​ក្រសួង​សុខាភិបាល​កម្ពុជា!​ ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី​​ចំនួន​ ៨១២នាក់ និង​​អ្នក​ជាសះស្បើយ​ ៧៤០នាក់​ ខណៈ​អ្នកជំងឺកូវីដ​ស្លាប់​ ១៩នាក់​

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃពុធទី២១ ខែកក្កដា​​ ឆ្នាំ២០២១នេះបានបញ្ជាក់ពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន៨១២នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៧៤០នាក់ និងករណីស្លាប់១៩នាក់

សូមជម្រាបថានៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ ខែកក្កដា​​​ ឆ្នាំ២០២១រកឃើញអ្នកឆ្លងថ្មី ៨១២នាក់ទៀតជាសះស្បើយ ៧៤០នាក់ និងស្លាប់១៩នាក់៖

ករណីឆ្លងសហគមន៍ ៥៣៣នាក់

អ្នកដំណើរពីបរទេស ២៧៩នាក់

គិតត្រឹមព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១

អ្នកឆ្លងសរុប= 69,608 នាក់

អ្នកជាសះស្បើយ= 61,779 នាក់

អ្នកស្លាប់= 1,168 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួងwww.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង

មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ០១២ ៨៣៦ ៨៦៨៕