ក្រុមហ៊ុន The Warehouse & Monument Books នាំយកអំណោយមួយចំនួន ប្រគល់ជូន ក្រសួងការងារ

ភ្នំពេញ ៖ ក្រុមហ៊ុន The Warehouse & Monument Books Co.,Ltd បាននាំយកអំណោយ រួមមាន ម៉ាស អាវ PPE មី និងទឹកបរិសុទ្ធចំនួន មកប្រគល់ជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទុកប្រើសប្រាស់ការពារជំងឺកូវីដ-១៩ និងដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

នៅក្នុងពិធីប្រគល់ និងទទួលអំណោយ នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការ បានឲ្យដឹងថា ក្នុងនាមអនុគណៈកម្មការចំពោះកិច្ច បានបញ្ជាក់ថា តាមរយៈកាយវិការដ៏ ប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជា មួយក្រសួងការងារ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅរាជធានី ភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេសកម្ពុជា បានទាន់ពេលវេលា។

លោកហេង សួរបន្តថា ទឹកចិត្តសប្បុរសធម៌នេះ ស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែលប្រទេសជាតិ បាន និងកំពុងជួបប្រទះនឹងគ្រោះ ភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ ។
ក្នុងនាមអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីថេង ធារី និងលោកម៉េង ហៀង ដែលបានជួយឧបត្ថម្ភនូវម៉ាសចំនួន ២៥.០០០ ម៉ាស អាវ PPE ចំនួន៤៦០ឈុត មីចំនួន២០០កេស និងទឹកបរិសុទ្ធចំនួន ២០០កេស សម្រាប់ចូលរួមចំណែកក្នុងយុទ្ធការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត ដើម្បីចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ៕