រដ្ឋបាលខេត្តតាកែវ៖ ប្រកាស​រកឃើញអ្នកជំងឺវិជ្ជមានកូវីដ-១៩ ចំនួន​ ៤នាក់ទៀត​ស្លាប់​

ខេត្ត​តាកែវ​​ បេីយោងតាមសេចក្តីប្រកាសព័ត៌មាន រដ្ឋបាលខេត្តតាកែវនៅថ្ងៃចន្ទទី០៥ ខែកក្កដាឆ្នាំ២០២១នេះបានប្រកាសរកឃើញមានអ្នកជំងឺវិជ្ជមានកូវីដ១៩ ចំនួន០៤នាក់ទៀតស្លាប់ក្នុងនោះបុរស២នាក់និងស្រ្តី២នាក់។

នៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្ត អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកស្លាប់ដោយសារជំងឺកវីដ១៩ ខាងលើនេះសូមរួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីយកសំណាកទៅពិនិត្យនិងធ្វើចត្តាឡី ស័កជាចាំបាច់។ ជាមួយគ្នានេះ អ្នកប៉ះពាល់ដោយប្រយោល ក៏សូមធ្វើចត្តាឡីស័កនៅតាមផ្ទះ រៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធនិងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ដោយឡែកចំពោះករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕