សូមប្រយ័ត្ន ល្បិចបោកថ្មី ទិញរថយន្តលើខ្មែរ២៤! កក់ប្រាក់អោយ Account ABA ឈ្មោះ Ry sarim ស្រាប់តែបាត់ឈឹង

ភ្នំពេញ ៖ ស្របពេលដែលបច្ចេកវិទ្យាទំនើប មានក្រុមហ៊ុនទិញលក់រថយន្ត និងគ្រឿងអេឡិចត្រូនិចជាច្រើនបានបង្កើតជាវេបសាយដើម្បីសម្រួលដល់អតិថិជនក្នុងការបញ្ជាទិញផ្សេងៗ ដែលការបញ្ជាទិញតាមរយៈវេបសាយនេះគឺមានហានិភ័យខ្ពស់ណាស់ក្នុងការចាញ់បោកក្រុមជនឆបោកដែលតែងតែរិះរកមធ្យោបាយដើម្បីបោកអ្នកទិញ។

ជាក់ស្តែងបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ប្រពន្ធ័ផ្សព្វផ្សាយយើងថា រូបគាត់បានចាញ់បោក គណនីឈ្មោះ លក់រថយន្តគ្រប់ប្រភេទ នៅក្នុងវេបសាយទិញលក់រថយន្តKhmer24 ដែលម្ចាស់គណនីខាងលើមានឈ្មោះ ពិត Ry sarim លេខABA 001315151 លេខទូរស័ព្ទ016 310 300, 097 5838 122។

រូបគាត់បានបន្តទៀតថា ដោយសារតែចង់បានរថយន្តដែលមានតំលៃក្រោមទីផ្សារ ទើបរូបលោកបានចូលទៅមើលក្នុងវេបសាយKhmer24 ហើយក៏បានទាក់ទងជាមួយគណនី លក់រថយន្តគ្រប់ប្រភេទ ដើម្បីបានរថយន្តដែលរូបគាត់ពេញចិត្ត។

ដំបូងឡើយខាងម្ចាស់គណនីបោកប្រាស់ខាងលើបានប្រាប់អោយរូបគាត់ផ្ញើរប្រាក់កក់ចំនួន៣៥០$ ទើបយករថយន្តមកអោយមើលផ្ទាល់នៅភ្នំពេញ (ដោយសាររថយន្តដែលផុសលក់នោះនៅខេត្ត)។ ដោយចិត្តចង់ទិញនិងស្រឡាញ់ទើបព្រមកក់ប្រាក់ចំនួន៣៥០$តាមរយៈគណនីABA។ បន្ទាប់ពីបានប្រាក់កក់ហើយ ស្រាប់តែជនឆបោកខាងលើ មិនបានយករថយន្តមកអោយមើលតាមការសន្យាទេ ដោយជនឆបោកខាងលើប្រាប់ថា រថយន្តនោះត្រូវសមត្ថកិច្ចចាប់បាត់ហើយ រួចហើយប្រើល្បិចគេចវេសនិយាយម្តងទៅលិចម្តងទៅកើត។

ដោយសារជនឆបោកមានហេតុផលច្រើន និងគេចវេសមិនព្រមសងលុយវិញទើបបុរសខាងលើដឹងខ្លួនថាចាញ់បោកគេ។

ជាចុងក្រោយជនរងគ្រោះសូមសំណូមពរដល់បងប្អូនទិញលក់រថយន្តទាំងអស់កុំរកស៊ីលក់ផ្លូវ បោកប្រាស់គេយ៉ាងដូច្នេះ និងសូមប្រុងប្រយត្ន័ចំពោះគណនី លក់រថយន្តគ្រប់ប្រភេទ ក្នុងវេបសាយKhmer24៕