កែវ កល្យាណ បន្តជំរុញលើកទឹកចិត្តកូនស្រីស្នងតំណែងលើអាជីពសម្តែង
ភ្នំពេញ៖ កូនស្រីអតីតតារាសម្តែង អ្នកនាងកែវ កល្យាណ គឺកញ្ញា កែវ ឡាវីញ ពិតជាស្រស់ស្អាតនិងមានសមត្ថភាពទេពកោសល្យសម្តែងមិនមិនចាញ់ម្តាយទេគឺនាងទទួលបានបានឱកាសការងារសិល្បៈជាច្រើនបន្តបន្ទាប់ ។ នាងត្រូវបានក្រុមគ្រួសារពិសេសម្តាយជួយលើកទឹកចិត្តជ្រោមជ្រែងជាបន្តបន្ទាប់ ។
ស្ថិតក្នុងវ័យ២០ឆ្នាំ កែវ ឡាវីញ ជាកូនស្រីច្បងរបស់កំពូលតារាសម្ដែង កែវ កល្យាណ នាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកDesign នាសកលវិទ្យាល័យស៊ីតិច។ កន្លងទៅឡាវិញអាចក្តោបបានតំណែងសំខាន់មួយចំនួនទាំងការងាជាពិធីការិនី និងក្នុងវិស័យភាពយន្ត ស្របតាមការបើកផ្លូវលើកទឹកចិត្តពីម្តាយនាងផ្ទាល់ផងដែរ ។
អ្នកនាង កែវ កល្យាណបានលើកឡើងថាថ្មីៗនេះនាងទទួលបាឱកាសសម្តែង ភាពយន្តភាគរបស់ទូរទស្សន៍ PNN ដែលដឹកនាំផលិតដោយអ្នកស្រីពាន់ ភួងបុប្ផា ។ ទោះជាយ៉ាងណាអ្នកនាងថាកូនស្រីអ្នកនាងចូលចិត្តការសិក្សាច្រើនជាង ហើយភាពយន្តភាគមួយ និងភាពយន្តខ្នាតធំមួយរឿងនឹងជាការបង្ហាញសមត្ថភាពរបស់កូនអ្នកនាងថាអាចស្នងតំណែងអ្នកនាងបានឬយ៉ាងណា ។
ជាមួយគ្នានេះអ្នកនាងក៏អគុណសម្រាប់ការគាំទ្ររបស់ទស្សនិកជនកន្លងមកហើយនាងជូនពរឲ្យទស្សនិកជន និងបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសជួបតែសេចក្តីសុខ និងបួងសួងឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាឲ្យរួចចាកផុតពីជំងឺ កូរូណា ដ៏កាចសាហាវនេះផង ។
គួរបញ្ជាក់ដែរថា អ្នកនាងកែវ កល្យាណបានដកខ្លួនពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំក្រោយរៀបមង្គលការជាមួយអ្នកជំនួញមានមុខមាត់ម្នាក់ ។ អ្នកនាងមានកូនចំនួន ២ នាក់ស្រីម្នាក់និងប្រុសម្នាក់ ។ កូនស្រីឈ្មោះ កែវ ឡាវីញ អាយុ ២០ឆ្នាំ
និងកូនប្រុស កែវ រ៉ាញូ អាយុ ១៣ឆ្នាំ។ក្រៅពីមានដុងសិល្បៈ ឡាវីញ ក៏អាចនិយាយភាសាចិន, អង់គ្លេស និងថៃ
បានផងដែរ ប៉ុន្តែភាសាចិន នាងស្ទាត់ជំនាញជាងភាសាផ្សេងទៀតផងដែរ៕