វៀតណាម​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ! ប្រកាស​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​-១៩​ថ្មី​ ជាង​ពីរ​ពាន់​នាក់​បន្ថែម​ទៀត​

អន្តរជាតិបើយោងតាមរាយការណ៍ប្រចាំថ្ងៃស្ដីពីករណី​​អ្នកកើតកូវីដ​-១៩ប្រទេសវៀតណាមនៅព្រឹកថ្ងៃសៅរ៍ទី១៧ខែកក្កដាឆ្នាំ២០២១នេះបានប្រកាសថារកឃើញអ្នកជំងឺកូវីដ​-១៩ថ្មីចំនួន.១០៥នាក់ទៀត ដែលករណីនាំឱ្យ​​ចំនួនអ្នកឆ្លង​​ថ្មីនេះនៃប្រទេសមួយនេះកេីន​​ឡើងដល់៤២.៦៦៣នាក់ហេីយ

របាយការណ៍ដដែលបានគូសបញ្ជាក់យ៉ាងដូច្នេះថា ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន.១០៥នាក់ខាងលើនេះក្នុងនោះមានចំនួន.៧៦៩នាក់ត្រូវបានរកឃើញនៅក្រុងហូជីមិញ បេីទោះបីជាទីក្រុងនេះកំពុងបិទខ្ទប់ដេីម្បីទប់ស្កាត់ជំងឺកូវី​-១៩យ៉ាងណាក្តី​​

គួររម្លឹកដែរថាអាជ្ញាធរវៀតណាមកាលពីថ្ងៃសុក្រទី១៦កក្កដាម្សិលមិញនេះបានរកឃើញអ្នកឆ្លងកូវី​-១៩សរុប .៣២១នាក់ និងអ្នកជំងឺចំនួន១៨នាក់បានស្លាប់ផងដែរបច្ចុប្បន្នចំនួនស្លាប់ដោយសារកូវីដ​-១៩ធ្វើឱ្យប្រទេសវៀតណាមកើនឡើងដល់ចំនួន២២៥នាក់គិត​​ចាប់តាំង​​ពីឆ្នាំ២០២០កន្លងមក

ជាមួយគ្នានេះពាក់ព័ន្ធនឹងការផ្ទុះកូវីដ​-១៩នៅរលកថ្មីនេះដែរ តំបន់ឧស្សាហកម្មនៅទូទាំងក្រុងហូជីមិញ ក៏ត្រូវបានរាយការណ៍ថាមានអ្នកកើតកូវីដ​-១៩ចំនួន.៨៣៧នាក់ចាប់តាំងពីខែមេសាកន្លងមក

គួរបញ្ជាក់ថាទីក្រុងហូជីមិញមានកម្មករប្រមាណ៣២០.០០០នាក់ នៅក្នុងតំបន់កែច្នៃសំរាប់ការនាំចេញ​ ​និងឧទ្យានបច្ចេកវិទ្យាជាន់ខ្ពស់មួយរួមជាមួយនឹងកម្មកជិត,លាននាក់​ ​នៅតំបន់ឧស្សាហកម្មចំនួន១៧ផ្សេង​​ទៀតជាក់ស្ដែងទីក្រុងមួយនេះឥឡូវជាមជ្ឈមណ្ឌលផ្ទុះកូវីនៅវៀតណាមផងដែរដោយឡែក​​ ក្រុងភាគខាងត្បូងនេះគិតត្រឹមថ្ងៃសុក្រម្សិលមិញនេះមានអ្នកឆ្លងកូវី-​១៩សរុបចំនួន​​២៣.៩១៣នាក់