ថវិកា មនុស្សធម៌​ ៥ម៉ឺនដុល្លារអាមេរិករបស់កាកបាទក្រហមកម្ពុជា​បានប្រគល់ជូនកាកបាទក្រហមនេប៉ាល់​ តាមរយៈសហព័ន្ធអន្តរជាតិ

ភ្នំពេញថវិកាមនុស្សធម៌ចំនួន៥ម៉ឺនដុល្លារអាមេរិករបស់កាកបាទក្រហមកម្ពុជានៅព្រឹកថ្ងៃពុធទី២១ខែកក្កដាឆ្នាំ២០២១នេះបានប្រគល់ជូនកាកបាទក្រហមនេប៉ាល់តាមរយៈសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម​​

គួរជម្រាបថាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ៥ម៉ឺនដុល្លារ ជូនកាកបាទក្រហមនេប៉ាល់តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីទិញសម្ភារបរិក្ខារពេទ្យ និងស្បៀង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅប្រទេសនេប៉ាល់។

គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះកាកបាទក្រហមកម្ពុជាក៏បានប្រគល់ថវិកា១០ម៉ឺនដុល្លារអាមេរិកជូនកាកបាទក្រហមវៀតណាមដេីម្បីទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ៕