ឆក់ទៀតហើយ នៅសង្កាត់ស្ទឹងមានជ័យទី២ រួចគេចខ្លួនបាត់

ភ្នំពេញ ៖ បទល្មើស ស្ទើរតែផ្ទួនៗ ថ្ងៃគ្នាទៅហើយ ក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ជាក់ស្តែង កាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០១ខែមីនាឆ្នាំ ២០២០១ នៅចំណុចគុលស្ពាន ស្ទឹងមានជ័យតាមបណ្ដោយផ្លូវរព្រះមុនីរ៉េតក្នុង សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ ក្រុមចោរឆក់មួយក្រុម បានធ្វើសកម្មភាព ឆក់កាបូប បានសម្រេចពី ២នាក់ជាប្ដីប្រពន្ធ ហើយគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពមិនខានដល់សមត្ថកិច្ចសូម្បីតែបន្តិច។

ជនរងគ្រោះពីនាក់ប្ដីប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មិនពេលកើតហេតុគេឃើញប្ដីប្រពន្ធពីនាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ 1P-7752 ចេញពីម្ដុំលូប្រាំក្នុងគោលបំណងទៅផ្ទះវិញនៅម្ដុំស្តុបចំការមនដោយ បានធ្វើ ដដំណើរតាមបណ្ដោយ ផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅ ត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខ ក្រុមជនសង្ស័យ២នាក់ជិះម៉ូតូ ស្កុបពី មួយគ្រឿងមិនចាំស្លាកលេខបានធ្វើសកម្មភាពឆក់យកកាបូបរបស់គាត់ តែសំណាងល្អជនរងគ្រោះមិនដួលហើយក្រុមជនសង្ស័យបានជិះគេចខ្លួនបាត់មិនរំខានដល់នគរបាលប៉ុស្តិ៍នៅក្បែនោះឡើយ។

ពលរដ្ឋចាំមើលថាតើ លោកមេប៉ុស្តិ៍មានសមត្ថភាពក្នុងការស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពស្ទើតែរាល់យប់ទាំងនោះមកដាក់ទោសតាមច្បាប់ដែឬយ៉ាងណា៕