ភ្នំពេញ៖ ជំងឺកូវីដ១៩ដែលលបាននឹងកំពុងបង្កភាពភ័យខ្លាចដល់ប្រជាជននៅទូទាំងពិភពលោកព្រោះតែវាបានសម្លាប់មនុស្សប៉ះពាល់ដលគ្រប់ផ្នែករបស់មនុស្សនៅលើភពផែនដី។ តារាសម្តែង ចន ច័ន្ទតារា បានបន្តផ្ញើសារំលឹកដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់កុំឲ្យឆ្លងជំងឺដ៏កាចសាហាវមួយនេះគឺផ្តើមចេញពីមុគ្គលម្នាក់ៗនៅក្នុងក្រុមគ្រួសារ។

ប្អូនប្រុសបង្កើតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក ចន ច័ន្ទតារា បានបញ្ចេញវីដេអូឃ្លីប និងសារអប់រំជាច្រើនបន្តបន្ទាប់ប្រយោជន៍លើកកម្ពស់ការយល់ដឹង និងជាសាររំលឹកដាស់តឿនឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុត ខណៈជំងឺនេះបាននិងកំពុងបន្តចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់កើនឡើងជារៀងរាល់ថ្ងៃ ។

លោកថាកាន់តែអនោចអធម គឺក្រោយពីសមាជិកគ្រួសារដែលមិនដឹងអីពិសេសក្មេងៗនៅផ្ទះ និងមនុស្សចាស់ជរាត្រូវទទួលរងផលប៉ះពាល់ទាំងមិនដឹងខ្លួន។ លោកថា ប្រសិនបើសមាជិកគ្រួសារណាម្នាក់ធ្វេសប្រហែលឆ្លងជំងឺនេះ គឺនឹងនាំឲ្យសមាជិកគ្រួសារដទៃទៀតទទួលរងផលប៉ះពាន់ និងឆ្លងជំងឺមួយនេះ។

លោកស្នើឲ្យពលរដ្ឋស្តាប់តាមការណែនាំបន្ថែមពីក្រុមវេជ្ជបណ្ឌិតពិសេសតាមការណែនាំរបស់ក្រសួងសុខាភិបាលធ្វើយ៉ាងណាដើម្បីចូលរួមបង្កាខ្លួនកុំឲ្យឆ្លើង ហើយនេះគឺជាកាតព្វកិច្ចដើម្បីរួមទាំងអស់គ្នាបញ្ចប់ការរីករាលដាលជំងឺនេះបន្ថែមទៀត។

លោកថាការបាត់បង់សេដ្ឋកិច្ចគឺមួយផ្នែកនៃផលប៉ះពាល់នៃជំងឺនេះ ការថែរក្សារសុខភាព ផ្លូវកាយនិងផ្លូវចិត្តគឺរិតតែសំខាន់មិនអាចខ្វះបាន។

គួរបញ្ជាក់ដែរថា នៅកម្ពុជា រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២០នេះ កម្ពុជារកមានករណីឆ្លងវីរុសCOVID-19 ចំនួនអ្នកឆ្លងមាន៩៦នាក់ ប៉ុន្តែក៏មានការព្យាបាលឲ្យជាសះស្បើយចំនួនផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here