អាវុធហត្ថខេត្តកំពង់ស្ពឺ៖​ ឃាត់ជនសង្ស័យ ៣នាក់រួមទាំងវត្ថុតាង ពាក់ព័ន្ធ​ករណីលួច

ខេត្ត​កំពង់ស្ពឺ៖ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញខេត្ត បានធ្វើការស្រាវជ្រាវ ផ្អែកតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះសុន សារិន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិរំលោង ឃុំសព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បន្ទាប់ពី​ឃាត់ខ្លួន​សមត្ថកិច្ចជំនាញ​ បានដកហូតវត្ថុតាងរួមមាន៖ម៉ូតូ០១គ្រឿងម៉ាកស្មាស់ពណ៏ខ្មៅចាស់ គ្មានស្លាកលេខ , ដែកជើងទ្រកំុស័រម៉ាសុីនត្រជាក់ចំនួន០៣គូរ , កន្រ្កៃចំនួន០១ ។

ប្រភពដដែល​ បន្តថា​ ក្រោយមកនៅថ្ងៃដដែលកម្លាំងជំនាញបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់បន្ថែមទៀត នៅចំណុចភូមិស្នោទី១ សង្កាត់សុព័រទេព ក្រុងច្បារម ខេត្តកំពង់ស្ពឺ មានឈ្មោះទា សុខា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិរោងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ឈ្មោះ ហ៊ូវ ណារ៉ាក់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្នោទី២ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ក្រោយ​ឃាត់ខ្លួនពួកគេទាំង៣នាក់នេះ​ រួមនិងវត្ថុតាង ត្រូវ​បានបញ្ជូនទីការិយាល័យជំនាញដេីម្បីបន្តនីតិវិធីច្បាប់៕