បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង៦.០៣លាននាក់ ស្លាប់ជាង ១១.៥ម៉ឺននាក់​,នេះបើ​គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដានេះ!

(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ! ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៦,០៣៧,៣៤៤នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ១១៥,៣០៦នាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ២,៨៣២,៧៥៥នាក់ (ស្លាប់ ៧២,៤៨៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ១,៥០២,៣៥៩នាក់ (ស្លាប់ ២៦,៥៩៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៩០៥,៨៥១នាក់ (ស្លាប់ ៦,៨៦៦នាក់)
* ថៃ ឆ្លងចំនួន ៣៩១,៩៨៩នាក់ (ស្លាប់ ៣,២៤០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ២២៤,២៣៦នាក់ (ស្លាប់ ៤,៧៦៩នាក់)
* កម្ពុជា ឆ្លងចំនួន ៦៦,៣៣៦នាក់ (ស្លាប់ ១,០៧៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៦២,៩៨១នាក់ (ស្លាប់ ៣៦នាក់)
* វៀតណាម ឆ្លងចំនួន ៤៧,៩០៤នាក់ (ស្លាប់ ២២៥នាក់)
* ទ្បាវ ឆ្លងចំនួន ៣,២៩៥នាក់ (ស្លាប់ ៤នាក់)
* ព្រុយណេ ឆ្លងចំនួន ២៨៣នាក់ (ស្លាប់ ៣នាក់)៕