ល្បីទៀតហើយ ខេត្តមណ្ឌលគីរី! មានទាំងអភិបាលខេត្ត និងលោកផ្កាយ២ ស្នងការខេត្ត ឃុបឃិត ជាមួយ មេនគរបាលអន្តោប្រវេសន៍ ច្រកដាក់ដាំ បើកដៃ ឲ្យឈ្មួញដឹកឈើចេញទៅវៀតណាមយ៉ាងគគ្រឹកគគ្រេង

ខេត្តមណ្ឌលគិរី ៖ តាមប្រភពពីមន្ត្រីមួយចំនួនក្នុងខេត្តមណ្ឌលគីរី បានប្រាប់ឱ្យដឹងថា នៅគ្រាដែលរដ្ឋាភិបាលកំពុងតែប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិត១៩ នេះ បែរជាលោក យូ សុធា មេ ប៉ូលិសអន្តោប្រវេសន៍ប្រចាំច្រកទ្វារ “ដាក់ដាំ” បានឃុបឃិត គ្នា បើកដៃ ឲ្យ ឈ្មួញ ដឹកជញ្ជូន ឈើ ចេញទៅ វៀតណាមតាម ច្រក ដាក់ដាំ យ៉ាង គគ្រឹកគគ្រេង ទាំងយប់ ទាំងថ្ងៃតែម្តង ដើម្បី ជា ថ្នូរនឹង ផលប្រយោជន៍ប្រមូលលុយចូលហៅប៉ាវតាមបែបពុករលួយ ។

បើតាមមន្ត្រីក្នុងមូលដ្ឋានស្រុកអូររាំងខេត្តមណ្ឌលគិរី បាន ឲ្យ ដឹងថា មួយរយះនេះឈ្មួញឈើនៅតែអាចដឹក ជញ្ជូនឈើប្រណីត និងឈើប្រភេទ លេខ១ចេញ ទៅវៀតណាមតាមច្រក ទ្វេភាគី 《ដាក់ ដាំ》 យ៉ាង ពេញបន្ទុក ដោយ គ្មាន មន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ច ពាក់ព័ន្ធ ណា ហ៊ានចាត់វិធានការ បង្ក្រាបឈ្មួញឈេីល្បីៗបាននោះឡើយ ព្រោះ តែលោក យូ សុធា គឺជា អ្នកមាន សិទ្ធិ ធំជាងគេ ក្នុង ការបើក ប៉ា រ៉ា ស់ អោយ ឈ្មួញ ដឹកជញ្ជូន ឈើ ចេញទៅ វៀតណាមដោយមានខ្នងបង្អែកដ៍រឹងមាំគឺលោកអភិបាល ខេត្តមណ្ឌលគិរី និងលោកផ្កាយ២ស្នងការខេត្ត ជាអ្នកនៅពីក្រោយ។

ជាមួយគ្នានេះក្រុមមន្ត្រីមួយចំនួនបានលើកឡើងថា ចំពោះទង្វើលោក យូ សុធា មេ ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វា《 ដាក់ដាំ》 ហ៊ាន ធ្វើ អ្វីៗ តាម អំពើ ចិត្ត គឺមាន ការឃុបឃិត បើកដៃ ពី សំណាក់ លោក ឧ ត្ត ម សេនីយ៍ ទោ ឡោ សុខា ស្នងការ នគរបាល ខេត្តមណ្ឌលគិរី និង លោក ស្វាយ សំ អ៊ាង អភិបាលខេត្ត មណ្ឌលគិរី ផងដែរ ទើប អ្វីៗ អាច ប្រព្រឹត្ត ទៅបានដោយ រលូន ។

តាម ប្រភពពី មន្ត្រី នៅ ច្រក ទ្វេភាគី “ដាក់ដាំ” បាន រាយការណ៍ ឲ្យ ដឹងថា ឈ្មួញកំពុងសម្រុកដឹកឈើចេញទៅវៀតណាមតាមច្រក ដាក់ ដាំ យ៉ាង គគ្រឹកគគ្រេង តាមរថយន្តទំនើបៗធ្វើចរាចរណ៍ដឹកឈើបានមាសេរី ហើយ លោក យូ សុធា មេ ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វានេះកំពុងសប្បាយប្រមូល លុយ តាមរបៀប ពុករលួយ ជាចង្កោមតែម្តង។

សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅវៀតណាម តាមច្រក ដាក់ដាំ នេះដោយមាន ការឃុបឃិត បើកដៃ ពី សំណាក់ លោក យូ សុធា នោះ គឺ លោក ឡោ សុខា ស្នងការ នគរបាល ខេត្តមណ្ឌលគិរី បានដឹង យ៉ាងច្បាស់ ប៉ុន្តែ លោក ឡោ សុខា មិន ចាត់វិធានការ ទៅលើ លោក យូ សុធា ដែល បើកដៃ ឲ្យ ឈ្មួញ ដឹកជញ្ជូន ឈើ ចេញទៅ នោះទេ ។ ប្រការនេះហើយទើបមជ្ឈដ្ឋាននានាសង្ស័យថា លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និង លោក ឡោ សុខា ស្នងការ នគរបាល ខេត្តមណ្ឌលគិរី គឺជា អ្នក ឃុបឃិត ឲ្យ លោក យូ សុធា មេ នគរបាល អន្តោប្រវេសន៍ ច្រក ដាក់ ដាំ ធ្វើ អ្វីៗ ស្រេច តែ អំពើ ចិត្ត ដើម្បីផលប្រយោជន៍ចូលហ៊ោប៉ៅ ទោះបីអស់លោកទាំងពីរបានដឹងលឺក៍ដោយ។

មន្ត្រីនគរបាល មួយចំនួន នៅក្នុង ស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរីបាន ឲ្យ ដឹងថា លោក យូ សុធា មេ នគរបាល អន្តោប្រវេសន៍ ច្រក ដាក់ ដាំ ធ្លាប់ ល្បីល្បាញ ខាង ឃុបឃិត បើកដៃ ឲ្យ ឈ្មួញ ដឹកជញ្ជូន ឈើ ចេញទៅ វៀតណាម យូរ ឆ្នាំ មកហើយ ដោយ គ្មាន ក្រសួង និង ស្ថាប័ន ពាក់ព័ន្ធ ណា ចាត់វិធានការ ទប់ស្កាត់ នោះទេ ។

ប្រភពបានឲ្យដឹងទៀតថា តាំងពី ជំនាន់ លោក អ៊ុក សំណាង នៅ ធ្វើជា ស្នងការ នគរបាល ខេត្តមណ្ឌលគិរី រហូតដល់ សម័យ លោក ឡោ សុខា មកកាន់ តំណែង ជា ស្នងការ នគរបាល ខេត្តមណ្ឌលគិរី គឺ លោក យូ សុធា នៅតែមាន អំណាច យ៉ាង ធំធេង ក្នុង ការឃុបឃិត គ្នាបើកដៃ ឲ្យ ឈ្មួញ ដឹកជញ្ជូន ឈើ ចេញតាម ច្រក ដាក់ ដាំ យ៉ាង ពេញបន្ទុក ដដែល ។

ប្រភពពីមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានក្នុងស្រុកអូររាំង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញបានប្រើប្រាស់រថយន្តធុនត្រាសាំយ៉ុង រថយន្តឡង់គ្រឺស័រ កែច្នៃនិងរថយន្តប្រភេទផ្សេងៗទៀតជាច្រើនគ្រឿងសម្រុកដឹកជញ្ជូនឈើចេញតាម ច្រកដាក់ដាំជារៀងរាល់យប់នឹងថ្ងៃតែម្តង។

បញ្ហាថ្នាក់ដឹកនាំខេត្ត ឃុបឃិតគ្នាឱ្យក្រុមឈ្មួញដឹកឈើចេញប្រសេកប្រសាចតាមច្រក ដាក់ដាំ ចេញទៅវៀតណាមនេះ គឺជារឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្តេចក្រឡាហោ ស ខេង ក៏ដូចជា នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយ ឱ្យមានតទៅទៀតទេ ព្រោករណី លោក ស្វាយ សំអ៊ាង និង លោក ឡោ សុខា ឃុបឃិត ជាមួយ លោក យូ សុធា មេនគរបាល អន្តោប្រវេសន៍ ច្រកដាក់ដាំក្នុងការបើកដៃ ឲ្យឈ្មួញដឹកជញ្ជូនឈើ ចេញទៅវៀតណាមកំពុងធ្វើឲ្យមានការ រិះគន់យ៉ាងខ្លាំងខ្លាពីសំណាកប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីនេះតែម្តង៕