KUNG FU TEA បន្តចែកភេសជ្ជៈតែគុជ ជូនបងៗសមត្ថកិច្ច ដែលឈរជើងតំបន់បិទខ្ទប់ មួយចំនួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ភ្នំពេញ ៖ ដូចដែលបានសន្យា ម្ចាស់ហាងតែគុជម៉ាកល្បី KUNG FU TEA របស់សហរដ្ឋអាមេរិក លោក ជា ណារ៉ូ បានបន្តឧបត្ថម្ភ តែគុជចំនួនមួយថ្ងៃទៀតជូនដល់បងៗកងកម្លាំងដែលឈរជើងនៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយសរុបទាំង២ថ្ងៃ ចំនួនជាង៤០០កែវ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១ខែឧសភា ឆ្នាំ២០២១ KUNG FU TEA បានធ្វើការចែកហ្វ្រីនូវតែគុជគ្រប់រស់ជាតិ ចំនួន២០០កែវ ជូនបងៗកងកម្លាំងតាមបណ្តោយផ្លូវវេងស្រេង ចាប់ពីស្ពានអាកាសស្ទឹងមានជ័យ រហូតដល់រង្វង់មូលចោមចៅ និងរសៀលថ្ងៃទី២នេះគឺចាប់ផ្តើមចែកជូនបងៗកងកម្លាំងចាប់ពីស្ពានអាកាស៧មករា(ពេទ្យលោកសង្ឃ) ផ្លូវ២៧១ រហូតដល់រង្វង់មូលគួចកាណុង ដោយឆ្លងកាត់ចំនួន៤ខណ្ឌ។

លោក ជា ណារ៉ូ បានអោយដឹងដែរថា មូលហេតុដែលលោកសម្រេចចិត្តឧបត្ថម្ភតែគុជចំនួន៤០០កែវ រយៈពេល២ថ្ងៃជូនដល់បងៗកងម្លាំងនោះ គឺដោយសារតែលោកមើលឃើញពីការលះបង់របស់ពួកគាត់ ចាប់តាំងពីថ្ងៃបិទខ្ទប់ដំបូងរហូតដល់ថ្ងៃនេះ ហើយម្យ៉ាងទៀតដើម្បីកាត់បន្ថយនូវការនឿយហត់ខ្លះ បំបាត់ការស្រេចទឹក។

ជាចុងក្រោយម្ចាស់ហាងវ័យក្មេងខាងលើក៏បានសូមថ្លៃអំណរគុណដល់ក្រុមអ្នកសារព័ត៌មានយើងដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត មធ្យោបាយធ្វើដំណើរ និង ពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមធ្វើមនុស្សធម៌ជាមួយ KUNG FU TEA ក្នុងការចែកជូនដល់បងៗកងកម្លាំងរយៈពេល២ថ្ងៃកន្លងមកនេះ ហើយជាពិសេស ក៏សូមថ្លៃអំណរគុណបុគ្គលិក KUNG FU TEA ដែលបានចំណាយកម្លាំងនិងពេលវេលា២ថ្ងៃនេះ ទោះបីមិនទទួលបានប្រាក់បៀវត្ស ក្នុងអំឡុងពេលកូវីត១៩នេះក៏នៅតែខំមកជួយធ្វើរហូតដល់បានជោគជ័យ នេះគឺពិតជាការលះបង់ដ៏ថ្លៃថ្លាណាស់។

គួររំលឹកផងដែរថា ហាងតែគុជKUNG FU មាន២ទីតាំងក្នុងរាជធានីភ្នំពេញគឺទី១ស្ថិតនៅផ្ទះលេខ១៥៣ ផ្លូវ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ចុះពីភ្លើងស្តុប IFL ប្រហែល១០០ម៉ែត្របត់ស្តាំ និងទី២ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង ជិតសាលាវ៉ាន់ដា ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង៕