លោក ម៉ុក ច័ន្ទករុណា៖ ចុះត្រួតពិនិត្យទីតាំងជួសជុលសំណងគ្មានច្បាប់អនុញ្ញាត ស្ថិតនៅផ្ទះលេខ១១ និង១២E៣​ ក្នុង​សង្កាត់ស្រះចក

ខណ្ឌដូនពេញ៖ លោក ម៉ុក ច័ន្ទករុណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃពុធ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក .ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារត្រួតពិនិត្យសំណង់ខណ្ឌ ចុះត្រួតពិនិត្យទីតាំងជួសជុលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅផ្ទះលេខ១១ និងផ្ទះលេខ១២E ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ក្នុងប្រតិបត្តិការនេះ ក្រុមការងារចុះមកដល់ទីតាំងជាក់ស្ដែង ពិនិត្យឃើញថា៖

ទីតាំងជួសជុលជាអាគារស្នាក់នៅរួម ជួលជុល និងសង់បន្ថែមជាន់E ដោយគ្មានច្បាប់អនុញ្ញាត និងមានបណ្តឹងពីប្រជាពលរដ្ឋ

នៅជាន់E ចុងបណ្តឹងកាន់កាប់០១បន្ទប់ បានជួសជុល និងកែសម្រួលរួចរាល់

នៅលើទែរ៉ាស់E ចុងបណ្តឹងបានសង់បន្ថែមជាន់E ដែលខ្លួនកាន់កាប់ / នៃដំបូលទែរ៉ាស់ទាំងអស់ ពុំមានសកម្មភាពជួសជុលទៀតទេ

សេចក្តីណែនាំអំពីបច្ចេសទេសដែលពាក់ព័ន្ធនឹងសំណង់ រួមមាន៖

*ចុងបណ្តឹង មិនត្រូវធ្វើការជួសជុល និងសង់បន្ថែមជាន់ទៀតទេ ហើយត្រូវធ្វើការដោះស្រាយជាមួយប្រជាពលរដ្ឋដែលបានជំទាស់ឲ្យបានចប់សិន

*ក្រោយពីដោះស្រាយទំនាស់ចប់រួច ត្រូវបំពេញបែបស្នើរសុំច្បាប់អនុញ្ញាតជួសជុលឲ្យបានត្រឹមត្រូវ

*រដ្ឋបាលខណ្ឌ នឹងអញ្ជើញគូរភាគគីមកដោះស្រាយ នៅថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២១ វេលាម៉ោង១៤:៣០នាទី

ក្រោយប្រតិបត្តិការគណៈអភិបាលខណ្ឌដូនពេញបានធ្វេីកំណត់ហេតុបានបញ្ចប់នៅវេលាម៉ោង១០ព្រឹកនាថ្ងៃខែឆ្នាំដដែល