ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ៖​ ​បើកសវនាការ​ជំនុំជម្រះ​លើបុរស​ម្នាក់​ ពាក់ព័ន្ធ​ករណី​លក់ដីខ្យល់​ឱ្យ​​អតិថិជន​១៤​ម៉ឺន​ដុល្លារ

ភ្នំពេញលោក​ ​ញឹម​ ​ពិសាលចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ​ ​និងលោក​ ​ឆាយហុង​ ​ជាតំណាងអយ្យការ​ ​នៅព្រឹកថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១នេះបានបើកសវនាការជំនុំជម្រះលើជនជាប់ចោទម្នាក់ឈ្មោះសូរកែវរដ្ឋាពាក់ព័ន្ធនិងករណីរំលោភលើទំនុកចិត្តមានទឹកប្រាក់១៤ម៉ឺនដុល្លារអាមេរិក

ជនត្រូវចោទឈ្មោះ សូរ កែវរដ្ឋា ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅក្នុងបុរីសម្បត្តិមាស ផ្ទះលេខ 2DEoE1 ភូមិបឹងសាឡាង សង្កាត់ស្សីកែវ ខណ្ឌស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

ជាក់ស្ដែងនៅក្នុងសវនាការលោកចៅក្រម បានសួរដេញដោល លើជនជាប់ចោទចប់សព្វគ្រប់ហើយក៏បានសម្រេចកំណត់ យកថ្ងៃទី២៤ខែសីហា ឆ្នាំ២០២១ វេលាម៉ោងរសៀលដើម្បីធ្វើការប្រកាសសាលក្រមក្នុងសវនាការជនជាប់ចោទបានសារភាពថាខ្លួនពិតជាបានទទួលយកលុយពីអតិថិជនចំនួន១៤ម៉ឺនដុល្លារអាមេរិក តែមិនមានដីឲ្យទេ ហើយលុយនោះ ខ្លួនប្រើជាប្រយោជន៍បុគ្គលអស់ហើយ

ដោយឡែកបេីយោងតាមរបាយការណ៍របស់នគរបាលការិយាល័យស៊ើបការនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឱ្យដឹងថាកាលពីថ្ងៃទី១៥ខែកក្កដា​ ​ឆ្នាំ២០២០កន្លងមកបានបញ្ជូនខ្លួនបុរសវ័យចំណាស់ម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញក្រោយជាប់ពាក់ពន្ធរឿងលក់ដីខ្យល់យកប្រាក់ពីអ្នកដ៏ទៃប្រមាណជាង១៤ម៉ឺនដុល្លារអាមេរិក