីន ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta ដែលមានសម្ថតភាពចម្លងលឿនរហ័ស និងងាយបង្កឱ្យអ្នកជំងឺឈឺធ្ងន់ រហូតដល់បាត់បង់ជីវិតនឹងហាមឃាត់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ដែលមកពីប្រទេសម៉ាឡេស៊ី និងថៃចូលមកកាន់ប្រទេសរបស់ខ្លួន។នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដានេះដែរ​។ 

ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយបន្ថែមថាលោក ហារី រ៉ូក បានគូសបញ្ជាក់នៅក្នុងសុន្ទរកថាមួយយ៉ាងដូច្នេះថា៖ ការរឹតត្បិតលើការធ្វើដំណើរខាងលើនេះ នឹងចូលជាធរមាននៅថ្ងៃទី២៥ ខែកក្កដា និងបន្តអនុវត្តរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ នាពេលកន្លងមកនេះ ប្រទេសហ្វីលីពីនក៏បានហាមឃាត់ អ្នកធ្វើដំណើរមកពីប្រទេសចំនួន ០៨ ក្នុងនោះរួមទាំងប្រទេសឥណ្ឌូណេស៊ី និងឥណ្ឌាផងដែរ។

ដោយឡែកបើតាមគេហទំព័រ Worldometers​ បានបញ្ជាក់ថាប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង .៥៣លានករណី ក្នុងនោះមានអ្នកស្លាប់ ២៦,៩៨១នាក់ និងអ្នកជាសះស្បើយជាង .៤៥លាននាក់គិតត្រឹមថ្ងៃសុក្រនេះ។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះ ប្រទេសហ្វីលីពីន ការឆ្លងរាតត្បាត COVID-19 នៅតែកំពុងស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ៕