សមត្ថកិច្ច​ចម្រុះ​៖​ ឆ្មក់​ចូល​ផ្សារ​ខេត្ត​ក្រចេះ​ ចាប់​រឹបអូស​សាច់សត្វ​ព្រៃ​ជិត ១៤គីឡូក្រាម​

ខេត្ត​ក្រចេះ​៖​ ​សាច់សត្វ​ព្រៃ​ទម្ងន់​ជិត ១៤ គីឡូក្រាម​ ត្រូវសមត្ថកិច្ចចម្រុះនៃក្រុម​ស​ង្គ្រាះ​សត្វព្រៃ​បន្ទាន់​ ធ្វើ​ការ​បង្រ្កាបនៅក្នុងខេត្តក្រចេះ​ ជាក់ស្តែង​ក្នុងនោះ​មាន​ដូចជា​៖​ សាច់ជ្រូកព្រៃ​ចំនួន ៣,៧ គីឡូក្រាម និង​សាច់​ឈ្លូស​ចំនួន ១០,២ គីឡូក្រាម​។

​ដោយ​ឡែក​បេី​តាមអង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​ បាន​ថ្លែង​ឱ្យ​ដឹង​កាលពីពេលថ្មីៗនេះថា៖ សត្វ​ឈ្លូស ឫ​សត្វ​ក្តាន់ ត្រូវបាន​គេ ប្រទះឃើញ​នៅក្នុង​ព្រៃ​ប្រទេស​កម្ពុជា រួមទាំង​តំបន់​ជួរ​ភ្នំក្រវាញ ដែលជា​ប្រភេទ សត្វព្រៃ​ដ៏​សំខាន់​សម្រាប់​សត្វ​ប្រភេទ​ឆ្មាព្រៃ​និង​ឆ្កែព្រៃ រួមទាំង​ខ្លា​ពពក និង​ឆ្កែព្រៃ ផងដែរ​។​

​បន្ថែមពីនេះ​ អង្គការ​​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​ បានសង្កត់ធ្ងន់ថា​ ប្រសិនបើ​លោកអ្នក​ប្រទះឃើញ​មានការ​ដាក់លក់​សត្វព្រៃ ឬ​ត្រូវបាន​រក្សា​ទុកជា​សត្វ​ចិញ្ចឹម រួមទាំង​សត្វ​អណ្តើក​ផងនោះ​ សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ​បន្ទាន់​របស់​ក្រុមប្រឆាំង​បទល្មើស​សត្វព្រៃ៕​