អ្នកនាំពាក្យស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានចំណាត់ការនិងស៊ើបអង្កេត លើករណីរោងចក្រសហគ្រាសចិន នៅទីក្រុងយ៉ាំងហ្គោន ត្រូវដុតបំផ្លាញ និងវាយកំទេច

យ៉ាំងហ្គោន,មីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី១៤ខែមីនារោងចក្រជាង២០នៅ ក្នុងសួនឧស្សាហកម្មនៃទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា ត្រូវបានដុតបំផ្លាញនិងវាយ កំទេចហើយសហគ្រាស ដែលពាក់ព័ន្ធសុទ្ធសឹងជា សហគ្រាសចិនឬសហគ្រាសវិនិយោគ រួមគ្នារវាងចិនមីយ៉ាន់ម៉ា ភាគច្រើន ជារោងចក្រកែច្នៃសំលៀកបំពាក់រោងចក្រផ្គត់ផ្គង់សំភារៈសំលៀកបំពាក់ និងរោងចក្រផលិតគ្រឿងបរិក្ខារសំលៀកវំពាក់ ។នេះបើយោងតាមប្រភពស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ា។

អ្នកដុតភ្លើងភាគច្រើនជិះម៉ូតូមានអាវុធជាដំបងដែក ពូថៅ និងធុងសាំង បានសំរុកចូលរោងចក្រវាយកំទេចសំភារៈនិងគំរាមដល់ក្រុមការងាររួចបានចាក់សាំងដុតបំផ្លាញតែម្តង។បច្ចុប្បន្នពុំទាន់អាចកំណត់បានអត្តសញ្ញាណអ្នកដុតភ្លើងនោះឡើយហើយមានក្រុម ការងារជាជនជាតិចិនមួយចំនួនក្រោយហេតុការណ៍នេះហើយបានបាត់ខ្លួន ហើយគ្រប់មជ្ឈដ្ឋានកំពុងតែធ្វើការស្វែងរក ។

មកទល់បច្ចុប្បន្នរោងសិប្បកម្ម ឃ្លាំង បន្ទប់ស្នាក់នៅ និងរថយន្ត របស់រោងចក្រជាង២០ត្រូវបានដុតបំផ្លាញហើយហាងដែលនៅតាមបណ្តោយផ្លូវក៏ត្រូវបានវាយកំទេច និងក្រុម ការងារជាច្រើនអ្នករងរបួសស្រាល ហើយ រោងចក្រមួយត្រូវបានអ្នកដុតភ្លើងកាន់កាប់ ។ដោយហេតុអ្នកដុតភ្លើងមានអាវុធក្នុងដៃ ហើយតាមបណ្តោយផ្លូវចូល ក៏មានមនុស្សបាន រៀបចំរបាំងផ្លូវ ធ្វើឱ្យក្រុមពន្លត់អគ្គីភ័យក្នុងស្រុកមិនអាចធ្វើការចូលជួយសង្គ្រោះបាន ។ បច្ចុប្បន្ន អ្នកសង្គ្រោះសុទ្ធសឹងតែជាក្រុមការងាររបស់រោងចក្រ.
នៅរសៀលថ្ងៃទី១៤ ខែមីនាដដែលនោះ រោងចក្រចិន នៅក្នុងសួនឧស្សាហកម្មឡាយ ដាយ៉ា ទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ា ត្រូវបានកុបករវាយកំទេច និងដុតបំផ្លាញ បណ្តាលឱ្យមានជនជាតិចិនជាច្រើនរងរងបួសនិងត្រូវជាប់នៅក្នុងនោះ។

ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានទំនាក់ទំនងជាមួយសភាពាណិជ្ជកម្មចិននៅមីយ៉ាន់ម៉ានិងក្រុមហ៊ុនពាក់ព័ន្ធព្រមទាំងសំណូមពរដល់សមត្ថកិច្ចក្នុងតំបន់ចាត់វិធានការ ដើម្បីរក្សាសុវត្ថិភាពនិង សុខសន្តិភាព របស់សហគ្រាសក្រុមហ៊ុនចិន និងប្រជាជនចិនផងដែរ ។ ហើយស្ថានទូតក៏បានចេញសេចក្តីក្រើនរំលឹកអំពីសុវត្ថិភាពដល់សហគ្រាស និងបងប្អូនជនជាតិចិនដែលកំពុងប្រកបរបរនៅប្រទេសមីយ៉ាន់ម៉ា ។

ស្ថានទូតបានឱ្យដឹងថា៖គោលនយោបាយមិត្តភាពចំពោះមីយ៉ាន់ម៉ារបស់ចិនគឺផ្តោតសំខាន់លើប្រជាជនមីយ៉ាន់ម៉ា។កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងមីយ៉ាន់ម៉ាតែងតែឈរលើគោលការណ៍នៃការទទួលបានផលប្រយោជន៍ទៅវិញទៅ មក ដោយសង្កត់ធ្ងន់ជាពិសេសទៅលើផលប្រយោជន៍ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា។ ហើយរងគ្រោះភាគច្រើនសុទ្ធសឹងជាសហគ្រាសក្នុងវិស័យវាយនភ័ណ្ឌ ។ ក្នុងវិស័យនេះ សហគ្រាសចិនបានបង្កើតឳកាសការងារជាង ៤០ម៉ឺនដល់ប្រជាជនមីយ៉ាន់ម៉ា ។ ហើយអំពើរបស់ជនល្មើសច្បាប់ ធ្វើឱ្យខូចខាតដល់អត្ថប្រយោជន៍របស់ប្រជានជនមីយ៉ាន់ម៉ា។

ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ាបានលើកឡើងថា៖ករណីដុតបំផ្លាញនិងវាយកំទេចលើកនេះជាករណីដែលអាក្រ់បំផុតភាគីចិនសំណូមពរដល់ភាគីមីយ៉ាន់ម៉ាត្រូវមានចំណាត់ការយ៉ាងមានប្រសិទ្ធភាពលើករណីនេះដើម្បីទប់ស្កាត់អំពីហិង្សានានាកើតឡើងនិងបើកការស៊ើបអង្កេតលើបុគ្គលដែលពាក់ព័ន្ធក្នុងករណីនេះដើម្បីធានាបាននូវសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់សហគ្រាសចិន និងប្រជាជនចិន ដែលកំពុងប្រកបរបរនៅ ប្រទេសមីយ៉ាន់ម៉ា។ យើងសូមអំពាវនាវដល់ប្រជានជនមីយ៉ាន់ម៉ាត្រូវសម្តែងនូវការទាមទារដោយវិធានស្របច្បាប់ មិនត្រូវញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ មិត្តភាពរវាងចិននិងមីយ៉ាន់ម៉ា៕