លោក​ គួច​ ចំរើន៖ ខេត្ត​ព្រះសីហនុ​ ផលិត​បាន​ខ្យល់អុក​ស៊ី​ហ្សែនដោយខ្លួនឯង​ លែង​នាំចូល​ពី​ភ្នំពេញ​​ទាំងស្រុង

ខេត្តព្រះសីហនុបេីយោងតាមការអះអាងពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះថា៖​ ​ខេត្តព្រះសីហនុផលិតបានខ្យល់អុកស៊ីហ្សែនដោយខ្លួនឯងលែងនាំចូលពីភ្នំពេញទាំងស្រុង

ការថ្លែងបែបនេះរបស់លោកគួចចំរើនបានលើកឡើងក្នុងឱកាសលោកបានចុះពិនិត្យ មើលដំណើរការ ផលិតខ្យល់អុកស៊ីហ្សែន ដោយមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។

លោក គួច ចំរើន គូសបញ្ជាក់យ៉ាងដូច្នេះថា៖ខ្យល់អុកស៊ីហ្សែន ត្រូវការប្រើពីមុនត្រូវទៅទិញដឹកមកពីភ្នំពេញ លំបាកណាស់ ដោយហេតុនេះហើយ បានជាយើង (​គួច ចំរើន​) ខិតខំធ្វើឱ្យបាននៅក្នុងខេត្តខ្លួនឯង​”

បន្ថែមពីនេះលោកអភិបាលខេត្ត បានគូសបញ្ជាក់ទៀតថា៖ ពេលនេះយើងផលិតបានខ្យល់ អុកស៊ីហ្សែនដោយខ្លួនឯង បន្ទាប់ពីធ្វើបានមន្ទីរពិសោធន៍ដាក់ឱ្យដំណើរការ ជាក់ស្ដែងចំពោះការផលិត ខ្យល់អុកស៊ីហ្សែននេះ បានដំណើរការជាផ្លូវការរយៈពេលពីរសប្តាហ៍មកហើយ ដោយក្នុងមួយម៉ោង អាចផលិតបាន ៨ដប តម្រូវការប្រើ នៅតាមមន្ទីរពេទ្យក្នុងខេត្តមួយថ្ងៃមានពី ៤០ទៅ ៥០ដប តាមតម្រូវការអ្នកឈឺតិច ច្រើន