លោកស្រី ហ៊ឹម សុភ័ក្រ្ត ចេញលិខិតសុំទោសជាសាធារណៈ ជូនចំពោះប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច

ភ្នំពេញ ៖ លោកស្រី ហ៊ឹម សុភ័ក្រ្ត សូមធ្វើការសុំទោស ជាសារធារណៈជូនចំពោះ ឯកឧត្តម ប្រធាន ,១. លោក ឡុងស្រេង ,២. លោក នង សោភា,៣. លោក លាង ស៊ាង,៤. លោក ច័ន្ទ សុខឿន, ៥. លោក សុទ្ធ ប៊ុនឆន, ៦. លោក អុង រស្មី,៧. លោក អេង សាខន,៨ . លោក ទូច ផល្លា,៩. លោក ម៉ាត់ យូសុះ ដោយនៅក្នុងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០១៩ នាងខ្ញុំបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញដោយប្តឹងពីបទ៖ រំលោភលំនៅ ដ្ឋានមាន ស្ថានទំម្ងន់ទោសប្រព្រឹត្តដោយមន្ត្រីរាជការសាធារណៈ ពាក់ព័ន្ធនៅក្នុងករណីនេះដោយសារនាងខ្ញុំមានការ យល់ច្រឡំ នឹងមិនបានយល់ច្បាស់អំពីការអនុត្តរបស់សមត្ថកិច្ចជំនាញ ។ ក្រោយមកដោយមានការសម្របសម្រួលពី ខាងមន្ត្រី ជំនាញដែលពាក់ព័ន្ធ នាងខ្ញុំក៏សម្រេចចិត្តធ្វើការដកពាក្យបណ្តឹងទៅគ្រប់ស្ថាប័នទាំងអស់ ដើម្បីបញ្ចប់រឿង ដែលបានកើតឡើងកន្លងមក។

អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តមប្រធាន និងក្រុមការងារទាំងអស់ខាងលើ មេត្តាអធ្យាស្រ័យ និង ទទួលយកនូវការសុំទោសជាសាធារណៈពីរូបនាងខ្ញុំ៕