ទីតាំងល្បែងស៊ីសងអនឡាញ (ឡូតូ) មួយកន្លែងជ្រកក្រោមស្លាកយីហោកាហ្វេនូនូ បើកលេខងធម្មតាមិនខ្វល់ពីបញ្ហាជំងឺកូវីដ-19

ភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងតាមអនឡាញ (ឡូតូ)មួកន្លែងជ្រកក្រោមស្លាកយីហោកាហ្វេនូនូ កំពុកបើកលេងយ៉ាងរលូនដោយមិនខ្វល់ពីបញ្ហាជំងឺកូវីដ-១៩ ។
ប្រជាពលរដ្ឋបានឲ្យដឹងថសទីតាំងល្បែងស៊ីសងតាមអនឡាញ (ឡូតូ)ស្ថិតនៅក្នុងហាងកាហ្វេនូនូ ផ្លូវលេខ៩៩កែងនឹងផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

បើយោងប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងល្បែងស៊ីសងអនឡាញ(ឡូតូ)ខុសច្បាប់មួយកន្លែងនេះ បើកលេងសឹងតែដុះស្លែទៅហើយ មិនដឹងថាអាជ្ញាធរមូលដ្ឋានបានដឹងពីបញ្ហាល្បែងសុីនេះដែររឺទេ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងតាមអនឡាញ (ឡូតូ)មួកន្លែងជ្រកក្រោមស្លាកយីហោកាហ្វេនូនូ បានបើកទ្វាស្វាគមន៍ក្រុមអ្នកញៀនល្បែងភ្នាល់ឲ្យចូលលេងយ៉ាងច្រើន ដោយប្រើរូបភាពលក់កាហ្វេ ។ បើក្រឡេកមើលមកអជ្ញាធរ និងសមត្ថកិច្ចខវិញគឺស្ងាត់ជ្រាប មិនមានវិធានការណាមួយដើម្បីទប់ស្កាត់កុំឲ្យសកម្មភាពអណាធិបតេយ្យនេះកើតឡើងនោះទេ ។ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាន នឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះ ហើយគឺជាមូលហេតុនៃអំពើចោរកម្ម។

ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងទីតាំងល្បែងស៊ីសងអនឡាញ(ឡូតូ)មួយនឹង គឺសំណូមពរលោកចៅសង្កាត់លោកមេប៉ុស្តិ៍បឹងត្របែក និងលោកអភិបាលខណ្ឌ មេត្តាជួយចុះមកត្រួតពិនិត្យមើលផង៕