មេប៉ុស្តិ៍មនោរម្យ ចុះចែកម៉ាស់ក្រណាត់ជូនទៅដល់ ពលរដ្ឋនៅក្នុងមូលដ្ឋាន

ភ្នំពេញ ៖ លោកខែម សំអាង មេប៉ុស្តិ៍មនោរម្យ ចែកម៉ាស់ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការធ្វើបែបនេះគឺដើម្បីជាការរំលឹកឱ្យប្រជាពលរដ្ឋពាក់ម៉ាក់ជាប់ជានិច្ចទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារនូវការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងការចែកម៉ាស់ផ្ទាល់ដៃជូនទៅដល់ប្រជាពលរដ្ឋ លោកខែម សំអាង មេប៉ុស្តិ៍មនោរម្យបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តវិធានរបស់ក្រសួងសុខាភិបាលដោយត្រូវពាក់ម៉ាស់ លាងដៃនឹងអាល់កុល ការសម្អាតអនាម័យខ្លួនប្រាណ និងការរក្សាគម្លាតសុវត្ថិភាព ពោលគឺត្រូវអនុវត្តឲ្យបានទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីធ្វើយ៉ាងណាការពារឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ក្នុងនោះដែរ លោកនាយប៉ុស្តិ៍ក៏បានផ្ដាំផ្ញើនិងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋដែលមិនមានម៉ាស់ពាក់ឱ្យពួកគាត់ពាក់ម៉ាស់។

លោកបញ្ជាក់ថា ម៉ាស់ទាំងនេះជាអំណោយរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ដែលមិនមានថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ–១៩ ។ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស់ ក៏យើងប្រគល់ជូនពួកគាត់ផងដែរ ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ទាំងអស់គ្នា៕