រឿងរ៉ាវ រវាងឧកញ៉ា នៅស្រុកខ្មែរ និងពិធីការីទូរទស្សន៍ល្បីម្នាក់ បន្ទាប់ពីមានការដោះលែងអោយនៅក្រៅឃុំ និងភាគីឧកញ៉ា ចេញលិខិតជាហូរហែរ ខណៈក្រុមេធាវីសម្តេច ប្រកាសបន្តស៊ើប អោយដល់ទីបញ្ចប់

ភ្នំពេញ ៖ រឿងរ៉ាវរវាងឧកញ៉ា នៅស្រុកខ្មែរ និងពិធីការីទូរទស្សន៍ល្បីម្នាក់ បានក្លាយទៅជាអាយៃឆ្លើយឆ្លង និងកាន់តែពុះកញ្ជ្រោល កាន់តែខ្លាំងទៅៗ ដែលធ្វើអោយអ្នកតាមដាន និងមហាជនជាច្រើន និងចង់ឃើញពីការផ្តល់យុត្តិធម៌ ដោយភាគីខាង ឧកញ៉ាបានចេញលិខិតជាបន្តបន្ទាប់ រហូតចុងក្រោយ បានប្រើពាក្យ ស៊ីនំអោយលុយ និងចាត់ទុកភាគីពិធីការនីថាជាស្រីលក់ខ្លួន ដែលទង្វើរនេះគឺមានន័យថា ជាការប្រមាថដ៏ធ្ងន់ធ្ងរមួយដល់ស្ត្រី ពីសំណាក់អ្នកមានលុយ និងអំណាច ហើយវប្បធម៌បែបនេះគួរតែត្រូវបានបញ្ចប់ និងត្រូវរកយុត្តិធម៌ជូនខាងស្ត្រីរងគ្រោះអោយខាងតែបាន។

គួរំលឹកថា នៅក្នុងពាក្យបណ្តឹងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ឧកញ៉ា ហេង សៀ បានចោទកញ្ញា មាន ពេជ្ររីតា ថា បានលួចទូរស័ព្ទស៊េរីទំនើបមួយគ្រឿង និងបានបង្ករបួសស្នាមដល់រូបលោកថែមទៀតផង រហូតដល់សមត្ថកិច្ចខណ្ឌទួលគោកបានធ្វើការឃាត់ខ្លួនកញ្ញា មានពេជ្ររីតា យកមកសួរចម្លើយ និងឃុំខ្លួនដោយគ្មានដីកាថែមទៀតផង។ បន្ទាប់ពីត្រូវបានគេចាប់ខ្លួន កញ្ញា មាន ពេជ្ររីតា បានដាក់ពាក្យប្តឹងបកទៅខាងលោកឧកញ៉ាវិញថា បានប៉ន់ប៉ងរំលោភលើរូបនាងតែមិនបានសម្រេចនៅក្នុងរថយន្តទាំងកណ្តាលចែស។

ក្រោយពីត្រូវភាគីស្រីស្អាតប្តឹងបកមកវិញអញ្ចឹង ខាងលោកឧកញ៉ា បានចេញលិខិតជាបន្តបន្ទាប់ថា ធ្លាប់មានស្នេហាស៊ីជម្រៅ រហូតហ៊ានប្រើពាក្យស៊ីនំអោយលុយ និងប្រៀបធៀបកញ្ញា មានពេជ្ររីតា ថាជាស្រីលក់ខ្លួនថែមទៀតផង។

រឿងរ៉ាវប្រទាក់ក្រឡាគ្នានេះបានធ្វើអោយមតិមហាជនជាច្រើន មានអ្នកលេងក្នុងបណ្តាញសង្គម ក្រុមសិល្បះករ សិល្បះការី ក្រសួងពាក់ពន្ធ័ រហូតដល់ថ្នាក់ដឹកនាំកំពូល សម្តេចតេជោ បានបញ្ជាដល់ក្រុមមេធាវីអោយជួយការពារក្តីដល់រូបកញ្ញារហូតដល់ទីបញ្ជប់។

ទើបនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។ ដល់ពេលរងបណ្តឹងតបពី កញ្ញា មាន ពេជ្ររីតា ពីបទ រំលោភសេពសន្ថវ: មានស្ថានទំងន់ លើរថយន្ត ដែលជាបទល្មើសព្រហ្មទណ្ឌ ទើបមានលិខិតសូមទោស ដែលអាចធ្វើនេះចុះថ្ងៃខែឆ្នាំថយក្រោយផងក៏មិនដឹង។

គួររំលឹកថា ឧកញ៉ា ហេង សៀ បង្ហាញអោយឃើញពីខ្លួនមានគំនិតទុច្ចរិត ជាភ័ស្តុតាង ទាំងការផ្តល់សក្ខីកម្ម ដល់សមត្ថកិច្ចថែមទៀត ដើម្បីចាប់មនុស្សដាក់គុក ទាំងបំពាន ដោយគ្មានគិតពីនរក បុណ្យបាប សង្គម ប្រទេសជាតិមានច្បាប់ឡើយ។
កត្តាទាំងអស់នេះ ធ្វើអោយតំណាងអយ្យការ ដំណើរការនីតិវិធីបណ្តឹងកញ្ញា មាន ពេជ្ររីតា មានភ័ស្តុតាង គ្រប់គ្រាន់ក្នុងការចោទប្រកាន់ ទៅលើបុគ្គលចរិក ចិត្តព្រាន បំពានច្បាប់ អាងលុយ បានយ៉ាងគ្រប់គ្រាន់តាមផ្លូវច្បាប់។

សូមបញ្ជាក់ក្រុមមេធាវីសម្តេចតេជោនៅពេលនេះកំពុងសិក្សាប្រមូលភស្តុតាង ដើម្បីមានមូលដ្ឋានរៀបចំប្តឹងបន្ថែមទៀតលើករណីនេះ។

ប្រជាពលរដ្ឋដែលជាលេងនៅក្នុងបណ្តាញសង្គម និងមជ្ឍដ្ឋានទូទៅ ជាពិសេសថ្នាក់ដឹកនាំកំពូល ហ្នឹងរង់ចាំមើលរឿងហេតុខាងលើនេះ ថាចុងក្រោយទៅជាយ៉ាងណា ? តើអ្នកមានលុយ មានអំណាចអាចប្រែសំណុំរឿងសទៅខ្មៅ ខ្មៅទៅស បានដែររឺទេ? រឺក៏ខាងកញ្ញាមាន ពេជ្ររីតា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ខាងលើមែន៕