លោក​ អ៊ុំ រាត្រី៖​ ទទួល​ម៉ាស់ចំនួន ១០០,០០០ ម៉ាស់ ជាអំណោយដ៍ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

ខេត្តបន្ទាយមានជ័យលោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យអញ្ជើញទទួលម៉ាស់ចំនួន ១០០,០០០ ម៉ាស់ ជាអំណោយដ៍ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រីផ្តល់ជូនមករដ្ឋបាលខេត្តបន្ទាយមានជ័យ

ជាក់ស្ដែងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញបែងចែកទៅក្រុងនិងស្រុកទាំង០៩ក្នុងខេត្តដើម្បីប្រើប្រាស់ក្នុងប្រយុទ្ធនឹងជំងឺកូវីដ១៩។

ចំពោះក្រុងនិងស្រុកទាំង០៩ក្នុងខេត្តបន្ទាយមានជ័យក្នុងនោះរួមមាន.ក្រុងសិរីសោភ័ណ, ក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី ក្នុង១ក្រុង/ស្រុក ចំនួន១០ ០០០ ម៉ាស់ និង២.ស្រុកចំនួន៦ទៀត ក្នុងមួយស្រុក ៥០០០ ម៉ាស់។

ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ និងគោរពជូនពរលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងក្រុមគ្រួសារ សហការី ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ឈ្នះអស់មាសត្រូវ ជៀសផុតពីជំងឺកាចសាហាវទាំងឡាយ និងជួបតែពុទ្ធពរទាំង ប្រការគឺអាយុវណ្ណៈ សុខៈ ពៈលៈ កុំបីឃ្លៀងឃ្លាតឡើយ