ហាងកាហ្វេបង្កប់ល្បែងស៊ីសង២ទីតាំង មានឆ្នោតវៀតណានឹងឡូតូ និងអ៊ីធើណេតភ្នាល់បាល់ onlink កំពុងបើកធម្មតា នៅក្នុងខណ្ឌច្បារអំពៅ មិនខ្វល់ពីបញ្ហាជំងឺកូវីដ-១៩

ភ្នំពេញ ៖ ទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសងចំនួន២ទីតាំងមានឆ្នោតវៀតណានឹងឡូតូ និងអ៊ីធើណេតភ្នាល់បាល់ កំពុងបើកដំណើរការយ៉ាងរលូននៅក្នុងខណ្ឌច្បារអំពៅ មិនខ្វល់ពីបញ្ហាជំងឺកូវីដ-១៩ ដែលទីតាំងទី១ស្ថិតនៅផ្ទះគ្មានលេខលក់កាហ្វេ និងម៉ាស្សា តាមបណ្តោយផ្លូវលេច៣៦៩ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ និងទីតាំងទី២ផ្លូវ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ប្រជាពលរដ្ឋសូមសំណូមពរដល់គណះបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដើម្បីចុះបង្ក្រាបខណៈដែលម្ចាស់ទីតាំង កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ និងសមត្ថកិច្ច យ៉ាងរលូនដោយមិនខ្លាចញញើតអ្វីបន្តិចសោះឡើយទោះជាបច្ចុប្បន្នក្នុងអំឡុងពេលជំងឺកូវីដ-១៩ ក៏ដោយ។

សូមរំលឹកថា កន្លងមក លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាព ទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់អោយអនុវត្តន៍៕