បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន៣នាក់រកឃើញថ្មី ចំនួន៥៣នាក់ស្រី៣១ និងជាសះស្បើយ១៩នាក់ស្រី១៦​ នៅខេត្ត​ស្វាយរៀង​

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀងបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ស្លាប់ចំនួន៣នាក់រកឃើញថ្មី ចំនួន៥៣នាក់ស្រី៣១ និងជាសះស្បើយ១៩នាក់ស្រី១៦តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១។

បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩
រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន៣៧៩០នាក់ ស្រី២០៩៨នាក់, ជាសះស្បើយ ចំនួន២៨៨៦នាក់, ស្រី១៦៣៨នាក់ កំពុងសម្រាកព្យាបាល ចំនួន៨៤៣នាក់ ស្រី៤១៨នាក់ និងស្លាប់ចំនួន៦០នាក់ស្រី៤១នាក់។

រដ្ឋបាលខេត្តបានបញ្ជាក់ទៀតថាសូមបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​  ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕